រកឃើញ គ្រាប់ពេជ្រ យក្សធំបំផុត មួយលើផែនដី ទំហំ៤០៤ការ៉ាត់

គ្រាប់ពេជ្រដ៏ធំសម្បើមមួយ ស្ថិតក្នុងចំណោមគ្រាប់ពេជ្រធំៗ នៅលើផែនដីផ្សេងទៀត ត្រូវបានគេរកឃើញនាពេលថ្មីៗនេះ នៅប្រទេសអង់ហ្គោឡា។ នេះបើតាមការប្រកាស របស់ក្រុមហ៊ុនរុករករ៉ែ Lucapa កាលពីថ្ងៃច័ន្ទម្សិលមិញ។

រកឃើញ គ្រាប់ពេជ្រ យក្សធំបំផុត មួយលើផែនដី ទំហំ៤០៤ការ៉ាត់

គ្រាប់ពេជ្រនេះមានទំហំ ៤០៤,២ការ៉ាត់ ប្រវែង ៧សង់ទីម៉ែត្រ ពោលប្រវែងស្មើកាតឥណទាន និងជីកបានដោយក្រុមហ៊ុនពេជ្រជាតិរបស់អង់ហ្គោឡា Endiama សហការជាមួយក្រុមហ៊ុនពេជ្រ Lucapa Diamond និង Rosas&Petalasក្នុងគម្រោង Lulo Diomond។

ក្រុមហ៊ុនជំនាញខាងត្រួតពិនិត្យគុណភាពពេជ្រ Yehuda ដែលមានមូលដ្ឋាននៅទីក្រុងញីវយ៉ក បានយកគ្រាប់ពេជ្រយក្សនេះតេស្ដពណ៌ និងភាពពិតប្រាកដរបស់វា និងរកឃើញថាពេជ្រនេះស្ថិតក្នុងប្រភេទថ្ម IIa មានន័យថាជាពេជ្រមានគុណភាពល្អឥតខ្ចោះ។ ចំណែកពណ៌ប្រភេទ D-colored គឺគ្មានពណ៌ ដែលគេចាត់ទុកជាពេជ្រកម្របំផុត និងមានតម្លៃបំផុត ចំពោះពេជ្រគ្មានពណ៌។

គម្រោង Lulo Dioamond Progect ចាប់ផ្ដើមរុករកនៅលើផ្ទៃដី ២៩៧៣គីឡូម៉ែត្រការ៉េ នៅភាគកណ្ដាលប្រទេសអង់ហ្គោឡាក្នុងឆ្នាំ ២០១៥ និងបានរកឃើញគ្រាប់ពេជ្រធំៗប្រមាណ ៦០គ្រាប់ផងដែរ។

អង់ហ្គោឡា ជាប្រទេសមានផលិតផលពេជ្រធំលំដាប់ទី ៤ក្នុងលោក ហើយពេជ្រ ៤០៤,២ការ៉ាត់នេះ ជាពេជ្រធំបំផុតដែលរកឃើញ ក្នុងប្រទេសអង់ហ្គោឡា ដោយកាលឆ្នាំ ២០០៧ គេធ្លាប់រកឃើញពេជ្រទម្ងន់ ២១៧,៤ការ៉ាត់ ឈ្មោះ Agolan Star។

ចំណែកគ្រាប់ពេជ្រធំបំផុតក្នុងលោកទំហំ ៣ ១០៦ការ៉ាត់ ត្រូវបានគេរកឃើញនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ១៩០៥ ត្រូវគេដាក់ឈ្មោះ Cullinan។ ពេជ្រអង់ហ្គោឡាមួយនេះ ត្រូវគេកត់ចូលក្នុងកំណត់ត្រាពេជ្រធំបំផុតទី ២៧ ហើយក្នុងពិភពលោក៕

ប្រភព៖ សប្បាយ

  • រកឃើញ គ្រាប់ពេជ្រ យក្សធំបំផុត មួយលើផែនដី ទំហំ៤០៤ការ៉ាត់已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/02/16  Category:កីឡា