ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​តាកែវ ៖ យ៉ាង​ហោច​ណាស់​ក៏​​មាន​អ្នក​ភូមិ​​មាន​ក្មេង​​មាន​ចាស់​ប្រុស​-ស្រី​ចំនួន​៨៦​នាក់​ បាន​​ពុល​នំ​បញ្ចុក​ កាល​ពី​​​​វេលា​​រំលង​អធ្រាត្រ​រហូត​ដល់​ម៉ោង​៥ភ្លឺ​ថ្ងៃ​ទី​១៥ កុម្ភៈ ​ស្ថិតនៅ​ភូមិ​តាគឹម ឃុំ​ជាង​ទង ស្រុក​​ត្រាំកក់ ។ ​

​​ប្រភព​បាន​ឱ្យ​ដឹង​​ថា កាល​ពី​ថ្ងៃទី​១៤ កុម្ភៈ ​​នៅ​ផ្ទះ​ស្រ្តី​ឈ្មោះ នាង សារិទ្ធ ​អាយុ​៤៧​ឆ្នាំ ​រស់​នៅ​​ភូមិ​ឃុំ​ខាង​លើ ​មាន​​រៀបចំ​ធ្វើ​​បុណ្យ​សង្ឃ​ទាន​​ដោយ​និមន្ត​​​​ព្រះ​សង្ឃ​​​ឆាន់​​​នៅ​ផ្ទះ ​រហូត​ដល់​​វេលា​ម៉ោង​១១​ថ្ងៃ​ត្រង់​​​ម្ចាស់​ផ្ទះ​​បាន​​​​រៀបចំ​នំ​បញ្ចុក​ដើម្បី​ទទួល​ភ្ញៀវ​ហូប​​គ្រប់​ៗគ្នា ​បន្ទាប់​ពី​ហូប​រួច​ហើយ​​​​នៅ​វេលា​ម៉ោង​ខាង​លើ​​​​សង្ស័យ​​​​​ពុល​នំ​បញ្ចុក​បណ្តាល​ឱ្យ​មាន​មនុស្ស​ខ្លះ​​ចុក​ពោះ រាករូស ក្អួត​ចង្អោរ​​គ្រប់​គ្នា ​ត្រូវ​បាន​ក្រុម​គ្រួសារ​​ដឹក​ទៅ​​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​បង្អែក​​​​ជា​បន្ត​បន្ទាប់​ ​សរុប​៨៦នាក់ ​(ស្រ្តី៥៧នាក់) ៕​

ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​​ជូននៅលើ​ទំព័រ​កាសែត​កោះសន្តិភាព​