វីដេអូ​លេច​​ធ្លាយ​បង្ហាញ​ថា​ Galaxy S7 & S7 Edge នឹង​មិន​ជ្រាប​ទឹក​


វីដេអូ​លេច​​ធ្លាយ​បង្ហាញ​ថា​ Galaxy S7 & S7 Edge នឹង​មិន​ជ្រាប​ទឹក​

វិបសាយក្រុមហ៊ុន​​ Samsung ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​រូបរាង​ដ៏​ស្រស់​ស្អាត​នៃ​ទូរសព្ទ​ Galaxy ជំនាន់​ថ្មី។

 

 

ក្នុង​វីដេអូ​​នេះ​មិន​បាន​បញ្ជាក់​​ពី​ម៉ូដែល​ Galaxy ជំនាន់​ថ្មី​ ប៉ុន្តែ​គេ​អាច​ទាយ​បាន​ថា​នោះ​គឺ​ជា​ទូរសព្ទ​ Galaxy S7 និង​ S7 Edge ដែល​គ្រោង​នឹង​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​នេះ។

 

វីដេអូ​លេច​​ធ្លាយ​បង្ហាញ​ថា​ Galaxy S7 & S7 Edge នឹង​មិន​ជ្រាប​ទឹក​

 

ចំពោះ​ឈុត​ប្រើ​ទូរសព្ទ​ក្រោម​ដំណក់​​​ទឹក​ភ្លៀង​ ​​​​បាន​​បញ្ជាក់​​យ៉ាង​ច្បាស់​ពី​ពាក្យ​ចចាមអារ៉ាម​​ដែល​លើក​ឡើង​ថា​ទូរសព្ទ​ជំនាន់​ថ្មី​នេះ​នឹង​មាន​បំពាក់​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក។ មួយ​វិញ​ទៀត​គេ​ក៏​សង្កេត​ឃើញ​ថា​ផ្នែក​ខាង​ក្រោយ​នៃ​ទូរសព្ទ​មាន​លក្ខណៈ​រាប​ស្មើ​ កាមេរ៉ា​មិន​លយ​ចេញ​មក​ក្រៅ​ដូច​មុន​ ដូច​ជា​ពាក្យ​ចចាមអារ៉ាម​បាន​លើក​ឡើង​ដូច្នោះ​ដែរ។

 

បញ្ជាក់​ថា​ក្រៅ​ពី​វីដេអូ​ខាង​លើ​វិបសាយ​ Samsung នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ក៏​បាន​ប្រលយ​​រូបភាព​​ជា​ច្រើន​ទៀត​អំពី​ Galaxy ជំនាន់​ថ្មី​នេះ​ផង​ដែរ៕

​​​​
​​​​

ចុច​អាន៖ Lumia 650 ​ទើប​ប្រកាស​ម្សិលមិញ​តម្លៃ​ត្រឹម​២០០​ដុល្លារ​តែ​សមត្ថភាព​ម៉ា​អេម

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget​​​​