ស្ប៉េស្យាល់អូឡាំពិក និង ជនពិការត្រូវរដ្ឋាភិបាលប្រកាសពីរង្វាន់មេដាយ

ភ្នំពេញ:     ​ភ្នំពេញ​:​នា​ព្រឹក​ថ្ងៃទី​១៦​កុម្ភៈ​គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​ អូឡាំពិក​កម្ពុជា​បានធ្វើ​សន្និបាត​ប្រចាំឆ្នាំ​របស់​ខ្លួន​ដើម្បី​ត្រួត​ ពិនិត្យមើល​ឡើងវិញ​នូវ​ការងារ​ឆ្នាំ​ចាស់ ។​
​    ​លោក​វង សូត​ប្រធាន​គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំនេះ ។​

​    ​ជាមួយនឹង​ការត្រួត​ពិនិត្យមើល​របា​យ​ការណ៍​ប្រចាំឆ្នាំ និង របាយការណ៍​ហិរញ្ញវត្ថុ​នោះ​អង្គ​មហាសន្និបាត​បាន​សំដែង​នូវ​ក្ដី​រីករាយ​ដែល ​រាជរដ្ឋាភិបាល​បាន​ចេក​អនុ​ក្រិ​ត្យ​ស្ដីពី​ការផ្ដល់​រង្វាន់​ចំពោះ​ ជ័យលាភី​ជនពិការ ក្នុងការ​ប្រកួត​មុខជំនាញ ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក និង ប្រាក់ឧបត្ថម្ភ​គ្រូបង្វឹក គ្រូ​ជំនួយ ។​

​    ​នៅក្នុង​អនុ​ក្រិ​ត្យ​លេខ​១៤​អនក្រ​.​បក ស្ដីពី​ការផ្ដល់​ប្រាក់រង្វាន់​ចំពោះ​ជ័យលាភី​ជនពិការ ក្នុងការ​ប្រកួតប្រជែង​មុខជំនាញ ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក និង ការឧបត្ថម្ភ​សម្រាប់​គ្រូបង្វឹក គ្រូ​ជំនួយ​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាលពី​ថ្ងៃទី​២៥​មករា ២០១៦​នោះ​ចែកចេញជា ២ ផ្នែក ។​

​    ​សម្រាប់​ជនពិការ​សម្រាប់​ការប្រកួត​កម្រិត​ជាតិ​មេដាយមាស​បាន​រង្វាន់​ ១០.០០០.០០០​រៀល មេដាយប្រាក់​ ៥.០០០.០០០​រៀល និង មេដាយសំរិទ្ធ​៣.០០០.០០០​រៀល ។ មេដាយ​កម្រិត​អាស៊ាន​មេដាយមាស​២០.០០០.០០០រៀល មេដាយប្រាក់​១៥.០០០.០០០​រៀល និង មេដាយសមរិទ្ធ​១០.០០០.០០០​រៀល ។​

​    ​កម្រិត​អាស៊ី​ប៉ាស៊ីហ្វិក​មេដាយមាស​៣០.០០០.០០០​រៀល មេដាយប្រាក់​២០.០០០.០០០​រៀល និង មេដាយ​សំរិទ្ធ​១៦.០០០.០០០​រៀល ។ កម្រិត​ពិភពលោក​មេដាយមាស​៤០.០០០.០០០​រៀល មេដាយប្រាក់​៣០.០០០.០០០ រៀល និង មេដាយសំរិទ្ធ​២០.០០០.០០០​រៀល ។​

​    ​ចំពោះ​គ្រូបង្វឹក​បាន​រង្វាន់​ស្មើនឹង​៧០​ភាគរយ​នៃ​រង្វាន់​ជ័យលាភី​ ដែលមាន​ចំនាត់ថ្នាក់​ខ្ពស់​ជាងគេ ។​គ្រូ​ជំនួយ​បាន​រង្វាន់​ស្មើនឹង​៥០​ភាគរយ​នៃ​ប្រាក់ឧបត្ថម្ភ​គ្រូបង្វឹក អ្នកដឹកនាំ​បានទទួល​រង្វាន់​ស្មើនឹង​៤០​ភាគរយ​នៃ​រង្វាន់​សម្រាប់​ គ្រូបង្វឹក និង អ្នក​ថែទាំ​ជនពិការ​បានទទួលរ​ង្វាន់​ស្មើនឹង​២០​ភាគរយ​នៃ​រង្វាន់​ គ្រូបង្វឹក ។​

​    ​ចំពោះ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​(​កីឡា​សម្រាប់​ជន​ប្រាជ្ញា​ខ្សោយ​)​វិញ​ នោះ​សម្រាប់​ការប្រកួត​អនុតំបន់​ទន្លេមេគង្គ​មេដាយមាស​បាន ១០.០០០.០០០​រៀល មេដាយប្រាក់​បាន​៧.០០០.០០០​រៀល និង មេដាយសំរិទ្ធ​បាន​៤.០០០.០០០ រៀល ។​

​    ​ការប្រកួត​អាស៊ី​ប៉ាស៊ីហ្វិក​រដូវក្ដៅ ឬ រដូវរងា​មេដាយមាស​បាន​រង្វាន់​២០.០០០.០០០​រៀល មេដាយប្រាក់​បាន​ ១០.០០០.០០០​រៀល និង មេដាយសំរិទ្ធ​បាន​៦.០០០.០០០​រៀល ។​

​    ​ការប្រកួត​កីឡា​ពិភពលោក​រដូវក្ដៅ ឬ រដូវរងា មេដាយមាស​បាន​៣០.០០០.០០០​រៀល មេដាយប្រាក់​បាន​ ២០.០០០.០០០​រៀល និង មេដាយសំរិទ្ធ​បាន​១៦​លាន​រៀល ។​

​    ​ចំពោះ​គ្រូបង្វឹក​បានទទួល​រង្វាន់​ស្មើនឹង​រង្វាន់​ដែលមាន​ចំណាត់ថ្នាក់​ ខ្ពស់​ជាងគេរ​បស់​អត្ត​ព​លិ​ក ឯ គ្រូ​ជំនួយ​បានទទួល​ស្មើនឹង ៧០​ភាគរយ​នៃរ​ង្វា​ក់​គ្រូបង្វឹក ។ អ្នកដឹកនាំ​បាន​៤០​ភាគរយ និង អ្នក​ថែទាំ​អត្ត​ព​លិ​កបាន​២០​ភាគ​ រយ​នៃ​គ្រូបង្វឹក ។​

​    ​គួរ​បញ្ជាក់ថា​ចាប់តាំងពី​ឆ្នាំ​២០១៣ រហូតដល់ ឆ្នាំ​២០១៥ កីឡាករ កីឡាការិនី ពិការ​សតិបញ្ញា​ជ័យលាភី​កម្ពុជា បាន​ចូលរួម​ប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ជា​លក្ខណៈ​អន្តរជាតិ ចំនួន ០៥ លើក ទទួលបាន​មេដាយ​សរុប ចំនួន ២៥ គ្រឿង ក្នុងនោះ​រួមមាន មេដាយមាស ៣ គ្រឿង មេដាយប្រាក់​១៨​គ្រឿង និង មេដាយសំរិទ្ធ​៤​គ្រឿង ។​

​    ​