ប្រទះឃើញ​សាកសព បុរស​ម្នាក់ ស្លាប់​បណ្ដែត​ទឹក ទន្លេសាប​

សៀមរាប: ​ប្រជាពលរដ្ឋបានប្រទះ ឃើញ​សាកសព បុរស​ម្នាក់ ស្លាប់​បណ្ដែត​ទឹក ទន្លេសាបបង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៦ និង​៤០​នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​ចំណុច​ថ្កោល ភូមិ​ទី​៧ សង្កាត់​ចុង​ឃ្នៀ​ស ក្រុងសៀមរាប​

​លោក​វរសេនីយ៍ត្រី​ខោ ស៊ុន​ភិរម្យ មេបញ្ជាការ មូលដ្ឋាន​ក្រុង សៀមរាប បានអោយដឹងនៅ​ព្រឹក ថ្ងៃទី​១៦ ខែ​ក​ម្ភះ​ឆ្នាំ​២០១៦​នេះ​ថា​៖សាកសព​ឈ្មោះ ព្រេ​ក ហឹស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្ម​ករមា​នទី​លំនៅ​ភូមិ​គោក​ភ្លា​ត ឃុំ​សសរ​ស្ត​ម
ស្រុក​ពួក ខេត្តសៀមរាប​។​

​លោក​មេបញ្ជាការ​បន្ថែម​ថា តាម​ការធ្វើ​កោសល្យ របស់​ជំនាញ ពុំមាន​ស្លាកស្នាមរបួសនៅលើ​ដងខ្លួន​ទេ ហើយ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​បាន​ស្លាប់ដោយសារ​ខ្យល់គ ធ្លាក់​ពីលើ​ទូក លង់ទឹក​ស្លាប់ (​ជនរងគ្រោះ​តែងតែ​ផឹក ស្រាជាប្រចាំ ហើយ​នៅតែ​ម្នាក់ឯង​) ។​សាព​សព​ត្រូវបាន យកមក​តម្កល់ទុក ធ្វើបុណ្យតាម​ប្រពៃណី​នៅ​វត្ត​មេ​ជ្រៃ ភូមិ​ពាម​តា​អួ ឃុំ​កែវ​ព៌​ណ ស្រុក​ពួកខេត្តសៀមរាប​៕R

ប្រទះឃើញ​សាកសព បុរស​ម្នាក់ ស្លាប់​បណ្ដែត​ទឹក ទន្លេសាប​