​កិច្ចប្រជុំ​រៀបចំ​ផែនការ​ងារ ការពារ​ព្រះរាជដំណើរ ទស្សនកិច្ច​របស់ ព្រះអង្គម្ចាស់​ក្ស​ត្រី មហា​ចក្រី សុ​រិ​ន ថន​

ភ្នំពេញ​: កម្ពុជា បាន​ប្រើប្រាស់ កងកម្លាំង​ការពារ​បី​ប្រភេទ ប្រមាណ​ជាង​១.០០០​នាក់ ចូលរួម​ការពារ ព្រះរាជ​សុខសន្តិភាព ថ្វាយ​ព្រះអង្គ​ម្ចាស់​ក្ស​ត្រី មហា​ចក្រី សុ​រិ​ន​ថន ដែល​នឹង​យាង​មក​បំពេញ ទស្សនកិច្ច​ផ្លូវ នៅក្នុង​កម្ពុជា រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១៦​នេះ​។

​នៅក្នុង​កិច្ចប្រជុំ​រៀបចំ​ផែនការ ការពារ​គណៈប្រតិភូ​ជាន់ខ្ពស់ ព្រះអង្គម្ចាស់​ក្ស​ត្រី មហា​ចក្រី សុ​រិ​ន ថន នៃ​ព្រះរាជាណាចក្រ​ថៃ នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ​លោក ឧ​ត្ត​ម​សេនីយ​ឯក ទូច ណារ៉ុថ បាន​លើកឡើងថា ផែនការ​ការពារ​ព្រះរាជ​សុខ​សុវត្ថិភាព ថ្វាយ​ព្រះអង្គម្ចាស់​ក្ស​ត្រី មហា​ចក្រី សុ​រិ​ន ថន យាង​មក​កម្ពុជា ពេលនេះ បានរៀបចំ​កងកម្លាំង បែងចែក​រៀបចំ ឈរជើង​ការពារ​រួចហើយ​។

​លោក​បាន​បន្តថា សម្រាប់​កងកម្លាំង ដែលមាន​តួនាទី ភារកិច្ច គឺ​ត្រូវ​ទទួលខុសត្រូវ នៅតាម​គោលដៅ​របស់ខ្លួន ដោយ​ត្រូវ​រៀបចំ សណ្តាប់ធ្នាប់ សម្រួល​ចរាចរណ៍ តាម​ចំណុច​ខ្ពស់ នៅតាម​ដងផ្លូវ និង​ធានា​ការពារ ព្រះរាជ​សុខ​សុវត្ថិភាព អោយបាន​ល្អប្រសើរ​បំផុត​។

​គួររំលឹកថា តាម​ផែនការ គ្រោងទុក​ព្រះអង្គម្ចាស់​ក្ស​ត្រី មហា​ចក្រី សុ​រិ​ន​ថន គង់នៅ​ក្នុង​ព្រះរាជា​ណា​កម្ពុជា បី​ថ្ងៃ នឹង​យាង​បំពេញ​ទស្ស​កិច្ច នៅក្នុង​ខេត្ត​ចំនួន​៥​រួមមាន ខេត្តរតនគិរី ខេត្តកំពង់ស្ពឺ ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​ខេត្តកំពង់ធំ​។ នៅក្នុង​ដំណើរ​យាង​នេះដែរ ព្រះអង្គម្ចាស់​ក្ស​ត្រី ក៏មាន​យាង​បញ្ចុះ​បឋម​សីលា សាងសង់​វិទ្យាស្ថាន បច្ចេកវិទ្យា​មួយ នៅ​ខេត្តកំពង់ស្ពឺ យាង​សម្ពោធ​មណ្ឌល​សុខភាព​មួយ នៅក្នុង​ស្រុក​អូរ​ជុំ ខេត្តរតនគិរី  និង​យាង​ទត​បណ្តា​សាលារៀន វិទ្យាស្ថាន​បច្ចេកវិទ្យា កំពង់​ឈើទាល មណ្ឌល​សុខភាព និង​បណ្តា​តំបន់​សំខាន់ៗ មួយចំនួនទៀត ៕V