“មហោស្រព​សិល្បៈ​យុវជន” ល្ខោន ​និង​របាំ​​ ដើម្បី​យុវវ័យ​ស្រលាញ់​វប្បធម៌​កាន់​តែ​ខ្លាំង

“មហោស្រព​សិល្បៈ​យុវជន” ល្ខោន ​និង​របាំ​​ ដើម្បី​យុវវ័យ​ស្រលាញ់​វប្បធម៌​កាន់​តែ​ខ្លាំង

មហោស្រព​សិល្បៈ​យុវជន​ដែល​ប្រកួត​លើ​របាំ​ និង​ល្ខោន​អប់រំ គ្រោង​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​១៨ ដល់​២៨​កុម្ភៈ នៅ​សាល​មហោស្រព​ចតុមុខ ក្រោម​ការ​រៀប​ចំ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ពី​សិល្បៈ​វប្បធម៌​ទៅ​ក្នុង​គ្រឹះ​ស្ថាន​អប់​រំ​ ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​ក្នុង​ការ​ចូល​រួម​ថែរក្សា​ និង​សំដៅ​កាត់​បន្ថយ​វប្បធម៌​អវិជ្ជមាន​ពី​ខាង​ក្រៅ។​

 

 

“មហោស្រព​សិល្បៈ​យុវជន” ល្ខោន ​និង​របាំ​​ ដើម្បី​យុវវ័យ​ស្រលាញ់​វប្បធម៌​កាន់​តែ​ខ្លាំង

 
មហោស្រព​សិល្បៈ​​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​ក្រុម​សិល្បៈ​និស្សិត​ថ្នាក់​មធ្យម​និង​ឧត្ដម​មក​ពី ១១ សាកលវិទ្យាល័យ​ទូ​ទាំង​ប្រទេស ដែល​ប្រកួត​លើ​របាំ​និង​ល្ខោន​អប់រំ ដោយ​មាន​ជូន​ជា​ពាន​រង្វាន់​ចំនួន​១២​ជយ​លា​ភី​ផង​ដែរ។

 
លោក សំ​រាំង កំសាន្ត រដ្ឋ​លេខា​ធិ​ការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​បញ្ជាក់​ថា នេះ​ជា​ឆ្នាំ​ទី​២​ហើយ​សម្រាប់​ការ​បើក​មហោស្រព​សិល្បៈ​យុវជន​ទូ​ទាំង​ប្រទេស ក្នុង​គោល​បំណង​រក​ស្នា​ដៃ​ឯក​ និង​ស្នាដៃ​ឆ្នើម​ក្នុង​ចំណោម​សិល្បៈ​យុវជន ក៏​ដូច​ជា​លើក​ស្ទួយ​ឲ្យ​យុវជន​យល់​ពី​តម្លៃ​ពិត​នៃ​វប្បធម៌​ជាតិ​ចៀស​វាង​ភ្លើត​ភ្លើន​នឹង​វប្បធម៌​បរទេស ​និង​បាន​ស្គាល់​ពី​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ មាន​ស្មារតី​ស្រលាញ់ ការពារ លើក​តម្កើង​វប្បធម៌​ជាតិ៕

 

 

“មហោស្រព​សិល្បៈ​យុវជន” ល្ខោន ​និង​របាំ​​ ដើម្បី​យុវវ័យ​ស្រលាញ់​វប្បធម៌​កាន់​តែ​ខ្លាំង

 

“មហោស្រព​សិល្បៈ​យុវជន” ល្ខោន ​និង​របាំ​​ ដើម្បី​យុវវ័យ​ស្រលាញ់​វប្បធម៌​កាន់​តែ​ខ្លាំង

 

 

 

សូមអាន   ឡូរ៉ា​ ម៉ម ចំណាយ​ពេល​រៀន​ខ្មែរ ៤​ឆ្នាំ​នៅ កាលីហ្វ័រញ៉ា

 

 

អត្ថបទ៖ លឹម សុ​នា