ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ព្រះ​សីហ​នុ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​បាន​​កើតឡើង​​ដោយ​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឱ្យ​​យុវសិស្ស​​ម្នាក់​រង​របួស​ធ្ងន់​​​កាល​ពី​វេលា​ម៉ោង​៧​និង​៥នាទី​ព្រឹក​ថ្ងៃ​ទី១៦​ កុម្ភៈ ២០១៦ ​នៅ​លើ​​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​​ ស្ថិត​ក្នុងភូមិ​ចំការ​កៅស៊ូ ឃុំជើងគោ​ ស្រុក​ព្រៃ​នប់​ ។​

​ប្រភព​​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​​​​​ម៉ាក​ហ៊ីយ៉ាន់​​ដាយ ក្បាល​​ពណ៌ស ផ្ទុក​កុងតឺន័រ ​​មួយគ្រឿង ​​​ទិស​ដៅ​ពីខេត្ត​ព្រះ​សីហ​នុទៅភ្នំពេញ​ ​លុះ​មក​ដល់​ចំណុច​​កើតហេតុ ​ក៏​​បុក​ម៉ូតូ​​ម៉ាក​វ៉េវ ពណ៌​ក្រហម ​​​ដែល​ធ្វើ​​​​ដំណើរ​ស្រប​ទិស​គ្នា បើកបរ​ដោយឈ្មោះ​ យិ​ន សុ​ភ័​ក្រ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​៩ ​នៃ​វិទ្យាល័យ ហ៊ុន សែន វាល​រេញ មាន​ទីលំនៅ​ភូមិ​វាល​ធំ​ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ បណ្តាលឱ្យ​​រង​របួសធ្ងន់ ​ត្រូវ​បាន​បញ្ជូន​​ទៅ​​​សង្គ្រោះ​នៅ​​គ្លីនិក​ឯកជនវាល​រេញ ​។

​ក្រោយ​កើតហេតុ អ្នក​បើក​បរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ​ចំណែក​​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​​​រវាស់​វែង​រួច​នាំ​យក​ទៅ​រក្សា​ទុក​​នៅអធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​​ ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​​តាម​​ក្រោយ ៕      ​