Man U តែងតាំង Nicky Butt ជា​គ្រូបង្វឹក Academy

បិសាច​ក្រហម Manchester United បានតែងតាំង​អតីត​ខ្សែបម្រើ​កណ្តាល​ខ្លួន គឺ​កីឡាករ Nicky Butt ជា​គ្រូបង្វឹក ក្រុមយុវជន របស់ Man U ខណៈដែល​លោក Paul McGuinness គ្រូបង្វឹក​ចាស់​បាន​លាឈប់​កាលពី​សប្តាហ៍​មុន។

nicky-buttButt បច្ចុប្បន្ន​វ័យ ៤១ ឆ្នាំ គឺជា​កីឡាករ​ម្នាក់​ដែល​ចេញពី​ការបណ្តុះបណ្តាល​នៅ​កីឡដ្ឋាន Old Trafford នេះ និង​ធ្លាប់បាន​ចូល​លេង​ឲ្យ​ក្លិប​អង់គ្លេស​នេះ បាន ៣៨៧ ប្រកួត នៅ​ចន្លោះ​ឆ្នាំ ១៩៩២ និង ២០០៤។ គាត់​ធ្លាប់​ធ្វើការ​ជា​គ្រូបង្វឹក​ជំនួយ និង​ជា​គ្រូបង្វឹក យុវជន​ក្រោម​អាយុ ១៩ឆ្នាំ​របស់​ក្លិប ចាប់តាំងពី​វិល​ត្រលប់មក​ចូល​បម្រើការ​វិញ​នៅ​ឆ្នាំ ២០១២។ លោក Ed Woodward អនុប្រធាន​ប្រតិបត្តិ​ក្លិប Man U បាន​និយាយថា «Nicky គឺជា​ទ្រព្យសម្បត្តិ​របស់​ក្លិប រូបគេ​មាន​ឈាមជ័រ​ជាមួយ​ក្លិប។ គាត់​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត»។ United និយាយថា តួនាទី​របស់ Butt មិនអាច​ប្រៀបធៀប ជាមួយ McClair បានឡើយ ដោយសារ Academy របស់ United ចាំបាច់​ត្រូវតែ​ធ្វើការ​កែទម្រង់​ឡើងវិញ។ សូមបញ្ជាក់ថា កាល​នៅ​ជា​កីឡាករ Nicky Butt ធ្លាប់​ឈ្នះ​ពាន Premier League និង Champions Leagues ៦ ដង និង​ធ្លាប់​ឲ្យ​ជម្រើសជាតិ​អង់គ្លេស​បាន​ចំនួន ៣៩ប្រកួត​ផងដែរ៕