​​បុរស​ម្នាក់ ​​​​​​ធ្វើ​អត្តឃាត​ ដោយ​ចង.ក​ សម្លាប់​ខ្លួន​ នៅ​​លើ​ផ្ទះ​​​ខ្លួន​ឯង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​ កាល​ពី​វេលា​ម៉ោង​៧​ និង​៥០​នាទី​ ព្រឹកថ្ងៃ​ទី​១៥ ​កុម្ភៈ ​​២០១៦ ស្ថិត​នៅ​​ក្នុង​ ភូមិ​អណ្តូង​រនុក ឃុំ​ត្រងិល ស្រុក​កំពង់​លែង ​​ខណៈ​ពេល​​ស្ត្រី​ជា​​ម្តាយ ​ឡើងលើ​ផ្ទះ​​​ ប្រទះ​ឃើញ​កូនប្រុស ​ចង.ក​​​ សម្លាប់​ខ្លួន​ នៅ​នឹង​​សសរផ្ទះ ​។

​​លោក ប៉ា​ល់ ជឿន អធិការ​នគរបាល ​ស្រុក​កំពង់លែង ​បានឱ្យ​​ដឹង​ថា​ បុរស​ដែល​ចង.ក​សម្លាប់​ខ្លួន​ ខាង​លើ​​នេះ​​ឈ្មោះ លុយ រ៉ុ​ន អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុង ភូមិ​កើតហេតុ​ខាងលើ ។ មុន​ពេល​មានការភ្ញាក់ផ្អើល ម្តាយ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ បំណង​ដាក់​កូន ស្រាប់តែ​ឃើញ​ចង.ក នឹង​ខ្យែ​នីឡុង ​​ភ្ជាប់​នឹង​​សសរផ្ទះ​ ស្លាប់​បាត់​ទៅ​ហើយ ទើប​ស្រែក​ឆោឡោ​ឡើង ​ឱ្យ​​គេ​ជួយ ​​។

លោក​បាន​បន្ត​ថា តាម​សម្តី​អ្នក​ជិតខាងប្រាប់​ថា កាលពី​ល្ងាច​ គេឃើញ​បុរស​រូប​នេះ​ ដើរ​ធម្មតា និង​បាន​ឡើង​ទៅ​លើ​ផ្ទះ​ របស់​ខ្លួន តែ​នៅផ្ទះ​នេះ ​ពុំ​មាន​អ្នក​នៅ​នោះ​ទេ ម្តាយ​និង​ឪពុក​ចំណាស់ ​​​បាន​ទៅ​ធ្វើ​​ចម្ការ​​ អស់ហើយ ។ លុះ​ព្រឹក​ឡើង ​នៅ​វេលា​ម៉ោង​​ជិត ​៨​ព្រឹក ​ស្ត្រី​ជា​ម្តាយ​​ មក​ពី​ចម្ការ​វិញ​​ ក៏​​ឡើង​លើ​ផ្ទះ​​ ស្រាប់​តែ​​ឃើញ​ កូនប្រុស​របស់​គាត់ ​ចង.ក​​សម្លាប់​ខ្លួន​ ​ស្លាប់​បាត់​ទៅ​ហើយ ។

​ក្រោយ​​​កើតហេតុ សមត្ថកិច្ច​​ចុះ​ទៅ​ធ្វើ​កោសល​វិច័យ​ បាន​បង្ហាញ​ឱ្យ​​ឃើញ​ថា បុរស​រូប​​នេះ ​ពិតជា​បានចង.ក​សម្លាប់​ខ្លួនឯង​​ ប្រាកដ​មែន ។ ​ចំពោះ​មូលហេតុ​វិញ សមត្ថកិច្ច​​បាន​សន្និដ្ឋាន​ថា បុរស​​ម្នាក់​នេះ​ ស្ទើ​រក្លាយជា មនុស្ស​សរ​សៃ​ប្រសាទ​ ទៅ​ហើយ ដោយសារ​ផឹក​ស្រា​​ ច្រើន​ពេក រហូត​វាយ​ប្រ​ព​ន្ឋ​កូន និង​ធ្លាប់​ជាប់​ព​ន្ឋ​នាគារទៀត​ផង ។ សព​ជន​រង​គ្រោះ​ ត្រូវ​បាន​​ក្រុម​​គ្រួសារ ​​រៀប​ចំ​ធ្វើបុណ្យ​ តាម​ប្រពៃណី ៕ ​

​​បុរស​ម្នាក់ ​​​​​​ធ្វើ​អត្តឃាត​ ដោយ​ចង.ក​ សម្លាប់​ខ្លួន​ នៅ​​លើ​ផ្ទះ​​​ខ្លួន​ឯង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត