មហាជនទូទាំងក្រុង ខេត្តមណ្ឌលគិរី ស្នើរឱ្យថ្នាក់ជាតិ ពិនិត្យឡើងវិញ ចំពោះផ្លូវលំ១KM ចំណាយលុយ ជិត៤០ម៉ឺនដុល្លារ

ខេត្តមណ្ឌលគិរីៈ ផ្លូវលំមួយខ្សែក្រាលគ្រោះ ក្រហមស្ថាបនាព័ព្ទ ជុំវិញបឹងបុរាណទំនប់លើ ក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ គ្មានចំណាយលើ ផលប៉ះពាល់១KMអស់ ថវិការរដ្ឋរហូតដល់១៤០៩ លានរៀលគិតជា ប្រាក់ដុល្លាប្រមាណជិត៤0ម៉ឺនដល្លា ដែលគំរោងនេះត្រូវបាន គេដឹងថាលោកអេង ប៊ុនហ៊ាង អភិបាលខេត្ត ជាអ្នកឱ្យក្រុមហ៊ុនខូយ សុខាជាអ្នកសាសង់នោះឥឡូវរួចរាល់ហើយ។

តាមការបញ្ជាក់ប្រាប់ អោយដឹងពីមន្រ្តីសាលាខេត្ត ក្រុង និយាយថា បន្ទាប់ពីលោកអេង ប៊ុនហ៊ាងអភិបាលខេត្ត ជាអ្នកចាត់ចែងគំរោងនេះ ផ្ទាល់កំពុងចាត់ចែងឱ្យ អនុប្រធានគណៈកម្មការខេត្ត ដែលមានក្រុងជាសមាជឹកផង ដែរនោះឱ្យចុះពិនិត្យផ្លូវលំនេះដើម្បីធ្វើការប្រគល់ទទួល ។

តាមការបញ្ជាក់បន្ថែមពី មន្រ្តីសាលាខេត្តបានបន្តថា លោក អេង ប៊ុនហ៊ាងអភិបាលខេត្ត និងជាអ្នកកាន់គំរោង សាងសង់ផ្លូវនេះជាមួយ ក្រុមហ៊ុនស្ថាបនា ហើយគាត់ជាប្រធាន គណៈកម្មការពិនិត្យ គុណភាពផងដែរ អាចរូបគាត់មិនអាចចុះពិនិត្យ ខ្លួនឯងមិនកើតក៍ចាត់ចែង ឱ្យអនុប្រធាន និងក្រុមការងារជាអ្នកចុះពិនិត្យវិញ។

តែបើទោះបីជាមានការ ចាត់នេះក៍ដោយអនុប្រធាន ពិនិត្យគុណភាពនិងក្រុម ការងារមិនអាចចុះពិនិត្យ សំណង់មួយនេះទេ ដោយសារក្រុមការងារ និងអនុប្រធានគណៈកម្មការ នៅរង់ចាំរបាយការណ៍លំអិត នៃថវិកាក្នុងការចំណាយលើគំរោងនេះសិន ។

មន្រ្តីសាលាខេត្ត មន្រ្តីសាលាក្រុងទូទាំងខេត្ត រួមទាំងមហាជនទូទាំង ក្រុងសែនមនោរម្យ កំពុងស្នើរឱ្យមន្រ្តីជំនាញ ថ្នាក់ជាតិមេត្តាចុះមកជួយ សើររើថវិកាដ៍ច្រើនសន្ធឹក សន្ធាប់នេះផង ព្រោះផ្លូវលំក្រាលគ្រោះ ក្រហមស្ថាបនាជុំវិញបឹងមួយនេះ ប្រវែង១KMវាអាចចំណាយ អស់ថវិការតិចតួចតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋទូទាំងខេត្ត មណ្ឌលគិរីនៅតែមាន ទំនុកចិត្តយ៉ាងមុតមាំបំផុត ដល់ថ្នាក់លើក្នុងការស្រាវជ្រាវអង្កេត លើថវិកានេះ ដើម្បីកុំឱ្យថវិកា របស់ជាតិបាត់បង់ ក្នុងភាពផុយស្រួយបែបនេះ៕