គណៈកម្មាធិការ សិទិ្ធមនុស្ស IPU ទទួលស្គាល់ នីតិវិធីច្បាប់ នៅកម្ពុជា មានភាពស្មុគស្មាញ

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មាធិការសិទ្ធិ មនុស្សសហភាពអន្តរ សភា IPU បានជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនំាក្រសួងយុត្តិធម៌ ដឹកនំាដោយរដ្ឋមន្ត្រីក្រសួង លោក អង្គ វង្សវឌ្ឍានា ដើម្បីសិក្សាស្វែងពីដំណើរ ច្បាប់នៅកម្ពុជា ក្នុងនោះខាង IPU យល់ឃើញថា ច្បាប់នៅកម្ពុជាមានបញ្ហាច្រើន។

ប្រាប់អ្នកសារព័ត៌មានក្រោយជំនួប ប្រមាណជាង៣ម៉ោង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក គឹម សន្តិភាព អ្នកនំាពាក្យក្រសួងយុត្តិធម៌បាន លើកឡើងថា ក្នុងជំនួបគណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរ សភាIPU ចង់ដឹងអំពីនីតិវិធីច្បាប់នៅកម្ពុជា។ ក្នុងជំនួបនោះ មន្ត្រីជាន់ខ្ពស់ក្រសួងបានធ្វើការ បកស្រាយនូវអ្វីដែលគណៈប្រតិភូចង់ដឹងផងដែរ ។ ក្រោយធ្វើការបកស្រាយរួចមកគណៈប្រតិភូបានទទួលស្គាល់ថានីតិវិធីច្បាប់នៅកម្ពុជា ពិតជាមានភាព ស្មុគស្មាញប្រាកដមែន។
  លោក គឹម សន្តិភាព បញ្ជាក់ថា «ក្រោយពីគណៈប្រតិភូចង់ដឹង ភាគីក្រសួង យុត្តិធម៌បានធ្វើការបកស្រាយទិដ្ឋភាព ច្បាប់ក្នុងស្រុកទៅនឹងបញ្ហាមួយចំនួនដែល សភាIPU ចង់ដឹង»។
ទោះបីជាមានការចោទសួរ ពីអ្នកសារព័ត៌មានថា ក្នុងជំនួបនេះ បានលើកឡើងពីករណីរលោក ហុង សុខហួរ និងសមាជិកបក្សប្រឆំាងមួយចំនួនឬទេ?  លោក  គឹម សន្តិភាព មិនបានឆ្លើយតបចំចំណុចនោះទេ គ្រាន់តែថា គណៈប្រតិភូនេះចង់ ដឹងពីអ្វីដែលពួកគេបានលើកឡើង ក្នុងជំនួបជាមួយគណបក្សប្រឆំាងមុននឹង ជួបជាមួយ ក្រសួងយុត្តិធម៌។  
អ្នកនាំពាក្យខាងលើសង្កត់ធ្ងន់ថា រាល់បញ្ហាដែលគណៈប្រតិភូសភា IPU ចង់ដឹងនោះក្រសួងយុត្តិធម៌បានបកស្រាយអស់ហើយ ។ ជាងគណៈប្រតិភូ បានទទួលស្គាល់ នូវទិដ្ឋភាព ច្បាប់ក្នុងស្រុកអស់ហើយផងដែរ ។
ទោះបីជាគេដឹងថា គណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU នេះមកទស្សនកិច្ចនៅកម្ពុជា ដើម្បីចង់ស្វែងយល់ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា   និងបញ្ហាចាប់ខ្លួនសកម្មជន ក៏ដូចចង់ឲ្យសមាជិកបក្សប្រឆាំង ឲ្យនៅក្រៅឃុំយ៉ាងណាក្តី  ក៏លោក គឹម សន្តិភាពអះអាងថា គណៈប្រតិភូនេះមិនបាន លើកឡើងនោះទេ៕

គណៈកម្មាធិការ សិទិ្ធមនុស្ស IPU ទទួលស្គាល់ នីតិវិធីច្បាប់ នៅកម្ពុជា មានភាពស្មុគស្មាញ