រាជរដ្ឋាភិបាល ប្រកាសអនុក្រិត្យ ប្រាក់រង្វាន់ដល់ អត្តពលិកស្ប៉េស្យាល់ អូឡាំពិកនិងជនពិការ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ កុម្ភៈ ឆ្នាំ ២០១៦នេះ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបាន ធ្វើសន្និបាតប្រចាំឆ្នាំ លោក វង សូតប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានប្រកាស អនុក្រិត្យរបស់រាជរដ្ឋាភិបាល ស្ដីពីការផ្ដល់រង្វាន់ចំពោះជ័យលាភីជនពិការក្នុងការ ប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់ឧបត្ថម្ភគ្រូបង្វឹក គ្រូជំនួយ។

បើយោងអនុក្រិត្យលេខ១៤អនក្រ.បក ស្ដីពីការផ្ដល់ប្រាក់រង្វាន់ចំពោះជ័យលាភីជនពិការក្នុងការប្រកួត ប្រជែងមុខជំនាញការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក និងការឧបត្ថម្ភសម្រាប់គ្រូបង្វឹក គ្រូជំនួយដែលចុះហត្ថលេខា ដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ នោះចែកចេញជា ២ ផ្នែក ។

ចំពោះជនពិការសម្រាប់ការប្រកួតកម្រិត ជាតិមេដាយមាសបានរង្វាន់ ១០.០០០.០០០រៀល ,មេដាយប្រាក់ ៥.០០០.០០០រៀល និងមេដាយសំរិទ្ធ ៣.០០០.០០០រៀល ហើយមេដាយកម្រិតអាស៊ានមេដាយមាស ២០.០០០.០០០រៀល មេដាយប្រាក់ ១៥.០០០.០០០រៀល និង មេដាយសមរិទ្ធ ១០.០០០.០០០រៀល ។

សម្រាប់កម្រិតអាស៊ីប៉ាស៊ីហ្វិក មេដាយមាស ៣០.០០០.០០០រៀល , មេដាយប្រាក់ ២០.០០០.០០០រៀល និងមេដាយសំរិទ្ធ ១៦.០០០.០០០រៀល ចំពោះកម្រិតពិភពលោកមេដាយមាស ៤០.០០០.០០០រៀល មេដាយប្រាក់ ៣០.០០០.០០០ រៀល និង មេដាយសំរិទ្ធ ២០.០០០.០០០រៀល ។

ចំពោះគ្រូបង្វឹកបានរង្វាន់ស្មើនឹង ៧០ភាគរយនៃ រង្វាន់ជ័យលាភីដែលមានចំនាត់ថ្នាក់ខ្ពស់ជាងគេ , គ្រូជំនួយបានរង្វាន់ស្មើនឹង៥០ភាគរយ នៃប្រាក់ឧបត្ថម្ភគ្រូបង្វឹក អ្នកដឹកនាំបានទទួលរង្វាន់ស្មើនឹង៤០ភាគរយ នៃរង្វាន់សម្រាប់គ្រូបង្វឹក និងអ្នកថែទាំជនពិការបានទទួលរង្វាន់ ស្មើនឹង២០ភាគរយនៃរង្វាន់គ្រូបង្វឹក ។

រីឯស្ប៉េស្យាល់អូឡាំពិក(កីឡាសម្រាប់ជនប្រាជ្ញាខ្សោយ) វិញនោះសម្រាប់ការប្រកួតអនុតំបន់ទន្លេមេគង្គ មេដាយមាសបាន ១០.០០០.០០០រៀល មេដាយប្រាក់បាន ៧.០០០.០០០រៀល និង មេដាយសំរិទ្ធបាន ៤.០០០.០០០ រៀល ។

ការប្រកួតអាស៊ីប៉ាស៊ីហ្វិករដូវក្ដៅ ឬ រដូវរងាមេដាយមាសបានរង្វាន់២០.០០០.០០០រៀល មេដាយប្រាក់បាន ១០.០០០.០០០រៀល និង មេដាយសំរិទ្ធបាន៦.០០០.០០០រៀល។ ការប្រកួតកីឡាពិភពលោករដូវក្ដៅ ឬ រដូវរងា មេដាយមាសបាន៣០.០០០.០០០រៀល មេដាយប្រាក់បាន ២០.០០០.០០ ០រៀល និង មេដាយសំរិទ្ធបាន១៦លានរៀល។ គ្រូបង្វឹកបានទទួលរង្វាន់ស្មើនឹងរង្វាន់ ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេរបស់អត្តពលិក ឯ គ្រូជំនួយបានទទួលស្មើនឹង ៧០ភាគរយនៃរង្វាក់គ្រូបង្វឹក ។ អ្នកដឹកនាំបាន៤០ភាគរយ និង អ្នកថែទាំអត្តពលិកបាន២០ភាគ រយនៃគ្រូបង្វឹក ។

សបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ ឆ្នាំ២០១៥ កីឡាករ កីឡាការិនី ពិការសតិបញ្ញាជ័យលាភីកម្ពុជា បានចូលរួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកជាលក្ខណៈ អន្តរជាតិ ចំនួន ០៥ លើក ទទួលបានមេដាយសរុប ចំនួន ២៥ គ្រឿង ក្នុងនោះរួមមាន មេដាយមាស ៣ គ្រឿង មេដាយប្រាក់១៨គ្រឿង និង មេដាយសំរិទ្ធ៤គ្រឿង ៕

រាជរដ្ឋាភិបាល ប្រកាសអនុក្រិត្យ ប្រាក់រង្វាន់ដល់ អត្តពលិកស្ប៉េស្យាល់ អូឡាំពិកនិងជនពិការ

រាជរដ្ឋាភិបាល ប្រកាសអនុក្រិត្យ ប្រាក់រង្វាន់ដល់ អត្តពលិកស្ប៉េស្យាល់ អូឡាំពិកនិងជនពិការ

រាជរដ្ឋាភិបាល ប្រកាសអនុក្រិត្យ ប្រាក់រង្វាន់ដល់ អត្តពលិកស្ប៉េស្យាល់ អូឡាំពិកនិងជនពិការ

រាជរដ្ឋាភិបាល ប្រកាសអនុក្រិត្យ ប្រាក់រង្វាន់ដល់ អត្តពលិកស្ប៉េស្យាល់ អូឡាំពិកនិងជនពិការ