ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពត ៖ កាលពី​យប់​ថ្ងៃ​ទី​១៥ ​ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ មាន​ករណី​​ចោរ​លួច​គោ​នៅ​ភូមិ​ដំណាក់​ក្រសាំង ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ​ដែល​​ម្ចាស់​​គោ​ឈ្មោះ ហយ ហ៊ុន អាយុ៥៨​ឆ្នាំ ភេទ​ប្រុស ​បានបាត់គោ​អស់​ចំនួន​៣​ក្បាល ​ដែល​​ម្ចាស់​គោ​ស្មាន​តែ​របូត​ខ្សែ​ដើរ​បាត់ លុះ​ដើរ​រក​មិនឃើញ​ទើប​​ទៅ​​ប្តឹងសមត្ថកិច្ច​​​មូល​ដ្ឋាន​​ឱ្យ​ជួយ​អន្តរាគមន៍ ។

​ក្រោយ​ពី​ទទួល​​បាន​​បណ្តឹង​ ​​សមត្ថកិច្ច​ក៏​​​បាន​ស្រាវ​ជ្រាវ​និង​ធ្វើការ​កំណត់​មុខសញ្ញា​​ចុះ​ពិនិត្យ​ដល់​ផ្ទះ ​ក៏​ប្រទះ​ឃើញ​គោ៣​ក្បាល ​​និង​ឃាត់ខ្លួន​ជន​សង្ស័យ​មុខ​សញ្ញា​ម្នាក់ ​ឈ្មោះ សឹង បេ អាយុ៤៤​ឆ្នាំ ភេទ​ប្រុស ​មាន​ទីលំនៅ​ភូមិ​ដូន​ភេ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ នាំ​មក​កាន់​អធិការដ្ឋាន​នគរបាលស្រុក​សាកសួរ​​ និង​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​​​ទៅ​​​ស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត ​ដើម្បី​ចាត់ការបន្ត​ ៕