Facebook ​ផ្ដល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឥត​គិត​ថ្លៃ​ចំពោះ​ការ​ប្រឆាំង​ភេរវកម្ម​

Facebook ​ផ្ដល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឥត​គិត​ថ្លៃ​ចំពោះ​ការ​ប្រឆាំង​ភេរវកម្ម​

ដើម្បី​រួម​ចំណែក​ទប់​ស្កាត់​ការ​រីក​ខ្លួន​របស់​ក្រុម​ភេរវករ​ជ្រុល​និយម​នានា​ Facebook បាន​លើក​​​គម្រោង​ថ្មី​ ដោយ​អនុញ្ញាត​ឲ្យ​ផ្សព្វ​ផ្សាយ​ដោយ​មិន​គិត​ថ្លៃ​នៅ​រាល់​ខ្លឹមសារ​អប់រំ​ណា​ដែល​មាន​គោល​បំណង​ប្រឆាំង​​ក្រុម​ភេរវករ​។

 

Facebook ​ផ្ដល់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឥត​គិត​ថ្លៃ​ចំពោះ​ការ​ប្រឆាំង​ភេរវកម្ម​

 
ដោយ​យោង​តាម​ Wall Street Journal បាន​ឲ្យ​ដឹង​ថា​ Facebook នឹង​ផ្ដល់​ឲ្យ​នៅ​ Credit សម្រាប់​ប្រើ​លើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​របស់​ពួក​គេ​ដែល​មាន​តម្លៃ​ ១០០០ដុល្លារ ទៅ​លើ​ការ​ផ្សាយ​ណា​ដែល​មាន​អត្ថន័យ​ទប់​ស្កាត់​ចលនា​ជ្រុល​និយម​របស់​ក្រុម​ភេរវករ​នៅ​ជុំ​វិញ​ពិភពលោក​។​
 

ក្រុមហ៊ុន​បណ្ដាញ​សង្គម​ធំ​បំផុត​​នេះ បាន​ឲ្យ​ដឹង​ថា​មូល​ហេតុ​ដែល​ពួក​គេ​លើក​គម្រោង​នេះ ព្រោះ​​គេ​ជឿ​ថា​វា​អាច​ផ្ដល់​​សុវត្ថិភាព​ច្រើន​​ដល់​ប្រជាជន​ ជា​ជាង​ការ​ដើរ​ធ្វើ​បាតុកម្ម​​ប្រឆាំង​ជា​មួយ​ពួក​សកម្មជន​ភេរវករ​ទាំង​នោះ​។​ ​ដូច​ករណី​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ​មាន​ប្រជាជន​ពីរ​ក្រុមបានឈ្លោះ​ប្រកែក​ខ្វែង​គំនិត​គ្នា​នៅ​តាម​ Facebook Page របស់​ពួក​គេ​ ដែល​មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រង​គ្រោះ​អ្វី​ទាំង​អស់​៕

 

 
ប្រែ​សម្រួល៖រដ្ឋ
ប្រភព៖telegraph