ឡាន​ដឹកទំនិញ​ពី​ប្រទេស​វៀតណាម អ្នកបើកបរ​ងោក​ធ្លាក់​រណ្តៅ​ការដ្ឋាន

កណ្តាល:  រថយន្ត​ដឹកទំនិញ​គ្រឿង​ជ័រ ពី​ប្រទេស​វៀតណាម មកកាន់​ទីផ្សារ​នានា នៅក្នុង​ប្រទេសកម្ពុជា ដោយសារ​អ្នក បើកបរ​ងងុយដេក ងោក​១​ភាំង ជ្រុល​ធ្លាក់​រណ្តៅការដ្ឋាន ផ្លូវជាតិ​លេខ​២១​បេ ដែល​កំពុង​ស្ថាបនា ។​ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរគ្រាន់ តែ​រងរបួស​ស្រាល​។​

 ហេតុការណ៍​នេះ​កើតឡើង​កាលពី​ចេ​លា​ម៉ោង​ជិត​៥​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​បេ មុខសឹក​រង​ព្រែក​ឬ​ស្សី ភូមិ​ព្រែក​ឬស្សី សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​ក​ណ្ត​ល ។​

​រថយន្ត​ដែល​ធ្លាក់​រណ្តៅ​ការដ្ឋាន នោះ​ម៉ាក​សាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខកណ្តាល 2A-6816 អ្នកបើកបរ​មិនត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ​នោះទេ ។​

 មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ខាងលើ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើងចូលទៅ​រាជធានី​ភ្នំពេញ លុះ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​រ៉េ​ចង្កូត​ចុះ​រ៉េ​ឡើងពេញ​ផ្លូវ​រួច​ក៏​ជ្រុល ធ្លាក់ចូល​រណ្តៅ​ការដ្ឋាន ចាក់​អីវ៉ាន់​ចោល​នៅក្នុង​រណ្តៅ​នោះដែល​សុទ្ធតែ​គ្រឿង​ជ័រ ។​

​ចំណែក​អ្នកបើកបរ បាន​លូន​ចេញ​មកពី​ក្នុង​រថយន្ត​គ្រាន់តែ​រងរបួស​ស្រាល​តែប៉ុណ្ណោះ។ ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​បាន ហៅ​រថយន្តស្ទូច​មក​ស្ទូចយកទៅ​ជួសជុល​តែម្តង​៕R

ឡាន​ដឹកទំនិញ​ពី​ប្រទេស​វៀតណាម អ្នកបើកបរ​ងោក​ធ្លាក់​រណ្តៅ​ការដ្ឋាន

ឡាន​ដឹកទំនិញ​ពី​ប្រទេស​វៀតណាម អ្នកបើកបរ​ងោក​ធ្លាក់​រណ្តៅ​ការដ្ឋាន