ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​សម្រាប់​ស្ត្រី បើ​បាន​ញ៉ាំ​ផ្កា​ខាត់​ណា​នោះ​ពួក​គេ​នឹង​ទទួល​បាន​ប្រយោជន៍​ទាំងនេះ

ការបរិភោគបន្លែគឺ មានប្រយោជន៍ សម្រាប់ សុខភាព ព្រោះថា បន្លៃគ្រប់ពណ៌ សុទ្ធសឹង តែមានផ្ទុក នូវសារធាតុ និងជីវជាតិល្អៗ ជាច្រើន។ អ្វីដែលយើង រាល់គ្នាគួរ តែដឹងនោះ គឺវា ថែមទាំង មានប្រសិទ្ធិ ភាពអាច ព្យាបាលនិង បង្ការជម្ងឺ មួយចំនួន បានថែម ទៀតផង។ ជាក់ស្តែងកាលពីពេល ថ្មីៗនេះ មានការ ស្រាវជ្រាវមួយ បានបង្ហាញ ថាការ បរិភោគ ផ្កាខាត់ណា មានប្រយោជន៍ ចំពោះអ្នក មានកោសិកា មហារីក សុដន់។

ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​សម្រាប់​ស្ត្រី បើ​បាន​ញ៉ាំ​ផ្កា​ខាត់​ណា​នោះ​ពួក​គេ​នឹង​ទទួល​បាន​ប្រយោជន៍​ទាំងនេះ

ចំពោះអ្នកជម្ងឺមហារីក ប្រឈមមុខនឹង គ្រោះថ្នាក់ ខ្ពស់ព្រោះវា ជាជម្ងឺមួយ ដែលពិបាក ក្នុងការ ព្យាបាល។ ដូចច្នេះហើយ ក្រុមអ្នក ស្រាវជ្រាវ បានព្យាយាម សិក្សានិងស្វែង រកនូវ ឱសថ ដែល អាចជួយដល់ អ្នកជម្ងឺ មហារីកឱ្យ មានឱកាស ជាសះ ស្បើយវិញ។ នៅទីបំផុត ពួកគេបាន រកឃើញនូវ ក្នុងបន្លែមួយ ប្រភេទដែល មានប្រយោជន៍ សម្រាប់ស្រ្តី ដែលកើត ជម្ងឺមហារីក សុដន់។ ការសិក្សា មួយដែល មានគោលដៅ ដើម្បីស្វែងយល់ ពីអត្ថប្រយោជន៍ នៃបន្លែ ពពួកស្ពៃ ដែលក្នុងនោះ រួមមាន ស្ពៃក្តោប ខាត់ណា និងប្រភេទ ស្ពៃមួយ ចំនួនទៀត។ ​នៅទីបំផុត ពួកគេ បានទទួល នូវលទ្ធផល ដ៏គួរឱ្យ កោតសរសើរ ដោយ ពួកគេបាន រកឃើញ សារធាតុ ម្យ៉ាងស្ថិត នៅក្នុង ខាត់ណា ដែលមាន ប្រយោជន៍សម្រាប់ ស្ត្រី។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​សម្រាប់​ស្ត្រី បើ​បាន​ញ៉ាំ​ផ្កា​ខាត់​ណា​នោះ​ពួក​គេ​នឹង​ទទួល​បាន​ប្រយោជន៍​ទាំងនេះ

សារធាតុដែលមាននៅក្នុង ខាត់ណាអាចជួយ ដល់ស្រ្តីដែល កើតជម្ងឺ មហារីក សុដន់បានដោយ សារធាតុ ខាងលើនេះ បានរារាំង ការ​លូតលាស់ របស់កោសិការ មហារីកបាន ។ មិនត្រឹម តែប៉ុណ្ណោះ សម្រាប់ស្រ្តី ដែលមិនទាន់ មានជម្ងឺទទួល ទានវា ក៏បង្ការនូវ ឱ្យកាស កើតជម្ងឺ មហារីក សុដន់បាន ថែមទៀតផង។ ក្រៅពីនេះ ក៏មានការ បញ្ជាក់ពីអ្នក ជំនាញនៅ ឯសហរដ្ឋអាមេរិក ថារបបអាហារ ជាគន្លឹះសំខាន់មួយ ដែលអាចជួយ ព្យាបាលនិង ការពារ ឱកាសកើត ជម្ងឺជាច្រើន រួមទាំងជម្ងឺ មហារីក ផងដែរ។ ពួកគេ បន្តទៀត ថាបន្លែមិន ត្រឹមតែផ្តល់ ជាសារធាតុ ចិញ្ចឹមដល់ សារពាង្គកាយ របស់យើង ប៉ុណ្ណោះទេ វាក៏អាចជួយ លុបបំបាត់ ជម្ងឺ មហារីក បានដូចគ្នា ។

ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​សម្រាប់​ស្ត្រី បើ​បាន​ញ៉ាំ​ផ្កា​ខាត់​ណា​នោះ​ពួក​គេ​នឹង​ទទួល​បាន​ប្រយោជន៍​ទាំងនេះ

ដូចច្នេះហើយប្រិយមិត្ត ទាំងអស់គ្នា គួរតែបន្ថែម នូវរបប អាហារដែល សម្បូរទៅដោយ បន្លែបៃតង ដូចជាស្ពៃ ពិសេសខាត់ណា នេះតែម្តង។ ពិសេសសម្រាប់ស្ត្រី ដើម្បីការពារ ពីជម្ងឺដ៏កាច សាហាវ ខាងលើពីព្រោះ ថាប្រភេទ បន្លែបៃតង នេះមាន ប្រយោជន៍ខ្លាំងណាស់ ចំពោះអ្នកយ៉ាង ច្រើន លើសលប់ ដែលអ្នក ស្មានមិនដល់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​សម្រាប់​ស្ត្រី បើ​បាន​ញ៉ាំ​ផ្កា​ខាត់​ណា​នោះ​ពួក​គេ​នឹង​ទទួល​បាន​ប្រយោជន៍​ទាំងនេះ

  • ដោយ: Panhabot
  • 2:37 PM, 16 February
  • ប្រភព: NDTV
  • Tag: សុខភាព