ចំណូល​ភាពយន្ត​​​​ចិន​បញ្ចាំង​ពេល​ចូល​ឆ្នាំ បំបែក​កំណត់​ត្រា​ពិភពលោក


ចំណូល​ភាពយន្ត​​​​ចិន​បញ្ចាំង​ពេល​ចូល​ឆ្នាំ បំបែក​កំណត់​ត្រា​ពិភពលោក

ក្នុង​រយៈពេល​តែ ៧ ថ្ងៃ វិស័យ​ភាពយន្ត​ចិន​រក​ប្រាក់​​ចំណូល​បាន​ច្រើន​ជាង​ចំណូល​សរុប​ពី​ការ​លក់​សំបុត្រ​កុន​​ក្នុង​ឆ្នាំ ២០០៦​ទាំង​មូល ទៅ​ទៀត។

 

បណ្ដាញ​ព័ត៌មាន Hollywood Reporter របស់​អាមេរិក​បាន​រាយការណ៍​ថា​នៅ​ក្នុង​កំឡុង​​ពេល​សប្ដាហ៍​ចូល​ឆ្នាំ​ចិន​និង​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​គិត​ពី​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ វិស័យ​ភាពយន្ត​ចិន​បាន​បំបែក​កំណត់​ត្រា​ពិភពលោក​នៅ​ពេល​រក​ចំណូល​បាន​រហូត​ដល់​ទៅ ៥៤៨ លាន​ដុល្លារ​ក្នុង​រយៈ​ពេល​តែ​​១​សប្ដាហ៍។​

 

ចំណូល​ភាពយន្ត​​​​ចិន​បញ្ចាំង​ពេល​ចូល​ឆ្នាំ បំបែក​កំណត់​ត្រា​ពិភពលោក

 

៦ សប្ដាហ៍​មុន អាមេរិក​បាន​ក្ដាប់​កំណត់​ត្រា​នេះ​ដោយ​ភាពយន្ត “Star Wars: The Force Awakens” បាន​នាំ​មក​ឲ្យ​វិស័យ​ភាពយន្ត​ប្រទេស​នេះ ៥២៩,៦ លាន​ដុល្លារ​គិត​ពី​ថ្ងៃ​ទី ២៦ ខែ​ធ្នូ​ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ ២០១៦។

 

ចំណូល​ភាពយន្ត​​​​ចិន​បញ្ចាំង​ពេល​ចូល​ឆ្នាំ បំបែក​កំណត់​ត្រា​ពិភពលោក

 

គួរ​បញ្ជាក់​ផង​ដែរថា កាល​ពី​មួយ​​ទសវត្ស​មុន ពោល​គឺ​កាល​ពី​ឆ្នាំ ២០០៦ វិស័យ​ភាពយន្ត​របស់​ចិន​រក​បាន​តែ ៣២៧,៥ លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ពេញ​មួយ​ឆ្នាំ។

 

អាច​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យ​នេះ គេ​មិន​អាច​ភ្លេច​ភាពយន្ត “The Mermaid” របស់​ទិន ហ្វី​បាន​ទេ ដោយ​គ្រាន់​តែ​រឿង​មួយ​របស់​ស្ដេច​កំប្លែង​ហុងកុង​នេះ អាច​រក​បាន ២៧៥,១ លាន​ដុល្លារ​អាមេរិក​ទៅ​ហើយ​ក្នុង​១​សប្ដាហ៍។ រីឯ​ “ស្ដេច​ល្បែង​វគ្គ៣” របស់​ លី តាវហ៊ួរ និង Chow Yun Fat រក​បាន ១១៩,៦ លាន​ដុល្លារ និង​ចុង​បញ្ចប់ “The Monkey King” វគ្គ ២ តាម​ជាប់​ពី​ក្រោយ​ដោយ​រក​បាន ១១៦,២​លាន​ដុល្លារ៕

 

ចំណូល​ភាពយន្ត​​​​ចិន​បញ្ចាំង​ពេល​ចូល​ឆ្នាំ បំបែក​កំណត់​ត្រា​ពិភពលោក

 

ចុចអាន៖“នាង​មច្ឆា​” របស់​ទិនហ្វី​រក​បាន​​ ១៨៧លាន​ដុល្លារ​​ក្នុង​រយៈពេល​តែ៥​ថ្ងៃ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖hollywoodreporter