ក្មេង​ប្រុស​កើត​ជំងឺ​មហារីក​ជា​អ្នក​បាន​មើល​រឿង “Deadpool” មុន​គេ​បង្អស់​​លើ​លោក


ក្មេង​ប្រុស​កើត​ជំងឺ​មហារីក​ជា​អ្នក​បាន​មើល​រឿង “Deadpool” មុន​គេ​បង្អស់​​លើ​លោក

មនុស្ស​ដំបូង​​នៅ​លើ​ពិភពលោក​ដែល​បាន​ទស្សនា​ភាពយន្ត​ “Deadpool” គឺ​ជា​ក្មេង​ប្រុស​កំពុង​កើត​ជំងឺ​មហារីក​ម្នាក់​មាន​ឈ្មោះ​ថា Connor McGrath។

 

ក្មេង​ប្រុស​កើត​ជំងឺ​មហារីក​ជា​អ្នក​បាន​មើល​រឿង “Deadpool” មុន​គេ​បង្អស់​​លើ​លោក

 

អ្នកគាំទ្រ​ជា​ច្រើន​បាន​ទន្ទឹង​រង់​ចាំ​ជា​ច្រើន​ឆ្នាំ​ដើម្បី​បាន​មើល​​ខ្សែ​ភាពយន្ត​វីរបុរស​មាន​លក្ខណៈ​កំប្លែង​ៗ​មួយ​នេះ​​បញ្ចាំង​តាម​រោងកុន ប៉ុន្តែ​តារា​សម្ដែង Ryan Reynolds ដែល​ជា​តួ​ឯក​ក្នុង​រឿង “Deadpool” បាន​និយាយ​ថា​ ក្មេង​ប្រុស Connorជា​អ្នក​បាន​កាដូ​ពិសេស​ពី​លោក ដែល​អាច​មើល​រឿង​មួយ​នេះ​​តាំង​ពី​៦​សប្ដាហ៍​មុន​​បញ្ចាំង​ជា​ផ្លូវការ។ តារា​វ័យ​៣៩​ឆ្នាំ​​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់ Alberta ប្រទេស​កាណាដា ដើម្បី​យក​រឿង “Deadpool” ឲ្យ​ Connorទស្សនា​នៅ​មន្ទីរពេទ្យ​ដែល​គេ​កំពុង​សម្រាក​ផ្ទាល់​តែម្ដង។

 

​​ Ryan ក៏​បាន​ថត​រូប​ជា​មួយ​ក្មេង​ម្នាក់​នេះ​ហើយ​បង្ហោះ​លើ​​បណ្ដាញ Facebook នឹង​សរសេរ​ភ្ជាប់​ថា៖”នេះ​គឺ​មិត្ត​របស់​ខ្ញុំ Connor McGrath។ គេ​គឺ​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​នៃ​ខ្សែភាពយន្ត “Deadpool” លើ​ផែនដី។ ហើយ​គេ​ក៏​ជា​មនុស្ស​ដំបូង​បំផុត​ដែល​បាន​មើល​រឿង​នេះ​មុន​គេ​បង្អស់។ បច្ចុប្បន្ន Connorកំពុង​​​តែ​មាន​បញ្ហា​ជំងឺ​មហារីក​ឈាម”៕

 

ក្មេង​ប្រុស​កើត​ជំងឺ​មហារីក​ជា​អ្នក​បាន​មើល​រឿង “Deadpool” មុន​គេ​បង្អស់​​លើ​លោក

 

ចុចអាន៖“Deadpool” ​បំបែក​កំណត់ត្រា​សាហាវ​ រក​បាន​២៦០លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ដំបូង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror