៥​មេរៀន ជួយ​ឲ្យ​ក្មេង​​ប្រុស​អាយុ​១៧​ឆ្នាំ អាច​រក​ប្រាក់​​​៣ម៉ឺន​ដុល្លារ ​ក្នុង​មួយ​ខែ

៥​មេរៀន ជួយ​ឲ្យ​ក្មេង​​ប្រុស​អាយុ​១៧​ឆ្នាំ អាច​រក​ប្រាក់​​​៣ម៉ឺន​ដុល្លារ ​ក្នុង​មួយ​ខែ

​​Temper Thompson ជា​ក្មេង​ប្រុស​​អាយុ ១៧​ឆ្នាំ​ បាន​ចែក​រំលែក​មេរៀន​ចំនួន ៥​​ពី​បទ​ពិសោធន៍​​របស់​ខ្លួន​​​ដែល​មាន​ក្នុង​ការ​​ធ្វើ​ជំនួញ​​​  ដែល​គេ​ប្រកាន់​ខ្ជាប់​​​រហូត​ ទើប​អាច​រក​ប្រាក់ ៣០ ០០០ដុល្លារ​ក្នុង​មួយ​ខែ​ខ្លួនឯង​បាន។

 

​​នៅ​ពេល Temper Thompson រៀន​ថ្នាក់​ទី ៨​ រូប​គេ​សម្រេច​ចិត្ត​​ថា​នឹង​​ឈប់​សុំ​លុយ​​ឪពុកម្ដាយ​​ចាយ​ទៀត​ហើយ​ ​និង​ចាប់​ផ្ដើម​យក​កុំព្យូទ័រ​ ​​ធ្វើ​​​ជំនួញ​​​តាម​អនឡាញ ​ដោយ​ដាក់​គោល​ដៅ​ ត្រូវ​រក​ឲ្យ​បាន ១០០​ដុល្លារ​ជា​រៀង​រាល់​ខែ។

​​

ឥឡូវ​ Temper អាយុ ១៧​ឆ្នាំ បាន​លក់​សៀវភៅ​​​​បោះ​ពុម្ព​ ក្នុង​​វេបសាយ​​របស់​ខ្លួន​​ ដែល​អាច​រក​ប្រាក់​​បាន ៣ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ។ ចំនួន​ទាំង​នេះ​ ​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​ច្រើន​ជាង​​​ចំណូល​ពលរដ្ឋ​អាមេរិក​ជា​មធ្យម​រក​បាន​ក្នុង​មួយ​ឆ្នាំ​ទៅ​ទៀត។

 

៥​មេរៀន ជួយ​ឲ្យ​ក្មេង​​ប្រុស​អាយុ​១៧​ឆ្នាំ អាច​រក​ប្រាក់​​​៣ម៉ឺន​ដុល្លារ ​ក្នុង​មួយ​ខែ

 

មេ​រៀន​ទាំង​ ៥​ ​របស់​ Temper ដែល​នាំ​ទៅ​រក​​ភាព​ជោគ​ជ័យ​​មក​ដល់​ថ្ងៃ​នេះ​៖

 

១. ​មាន​វិធានការ​​ច្បាស់​លាស់

​មេរៀន​ដំបូង​​​​គេ​នោះ​គឺ​ ​អ្នក​ត្រូវ​តែ​មាន​ឆន្ទៈ​ពិត​ប្រាកដ​​ក្នុង​ការ​ធ្វើ​អ្វី​មួយ។ មនុស្ស​ជា​ច្រើន​​​តែង​តែ​និយាយ​ ​អ្វី​​ដែល​ពួកគេ​ចង់​ធ្វើ ​ប៉ុន្តែ​មិន​ដែល​ធ្វើ​​ពិតប្រាកដ​ឡើយ។ Temper ​​និយាយ​ថា៖ ” ​ប្រសិន​បើ​អ្នក​មិន​មាន​វិធានការ​​ត្រឹម​ត្រូវ​នោះ​ទេ​ ​អ្នក​នឹង​មិន​​ជោគជ័យរៀង​​​​​រហូត”។

២. ​កុំ​ខ្លាច​បរាជ័យ

​កំហុស​​តែង​តែ​កើត​ឡើង ​ចំណែក Temper បាន​​ឆ្លង​កាត់​​​​​ការ​បរាជ័យ​​ និង​កំហុស​យ៉ាង​ច្រើន​ ក្នុង​អាជីវកម្ម​នេះ​ ​តែ​គេ​មិន​បោះ​បង់ឡើយ​។ ​មនុស្ស​​ច្រើន​​​​ណាស់​​​ ​​​ដែល​បាន​សាកល្បង ​ធ្វើ​អ្វី​មួយ​បរាជ័យ រួច​បោះ​បង់​ចោល​។ ​កុំ​សង្ស័យ​ថា ខ្លួន​នឹង​មិន​ជោគជ័យ​ឲ្យ​សោះ។ ភាព​បរាជ័យ​ ​ជា​​ស្ពាន​​ឆ្លង​​ដ៏​សំខាន់​​ទៅរក​​ភាព​ជោគជ័យ ​ប្រសិន​បើ​យើង​បាន​រៀន​ពី​វា និង​ត្រូវ​រក​ផ្លូវ​ដើរ​ថ្មី​មួយ​ទៀត។

 

៣. ​យក​ចិត្ត​ទុកដាក់

​យើង​​​បាន​ឮ​​យ៉ាង​ច្រើន​​សព្វ​ថ្ងៃ​នេះ អំពី​​​​​​​អ្នក​ខ្លះ​មិន​សូវ​យក​ចិត្ត​​ទុកដាក់ ឬ​​មិន​សូវ​ខ្វល់​ក្នុង​កិច្ច​ការ​​មួយ​​​​ ជា​ពិសេស​​​​​​យុវវ័យ​។ ​​Temper បាន​ចាត់​ទុក​​​​​បញ្ហា​ទាំង​នេះ​​ថា​ជារឿង​គួរ​ឲ្យ​ព្រួយបារម្ភ ​និង​គ្រោះ​ថ្នាក់​។​ ​រឿង​ដ៏​អស្ចារ្យ​បំផុត​គឺ​ បើ​អ្នក​​ធ្វើ​អ្វី​មួយ​ ត្រូវ​តែ​​យក​ចិត្ត​ទុក​ដាក់​លើ​វា ​​នោះ​វា​នឹង​នាំ​អ្នក​ឲ្យ​កាន់​តែ​រីក​ចម្រើន​ខ្លាំង។

 

៥​មេរៀន ជួយ​ឲ្យ​ក្មេង​​ប្រុស​អាយុ​១៧​ឆ្នាំ អាច​រក​ប្រាក់​​​៣ម៉ឺន​ដុល្លារ ​ក្នុង​មួយ​ខែ

 

 

៤. ​​​​អ្នក​ជុំ​វិញ​ខ្លួន​​ត្រូវ​តែ​​ជា​មនុស្ស​វិជ្ជមាន

អ្នក​ត្រូវ​តែ​មាន​បណ្ដាញ​​ ​ឬ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​​ជា​មនុស្ស​ល្អ​ អាច​ជា​អ្នក​គាំ​ទ្រ ​ជំរុញ លើក​ទឹកចិត្ត និង​ផ្ដល់​កម្លាំង​ចិត្ត​។

បើ​និយាយ​ពី​ឪពុក​ម្ដាយ​​របស់ Temper វិញ​ ពួក​គាត់​​សុទ្ធ​តែ​ជា​សហគ្រិន។ ពួកគាត់​មាន​ហាង​​កាហ្វេ​មួយ ​ហើយ​ពួកគេ​រីករាយ​នឹង​ជីវិត​​រស់​នៅ​ខ្លាំង​ណាស់។ ពួក​គាត់​​មិន​ចង់​​ពង្រីក​អាជីវកម្ម​ឡើយ ​តែ​ Temper ជា​កូន​មាន​មហិច្ឆតា​ខុស​ពី​ឪពុក​ម្ដាយ។ ​

 

Temper ​ចង់​រក្សា​អាជីវកម្ម​ឲ្យ​កាន់​តែ​​រីក​លូតលាស់ ​ហើយ​ឪពុក​ម្ដាយ​គេ​​នៅ​តែ​គាំ​ទ្រ ប៉ុន្តែ​ពួកគាត់​​មិនបាន​​ផ្ដល់​​ប្រាក់​​​ឲ្យ​ Temper ​បើក​​រកស៊ី​ទេ គឺ​ត្រូវ​ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ​​ខ្លួន​ឯង។​ ​អ្វី​ដែល​ពិសេស Temper ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ​កោត​សរសើរ​​​យ៉ាង​ខ្លាំង​ពី​អ្នក​ជុំវិញ​​ ​ដែល​​ជា​​បរិយាកាស​ដ៏​សំខាន់​​មួយ។

​​​​​​​

Temper បន្ត​ថា៖ “​ប្រសិន​បើ​អ្នក​ជុំ​​វិញ​ខ្លួន​​​​​សុទ្ធតែ​មនុស្ស​​អវិជ្ជមាន ឬ​បរាជ័យ ពួក​គេ​នឹង​ទាញ​យើង​ទម្លាក់​តាម​ដែរ”។
​​​​​​​​​​

 

៥. ​​កុំ​ធ្វើ​​ខ្លួន​ឲ្យ​ស្រួល​ពេក​​​

ដំបូង​ឡើយ Temper ថា​ខ្លួន​នឹង​​រក​ឲ្យ​បាន​ ១០០​ដុល្លារ​ ក្នុង​មួយ​ខែ ​តែ​​​ពេល​បន្ទាប់គេ​អាច​​រក​បាន ១០០០​ដុល្លារ ។ ​​​ទោះ​ជា​​​​​រក​បាន​ប្រាក់​រាប់ពាន់​​​ដុល្លារ​​ក្ដី ​​តែ​មហិច្ឆតា​ ​របស់​គេ​មិន​ឈប់​ត្រឹម​​​គោល​ដៅ​នឹង​ឡើយ ​ត្រូវ​​​​ដើរ​ទៅ​មុខ​រហូត​រក​បាន ១០ ០០០ដុល្លារ​ក្នុង​មួយ​ខែ។

 

​គោល​ដៅ​ថ្មី​​សម្រាប់​ឆ្នាំ​នេះ​​ Temper នឹង​រក​ឲ្យ​បាន ១០​ម៉ឺន​ដុល្លារ​​​ក្នុង​មួយ​ខែ។ Temper ​បន្ត​ថា៖ “​មនុស្ស​ជា​ច្រើន​ ​ពេល​​​រក​បាន​ដល់​គោល​ដៅ​ហើយ​ ពួកគេ​តែង​សប្បាយ​រីករាយ តែ​សម្រាប់​រូប​គេ​វិញ ​នឹង​បន្ត​​រក្សា និង​បង្កើន​​​​មហិច្ឆតា​ជា​និច្ច ដោយ​មិន​ឲ្យ​ខ្លួន​​​នៅ​​ស្រួល​​ពេក​ទេ៕

 

៥​មេរៀន ជួយ​ឲ្យ​ក្មេង​​ប្រុស​អាយុ​១៧​ឆ្នាំ អាច​រក​ប្រាក់​​​៣ម៉ឺន​ដុល្លារ ​ក្នុង​មួយ​ខែ

 

 

ចុចអាន៖ គន្លឹះ​៨​យ៉ាង រៀបចំ​​ការ​ងារ​ជា​ក្រុម​មាន​ប្រសិទ្ធភាព

ចុចអាន៖ គន្លឹះ​ចងចាំ​មេរៀន​ប្រវត្តិវិទ្យា និង ជីវវិទ្យា

ចុចអាន៖ គន្លឹះ​​គួរ​ចង​ចាំ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​​ដើម្បី​​ថត​រូបភាព

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Businessinsider​​​​​​​​​