ហង្ស​ក្រហម​ទិញ​ខ្សែការពារ Matrip ពី Schalke

ហង្ស​ក្រហម Liverpool បាន​ឲ្យ​ដឹងថា ខ្សែការពារ Joel Matrip របស់​ក្លិប​អាល្លឺម៉ង់ Schalke និង​មក​ចូលរួម​លេង​ជាមួយ​ក្លិប​នៅ​ចុងរដូវ​កាល​នេះ ខណៈ​កីឡាករ​នេះ គឺជា​កីឡាករ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន។

joel-matipសេចក្តីថ្លែងការណ៍​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លិប​អង់គ្លេស​នេះ បានសរសេរថា «ក្លិប Liverpool អាច​បញ្ជាក់បាន​ថា ក្លិប​បាន​ឈានដល់​កិច្ចព្រមព្រៀង​ក្នុងការ​ចុះហត្ថលេខា​ជាមួយ​ខ្សែការពារ សញ្ជាតិ​កា​មេ​រូ​ន Joel Matrip។ កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ នឹងចូលរួម​ជាមួយ​ហង្ស​ក្រហម​នា​រដូវក្តៅ​ខាងមុខ បន្ទាប់ពី​អស់​កុងត្រា​ជាមួយ FC Schalke»។ Matrip ដែល​អាច​លេង​បាន​ទាំង​ខ្សែការពារ និង​បម្រើ​កណ្តាល ធ្លាប់បាន​ចូល​លេង​ឲ្យ​ក្រុម​ជ​ម្រើ​ជាតិ​បាន ២៧ ប្រកួត និង​ចាប់ផ្តើម​អាជីព​បាល់ទាត់​ជា យុវជន​របស់ Schalke នេះ​តែម្តង។ សូមបញ្ជាក់ថា Matrip គឺជា​កីឡាករ​ទិញ​មកពី​អាល្លឺម៉ង់​ទី​ពីរ របស់លោក Jurgen Klopp ចាប់តាំងពី​លោក​មកកាន់​តំណែង​ពី​ជា​គ្រូបង្វឹក​នេះ កាលពី​ខែតុលា ពី​ក្លិប​អាល្លឺម៉ង់ Dortmund៕