គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ត្រូវគ្រួសារ បោះបង់ចោល ស្គមសល់តែឆ្អឹង ដោយសារហេតុផល គួរឲ្យសង្វេគ

នីហ្សេរីយ៉ា៖ កាលពីពេលថ្មីៗនេះ ក្មេងប្រុសម្នាក់ ត្រូវបានក្រុមគ្រួសារបោះបង់ចោល បណ្តាលឲ្យអត់អាហារ រហូតដល់ស្គមសល់តែឆ្អឹង ស្ទើរស្លាប់ស្ទើររស់ ព្រោះក្រុមគ្រួសារក្មេងប្រុសនេះ គិតថាគេជាកូនធ្មប់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសដ៏គួរឲ្យអាណិតម្នាក់ មានឈ្មោះ Hope អាយុ ២ឆ្នាំ ត្រូវបានអ្នកស្រី Anja Ringgren Loven សញ្ជាតិដាណឺម៉ាក ប្រទះឃើញនៅក្នុងប្រទេសនីហ្សេរីយ៉ា ទាំងសភាពអាក្រាតកាយ ស្គងស្គាំងខ្លាំង និងមានដង្ហូវពេញខ្លួន ស្ទើរស្លាប់ស្ទើររស់មើលទៅគួរឲ្យអាសូរបំផុត ដោយរស់នៅពឹងផ្អែកលើ កាកសំណល់ ដែលអ្នកដំណើរបោះចោលតាមផ្លូវ អស់រយៈពេល ៨ខែមកហើយ។

គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ត្រូវគ្រួសារ បោះបង់ចោល ស្គមសល់តែឆ្អឹង ដោយសារហេតុផល គួរឲ្យសង្វេគ
ក្មេងប្រុស Hope និង អ្នកស្រី Anja Ringgren Loven

ជាមួយគ្នានេះដែរ ដោយមើលឃើញ ស្ថានភាពដ៏អាក្រក់ របស់ក្មេងប្រុស Hope អ្នកស្រី Loven ក៏បានបញ្ចុកចំនី និងទឹក ឲ្យក្មេងប្រុសនេះដោយផ្ទាល់តែម្តង។ បន្ទាប់មកទៀត អ្នកស្រី Loven បាននាំយក Hope ទៅកាន់មន្ទីរពេទ្យ មួយកន្លែង ដែលនៅក្បែរនោះផងដែរ ដើម្បីត្រួតពិនិត្យសុខភាពឲ្យគេ។

គួរបញ្ជាក់ផងដែរថា អ្នកស្រី Loven គឺជាអ្នកបង្កើត ជំនួយឧបត្ថម្ភផ្នែកអប់រំ និងមូលនិធិ ហៅថា «African Children's Aid Education and Development Foundation» អស់រយៈពេល ៣ឆ្នាំមកហើយ ដើម្បីជួយកុមារ ដែលរងគ្រោះដោយសារ ភាពសាហាវឃោរឃៅនឹកស្មានមិនដល់ ដែលត្រូវបានគេចាត់ទុកជាធ្មប់។

បើតាមសម្តី អ្នកស្រី Loven បាននិយាយថា «កុមាររាប់ពាន់នាក់ ត្រូវបានគេចោទប្រកាន់ថាជាធ្មប់ ហើយយើងក៏បានឃើញរួចមកហើយ នូវការធ្វើទារុណកម្មលើកុមារ ការស្លាប់របស់កុមារ និងភាពភ័យខ្លាចរបស់កុមារ»។

យ៉ាងណាមិញ អ្នកស្រី Loven កំពុងតែអំពាវនាវរកជំនួយ ដើម្បីមានលទ្ធភាពអាចបង់ប្រាក់ថ្លៃព្យាបាល ក្មេងប្រុស Hope នេះផងដែរ៕

គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ត្រូវគ្រួសារ បោះបង់ចោល ស្គមសល់តែឆ្អឹង ដោយសារហេតុផល គួរឲ្យសង្វេគ
គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ត្រូវគ្រួសារ បោះបង់ចោល ស្គមសល់តែឆ្អឹង ដោយសារហេតុផល គួរឲ្យសង្វេគ
គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ត្រូវគ្រួសារ បោះបង់ចោល ស្គមសល់តែឆ្អឹង ដោយសារហេតុផល គួរឲ្យសង្វេគ
គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ត្រូវគ្រួសារ បោះបង់ចោល ស្គមសល់តែឆ្អឹង ដោយសារហេតុផល គួរឲ្យសង្វេគ
គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ត្រូវគ្រួសារ បោះបង់ចោល ស្គមសល់តែឆ្អឹង ដោយសារហេតុផល គួរឲ្យសង្វេគ
គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ត្រូវគ្រួសារ បោះបង់ចោល ស្គមសល់តែឆ្អឹង ដោយសារហេតុផល គួរឲ្យសង្វេគ
គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ត្រូវគ្រួសារ បោះបង់ចោល ស្គមសល់តែឆ្អឹង ដោយសារហេតុផល គួរឲ្យសង្វេគ
គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ត្រូវគ្រួសារ បោះបង់ចោល ស្គមសល់តែឆ្អឹង ដោយសារហេតុផល គួរឲ្យសង្វេគ

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ត្រូវគ្រួសារ បោះបង់ចោល ស្គមសល់តែឆ្អឹង ដោយសារហេតុផល គួរឲ្យសង្វេគ已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/02/16  Category:ក្នុងស្រុក