យុទ្ធសាស្រ្ត បញ្ជ្រាបយេនឌ័រ ក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៣ ឆ្នាំ២០១៦-២០១៨

ភ្នំពេញ៖ លទ្ធផលជាវិជ្ជមាន ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ ដែលសម្រេចបាន ដោយក្រសួងទេសចរណ៍  សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ឆ្លើយតបទៅនឹង គោលនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៣  “ដើម្បីកំណើន ការងារ  សមធម៌ និងប្រសិទ្ធភាព” របស់រាជរដ្ឋាភិបាល ដែលជាការរួម ចំណែក ជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា និងផ្តល់ឱកាសការងារកាន់តែច្រើនដល់ស្រ្តីសម្រាប់ពង្រឹងភាពជាម្ចាស់ និងជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ នៅក្នុងសិក្ឋាសាល ផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្ដបញ្រ្ជាបយេនឌ័រ ក្នុងវិស័យទេសចរណ៍ដំណាក់កាលទី៣ឆ្នាំ២០១៦-២០១៨ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា “វិស័យទេសចរណ៍បានកា្លយទៅជាវិស័យដ៏មានសក្តានុពលក្នុងការជំរុញកំណើនសេដ្ឋកិច្ច សង្គមទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ”។

លោករដ្ឋមន្រ្តីបន្តថា វិស័យមួយនេះស្ថិតក្នុងចំណោមវិស័យសំខាន់ៗនានា ដែលទ្រទ្រង់សេដ្ឋកិច្ច បានរួមចំណែក ប្រមាណ៩ភាគរយនៃGDPពិភពលោកបង្កើតឱកាសការងារ១លើ១១ និងជាវិស័យដែលរួមចំណែក ប្រមាណ ៣០ភាគរយ នៃផ្នែកសេវាកម្មលើពិភពលោក ហើយតំណាងឱ្យជាង៨ភាគរយ នៃសេវាកម្មនាំចេញ របស់ប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច។ផ្តើមចេញពីកំនើននេះ អង្គការទេសចរណ៍ពិភពលោក ក៏បានផ្តើមគំនិត ផ្សព្វផ្សាយ អំពីផលវិជ្ជមាននៃវិស័យទេសចរណ៍ ក្រោមយុទ្ធនាការ១ប៊ីលានទេសចរ ១ប៊ីលានឱកាស (One Billion Tourists One Billion Opportunities)។

គួររំលឹកថា កាលពីឆ្នាំ២០១៥ ទេសចរពិភពលោកមានចំនួនសរុប ១,១៨៤ លាននាក់ កើនឡើង ៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤។ របាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ពិភពលោកបានបង្ហាញថា ទេសចរណ៍ពិភពលោកបានបង្កើតនូវឱកាសការងារប្រមាណជាង២៧០លាននាក់ ក្នុងនោះស្រ្តីមានជិត ៧០ភាគរយ ។

របាយការណ៍បានឲ្យដឹងទៀតថា ស្រ្តីដែលកាន់តួនាទីជាអ្នកគ្រប់គ្រងតិចជាង៤០ភាករយ  ស្រ្តីដែលកាន់ តួនាទីជាអ្នកចាត់ការ ទូទៅតិចជាង២០ភាករយ និងស្រ្តីដែលមានឋានៈជាក្រុមប្រឹក្សាភិបាល ចន្លោះពី ៥ភាគរយទៅ៨ភាគរយ។ នៅក្នុងសេវាកម្មឧស្សាហ៍កម្មទេសចរណ៍ស្រ្តីភាគច្រើនត្រូវបានគេផ្តល់ការងារជាអ្នកបម្រើនៅភោជនីយដ្ឋាន ជាអ្នករៀបចំបន្ទប់ ជាអ្នកសំអាត ជាអ្នកលក់សំបុត្រក្រុមហ៊ុនទេសចរណ៍ និងជាអ្នកបម្រើភ្ញៀវនៅលើយន្តហោះ ។

របយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា ឆ្នាំ២០១៥កម្ពុជាទទួលបានទេសចរអន្តរជាតិ៤,៧៨លាននាក់ កើនឡើង៦,១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៤ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិកតំណាងឱ្យ៧៤,១ភាគរយ ក្នុងនោះអាស៊ានប្រមាណ ៤៤,៣ភាគរយ មកពីអ៊ឺរ៉ុបតំណាងឱ្យ១៨,២ភាគរយ មកពីអាមេរិក៧,២ភាគរយ មកពីអាហ្រ្វិក និងតំបន់មជ្ឈឹមបូព៌ាប្រមាណ ០,៥ភាគរយ។

តាមការព្យាករណ៍ នៅឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាអាចកើនឡើងដល់៧,៥លាននាក់ និងនាំ មកនូវចំណូលសរុបប្រមាណ ៥០០០លានដុល្លារ បង្កើតនូវឱកាសការងារបានជិត១លាននាក់៕

យុទ្ធសាស្រ្ត បញ្ជ្រាបយេនឌ័រ ក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៣ ឆ្នាំ២០១៦-២០១៨

យុទ្ធសាស្រ្ត បញ្ជ្រាបយេនឌ័រ ក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៣ ឆ្នាំ២០១៦-២០១៨

យុទ្ធសាស្រ្ត បញ្ជ្រាបយេនឌ័រ ក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៣ ឆ្នាំ២០១៦-២០១៨

យុទ្ធសាស្រ្ត បញ្ជ្រាបយេនឌ័រ ក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៣ ឆ្នាំ២០១៦-២០១៨