ឃាត់ខ្លួន ឪពុកមាល្មោភកាម រំលោភក្មួយស្រី អាយុ ៧ឆ្នាំ និងគំរាមសម្លាប់

ភ្នំពេញ៖ ឃាត់ខ្លួន ជនសង្ស័យល្មោភកាមម្នាក់ ដោយកម្លាំងសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ពីបទរំលោភសេពសន្ថវៈលើក្មួយស្រី ដែលជាអនីតិជន អាយុ ៧ឆ្នាំ ដោយបានយកស្គុតបិទមាត់ និងគំរាមសម្លាប់ ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ សុផល ហៅ កុយ អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ជនសង្ស័យរូបនេះ ត្រូវបានឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ឪពុកម្តាយកុមារីរងគ្រោះ ពីបទរំលោភសេពសន្ថវៈ និងគំរាមសម្លាប់មកលើកូនស្រី របស់គាត់ឈ្មោះ អ.ស.ត អាយុ ៧ឆ្នាំ ។

មុនពេលកើតហេតុ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យល្មោភកាមរូបនេះ បានទៅផឹកស៊ីនៅផ្ទះបងប្អូន នៅខណ្ឌសែនសុខ រហូតដល់ម៉ោង៤រសៀល ក៏បានត្រឡប់មកលេងផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅផ្ទះលេខ២៣០ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ដោយដឹងថា ឪពុកម្តាយរបស់ជនរងគ្រោះមិននៅ ព្រោះម្តាយជាកម្មករកាត់ដេរ ចំណែកឪពុកជាកម្មករសំណង់ គឺជាប់រវល់ការងារទាំងអស់គ្នា រហូតដល់ព្រលប់ទើបត្រឡប់មកផ្ទះវិញ ដោយឱកាសល្អ ជនសង្ស័យបានមករង់ចាំកុមារីរងគ្រោះ ត្រឡប់មកពីសាលារៀនវិញ លុះដល់ពេលជនរងគ្រោះមកដល់ផ្ទះ ស្រាប់តែជនសង្ស័យចាប់អូសនាង ចូលបន្ទប់ដេក បីដាក់លើគ្រែដោយបានយកស្គុតមករុំបិទមាត់មិនឲ្យនាងស្រែក និងយកកូនកាំបិតចុងស្រួច មកភ្ជង់បំពង់កគំរាមសម្លាប់ បើនាងហ៊ានស្រែក និងប្រាប់ឲ្យគេដឹងនោះ។

ស្របពេលជាមួយគ្នានោះ បងប្រុសរបស់ជនរងគ្រោះម្នាក់ អាយុ ១៣ឆ្នាំ បានមកទាន់ ឃើញសកម្មភាពផ្ទាល់ភ្នែក ដែលជនសង្ស័យកំពុង រំលោភលើប្អូនស្រី ប៉ុន្តែរូបខ្លួនមិនហ៊ានស្រែកទេ ខ្លាចគេសម្លាប់ ក៏ពួនសម្ងំ លុះពេលម្តាយមកដល់ ទើបប្រាប់ម្តាយឪពុកឲ្យដឹង ធ្វើឲ្យឪពុកម្តាយជនរងគ្រោះខឹងសម្បា បានមកដាក់ពាក្យបណ្តឹង ប៉ូលិសមូលដ្ឋានប៉ុស្តិ៍ឃ្មួញ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៩ៈ៣០នាទីយប់  នៅក្នុងសង្កាត់ព្រែកព្នៅ ខណៈជនសង្ស័យកំពុងផឹកស៊ីជាមួយមិត្តភកិ្ត និងបងប្អូន។ ក្រោយពីចាប់ខ្លួន ដំបូងជនសង្ស័យបដិសេធថាមិនបានប្រព្រឹត្ត ប៉ុន្តែដោយមានការចង្អុលមុខចំពីកុមារីរងគ្រោះ ទើបជនសង្ស័យសារភាពថា ខ្លួនពិតជាបាន ចាប់រំលោភក្មួយស្រីបានសម្រេចមែន តែមិនបានដល់ជម្រៅទេ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងតាមនីតិវិធី៕

ឃាត់ខ្លួន ឪពុកមាល្មោភកាម រំលោភក្មួយស្រី អាយុ ៧ឆ្នាំ និងគំរាមសម្លាប់