សម្តេចក្រឡាហោម កោតសរសើរ និងគាំទ្រលើកម្មវិធី កំណែទម្រង់ របស់បណ្ឌិត្យសភា នគរបាលកម្ពុជា

កណ្តាល  ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានកោតសរសើរ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ថា មានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ ដែលមានស្មារតីទទួលខុសត្រូវ មានឆន្ទៈការងារមោះមុត មានសាមគ្គីផ្ទៃក្នុងល្អ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ។

សម្តេច ស ខេង បានមានប្រសាសន៍បែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៦ ព្រមទាំងការប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ របស់បណ្ឌិត្យសភា នគរបាលកម្ពុជា ឯខេត្តកណ្តាល នាព្រឹកថ្ងៃ អង្គារ ទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៦។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានគាំទ្រលើ កម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ជុំវិញការងារសំខាន់ៗរួមមាន៖ ការងារដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យនិស្សិត-សិក្ខាកាម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារសិក្សា ការពង្រឹងសមត្ថភាព ស្រាវជា្រវវិទ្យាសាស្ត្រនគរបាល និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅលើកកម្ពស់គុណភាព អប់រំបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ឱ្យមានសមត្ថភាពពេញលេញ ដើម្បីឆ្លើយតបទៅ នឹងតម្រូវការអង្គភាពប្រើប្រាស់កម្លាំង និងតម្រូវការរបស់ប្រទេសជាតិ។

គួរជម្រាបជូនថា នៅក្នុងអង្គពិធីនោះ សម្តេចនាយករដ្ឋមន្ត្រីស្តីទី ក៏បានបំពាក់ឋានន្តរសក្តិដល់នគរបាលថ្នាក់ឧត្តមសេនីយ៍ឯក នៃបណ្ឌិត្យសភា នគរបាលកម្ពុជាចំនួន០៧រូប ផងដែរ ៕