ចំការ​អំពៅ​ជិត ៥០ ហិច​តា​ត្រូវ​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង សមត្ថកិច្ច​សង្ស័យ​មាន​គេ​លួច​ដុត​នៅ​ស្រុក​ស្វាយទាប​

Doliprane TVC

​ខេត្តស្វាយរៀងៈ យ៉ាងហោចណាស់ ចំការ​អំពៅ​ប្រមាណ​ជិត ៥០ ហិច​តា ត្រូវ​ភ្លើង​ឆាបឆេះ​សន្ធោរ​សន្ធៅ​ត្រូវបាន​ក្រុមកម្មករ​ធ្វើការ​ក្នុង​ចំការ មិនអាច​ទប់ស្កាត់បាន​រហូត​ជាង ២ ម៉ោង​ទើប​រលត់ ខណៈ​សមត្ថកិច្ច​សង្ស័យ​ជំហាន​ដំបូង​ថា​មាន​អ្នក​លួច​ដុត​កាលពី​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិតក្នុង ភូមិ​កំពោ​ត​ទូក ឃុំ​គគី​សោម ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយទាប​ម្នាក់ មិន​បញ្ចេញ ឈ្មោះ​បានឱ្យដឹងថា​៖ ពិតជា​មាន​ករណី​ឆេះ​ចំការ​អំពៅ​ពិតប្រាកដ​មែន ដោយមាន​ទំហំ​ខូចខាត​ប្រមាណ ៤៥​ហិច​តា ដែលជា​ក្រុមហ៊ុន​អំពៅ​របស់​វៀតណាម ។

ប្រភព​បន្តថា​ជា​រៀងរាល់ឆ្នាំ​ដល់ពេល​ប្រមូល​ផល​អំពៅ​ម្ដងៗ​គឺ​តែងតែមាន​ជន​មិន​ស្គាល់មុខ​មានបំណង​មិនល្អ​លួច​ដុត ដោយ​អាច​មានការ​កាច់​កុង​គ្នា​ក្នុងការ​រកស៊ី ម្យ៉ាងវិញទៀត សង្ស័យ​អាចជា​ខាង​ក្រុមហ៊ុន​ដុត​ខ្លួនឯង ព្រោះ​អំពៅ​ក្រោយពី​មាន​ភ្លើង​ឆេះ​ស្លឹក​អស់​នៅ​ដើម​រលូន​ងាយស្រួល​ក្នុងការ​កាប់ មិនតែប៉ុណ្ណោះ​អំពៅ​ក្រោយពី​ការដុត​គឺ​ស្ករ​មានគុណ​ភាពល្អ​ណាស់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា សមត្ថកិច្ច​នៅ​បន្ត​ស្រាវជ្រាវ​រក​មូល​ហេតុអ្វី​ច្បាស់​ពិតប្រាកដ ។

ចំការ​អំពៅ​ជិត ៥០ ហិច​តា​ត្រូវ​ភ្លើង​ឆាបឆេះ​ស្ទើរ​ទាំងស្រុង សមត្ថកិច្ច​សង្ស័យ​មាន​គេ​លួច​ដុត​នៅ​ស្រុក​ស្វាយទាប​

សូមបញ្ជាក់ថា​ការឆាបឆេះ​ចំការ​អំពៅ​នេះ មិន​បណ្ដាលឱ្យមាន​មនុស្ស​ណា​ម្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​នោះទេ ៕