បុរស​ម្នាក់​លើក​ដែ​កឡើ​ង​ផ្សា​ធ្វើ​បង្កាន់ដៃ ប៉ះ​ខ្សែកាប​ភ្លើង​ឆក់​ស្លាប់​

Doliprane TVC

​ភ្នំពេញ​៖ បុរស​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត ភ្លាមៗ​មួយ​រំពេច ខណៈពេលដែល រូបគេ​លើកដែក​មួយ ដើម​ឡើងទៅ​លើផ្ទះ ដើម្បី​ធ្វើ​បង្កាន់ដៃ​ហើយ​បាន​ប៉ះ​ខ្សែកាប​ភ្លើង​ដែលមាន​គម្លាត​ប្រមាណ ២ ម៉ែត្រ​ប៉ុណ្ណោះ ពី​សំណង់​ផ្ទះល្វែង បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង ៧ និង ៣៥ នាទី ព្រឹក​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះល្វែង​មួយកន្លែង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រៃ​ស​ក្នុង ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ជនរងគ្រោះ​ឈ្មោះ ឆោម ភី ភេទ​ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ​ជាងផ្សារដែក មាន​ទីលំនៅ ភូមិ​ខ្វា សង្កាត់​ដង្កោ ខ​ណ្ខ​ដង្កោ និង មាន​ស្រុកកំណើត​នៅ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​ប្រាប់​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​លី​ដែក​មួយ​ដើម​ឡើងទៅ​លើផ្ទះ ដើម្បី​យកទៅ​ផ្សារ​បង្កាន់ដៃ ខណៈពេល​នោះ ស្រាប់តែ​ចរន្តអគ្គិសនី​មេ​ស្រូប​ឆក់​ជនរងគ្រោះ បណ្តាល​ឲ្យ​ដួល​អុកគូថ ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ បាននាំគ្នា​លើក​ជនរងគ្រោះ​មក​ខាងក្រោម ដើម្បី​យកទៅ​កប់​ក្នុង​ដីខ្សាច់ ជួយសង្គ្រោះ តែ​ជា​អកុសល ប៉ុន្មាន​នាទី​ក្រោម​មក ជនរងគ្រោះ ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង។

បុរស​ម្នាក់​លើក​ដែ​កឡើ​ង​ផ្សា​ធ្វើ​បង្កាន់ដៃ ប៉ះ​ខ្សែកាប​ភ្លើង​ឆក់​ស្លាប់​

ហេតុការណ៍​នេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ​បញ្ជាក់ថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់់​បាត់ទៅហើយ ។ សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត ៕ ពោធិ៍​សែន​ជ័យ​