ភ្លើងឆេះ​ព្រៃបីក​ន្លៃ​ងក្នុងថ្ងៃតែមួយ នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ​

Doliprane TVC

​រាជធានី​ភ្នំពេញ : ព្រៃ ៣ ន្លែ​ង​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ជា​បន្តបន្ទាប់​គ្នា កាលពី​វេលា​រសៀល​ថ្ងៃទី ១១ ខែកុម្ភៈ​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ និង សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​អន្តរាគមន៍ ព្រោះ​ខ្លាច​ឆេះ​រាលដាល​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ។​

​តាម​ ព័ត៌មាន​ឱ្យដឹងថា នៅវេលា​ម៉ោង​ប្រមាណ ២ និង ៤០ នាទី អគ្គិភ័យ​បាន​ឆាបឆេះ​ព្រៃ​ត្រឹប នៅ​មាត់​ព្រែក ខាងជើង​ស្ពាន​ទី ៦ ក្នុងភូមិ​បាក់​ខែង​លើ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​ដែល​ការឆាបឆេះ គឺ​ឆេះ​រាលដាល​ក្បែរ​លំនៅឋាន​ប្រជាពលរដ្ឋ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ហើយ​នាំគ្នា​ប្រើ​វិធី​ផ្សេងៗ​ ដើម្បី​ជួយ​ពន្លត់ ។ ខណៈ​សមត្ថកិច្ច និង អាជ្ញាធរ​មូលដ្ឋាន​ក៍បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៤ គ្រឿង​ទៅ​អន្តរាគមន៍​គម​ន៍​បាញ់​ពន្លត់ ពុំ​បង្ក​ឱ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​លំនៅឋាន​ឡើយ ។​

ភ្លើងឆេះ​ព្រៃបីក​ន្លៃ​ងក្នុងថ្ងៃតែមួយ នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ​

​ដោយឡែក​នៅពេល​ ដំណាលគ្នា​នោះដែរ នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល អគ្គិភ័យ​ក៏បាន​ឆាបឆេះ​ព្រៃ​មួយកន្លែង​ទៀត​នៅតាម​ផ្លូវ​លី​យ៉ុង​ផាត់ ខាងកើត​ស្ពាន​ព្រែក​ព្នៅ ក្នុងភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ។​

​តាម​ព័ត៌មាន​ឱ្យដឹងថា អគ្គិភ័យ​ឆេះ​ព្រៃ​ក្នុងករណី​ទី ២ គឺ​ភ្លើង​បាន​ឆេះ​ព្រៃ​រាប​ស្ថិតក្នុង​ដី​លោក​ឧកញ៉ា លី យ៉ុង​ផាត់ បង្ក​ឱ្យ​ផ្សែងហុយ​ទ្រលោម ។ ភ្លាមៗ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៦ គ្រឿង​ទៅ​អន្តរាគមន៍​ក្នុងនោះ រថយន្ត​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ៤ គ្រឿង និង រថយន្ត​ក្រុមហ៊ុន​ឯកជន​បាន​បាញ់​ពន្លត់​អស់​រយៈពេល​ជាង ១ ម៉ោង​ទើប​រលត់ ។ ស្របគ្នា​នេះដែរ មាន​អគ្គីភ័យ​ឆាបឆេះ​ព្រៃ​មួយកន្លែង​ទៀត គឺ​ករណី​ទី ៣ នៅក្បែរ​វិហារ​អ៊ិ​ស្លាម ក្នុងភូមិ ព្រែក​រាំង សង្កាត់​ព្រែក​តាសេក ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​ក្បែរ​នោះ ភ័យ​ស្លន់ស្លោ​ជាខ្លាំង ។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​ក៏បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់ ពុំ​បង្ក​ឱ្យ​ឆេះ​រាលដាល់​ដល់​លំនៅឋាន​ឡើយ ។​

ភ្លើងឆេះ​ព្រៃបីក​ន្លៃ​ងក្នុងថ្ងៃតែមួយ នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ​

​ទាក់ទិន​នឹង​អគ្គីភ័យ ​នេះ ត្រូវបាន​នរគរ​បាល​មានការ​សង្ស័យថា បណ្តាលមកពី​ការបោះ​កន្ទុយបារី និង អាច​បណ្តាលមកពី​ការដុត​យក​ទឹកឃ្មុំ ៕

​ម៉េង ធា