​​​រដូវ​កាល​ថ្មី ភ្នំពេញ​ក្រោន​​​​​ដាក់​​​បញ្ចូល​យុវជន​​​១២​នាក់​​​ក្នុង​​ក្រុម​ធំ​

​​​រដូវ​កាល​ថ្មី ភ្នំពេញ​ក្រោន​​​​​ដាក់​​​បញ្ចូល​យុវជន​​​១២​នាក់​​​ក្នុង​​ក្រុម​ធំ​

ក្លឹប​បាល់ទាត់​​​​ភ្នំពេញ​ក្រោន​​​​​បាន​ដាក់​​​​យុវជន​របស់​ខ្លួន​ចំនួន១២​នាក់​​​ចូល​រួម​ជា​ក្រុម​ធំ​ដើម្បី​ប្រកួត​ប្រជែង​ពាន​រង្វាន់​​​លីគ​​បាល់ទាត់​កំពូល​កម្ពុជា​​រដូវ​កាល​ថ្មី ដែល​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​សុក្រ ទី១៩ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦។

 

​​​រដូវ​កាល​ថ្មី ភ្នំពេញ​ក្រោន​​​​​ដាក់​​​បញ្ចូល​យុវជន​​​១២​នាក់​​​ក្នុង​​ក្រុម​ធំ​​​​រដូវ​កាល​ថ្មី ភ្នំពេញ​ក្រោន​​​​​ដាក់​​​បញ្ចូល​យុវជន​​​១២​នាក់​​​ក្នុង​​ក្រុម​ធំ​ក្លឹប​បាល់ទាត់​​​ភ្នំពេញ​ក្រោន​

 

​តាម​ Facebook ផ្លូវ​ការ​របស់​ភ្នំពេញ​ក្រោន​បាន​​ឲ្យ​ដឹង​ថា ​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា​៦​សម័យ​កាល​មួយ​នេះ​បាន​កោះ​ហៅ​យុវជន​របស់​ខ្លួន​ចំនួន​១២​នាក់​​ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​ធំ​។ កីឡាករ​ទាំង១២​នាក់​រួម​មាន អ៊ន ចាន់ប៉ូលីន (បម្រើ), សឿត បារាំង (ការពារ), អ៊ិន សុដេវីដ (បម្រើ), អ៊ុក សុវណ្ណ (បម្រើ), ស្វែង សំណាង (អ្នកចាំទី), កែវ សុខសិលា (អ្នកចាំទី), សួន នឿត, គីម ឆាយ៉ា, គង់ ចាន់វុទ្ធី (អ្នកចាំទី), ម៉ាត សាក់រ៉ូវី, ស្រាំង ទីតឈី (ការពារ) និងឈួត សេនទៀង។ ​​​

 

​​លោក​ Sam Schweingruber ​​​គ្រូ​បង្គោល​ភ្នំពេញ​ក្រោន​ ដែល​​ទើប​វិល​ត្រឡប់​មក​កម្ពុជា​វិញ​កាល​ពី​ពេល​ថ្មី​​​ក៏​​​ធ្លាប់​បាន​បង្ហើប​ប្រាប់​​ Sabay ​កាល​ពី​ពេល​កន្លង​ទៅ​ថា ​កីឡាករ​កម្ពុជា​ល្អ​ៗ ពិបាក​ស្វែង​រក​មក​ចូល​រួម​ក្រុម។ ហេតុ​នេះ​ទើបក្លឹប​បាល់ទាត់​​​ភ្នំពេញ​ក្រោន​ មាន​គោលការណ៍​​បណ្ដុះ​​ថ្នាល​យុវជន​​ ដើម្បី​ពង្រឹង​ក្រុម​​ចាប់​ពី​ឆ្នាំ​២០១៦ទៅ។

 

​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៥​ ដោយ​​ការ​ទាត់​​បាល់​កាត់​សេចក្ដី​ពិន័យ​​ ១១ម៉ែត្រ​ទៅ​លើ​ក្លឹប​បាល់ទាត់​ណាហ្គាវើល៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​