Vardy អាច​មិន​បាន​ទៅ​ Euro ដោយ​សារ Welbeck និង Sturridge ត្រឡប់​មក​វិញ?


Vardy អាច​មិន​បាន​ទៅ​ Euro ដោយ​សារ Welbeck និង Sturridge ត្រឡប់​មក​វិញ?

តោ​កំណាច​អង់គ្លេស​កំពុង​មាន​មន្ទិល​ជាមួយ​តារា Top Scorer ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Jamie Vardy ដោយ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ថា​តើ​គេ​អាច​នឹងមាន​ឈ្មោះ​ចូល​ក្នុង​យុទ្ធនាការ​ពានរង្វាន់​ទ្វីប​អឺរ៉ុប នៅ​ប្រទេសបារាំង ឬ​ក៏​អត់។

 

Vardy អាច​មិន​បាន​ទៅ​ Euro ដោយ​សារ Welbeck និង Sturridge ត្រឡប់​មក​វិញ?Vardy អាច​មិន​បាន​ទៅ​ Euro ដោយ​សារ Welbeck និង Sturridge ត្រឡប់​មក​វិញ?

កីឡាករ Vardy (ស្តាំ)

 

ចម្ងល់​ខាងលើ​កើត​ឡើង​សម្រាប់​គ្រូ​បង្វឹក​លោក Roy Hodgson បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ស្បែក​ខ្មៅDaniel Sturridge និង Danny Welbeck បាន​ត្រឡប់​មក​លេង​បាន​វិញ​ ក្រោយសម្រាក​ក្រៅ​ទីលាន​មួយ​រយៈ​ដោយសារ​របួស ហើយ​គេ​ទាំងពីរ​រក​បាន​ម្នាក់​១​គ្រាប់​ឲ្យ​ក្រុម​ឈ្នះ​រៀងៗខ្លួន​កាល​ពី​ចុង​សប្តាហ៍​មុន។

 

លោក Hodgson ពេញចិត្ត​នឹង​ការ​លេង​របស់ Welbeck តាំង​ពី​អតីត​កីឡាករ Man Utd រូប​នេះ ស៊ុត​បញ្ចូល​ទី ២គ្រាប់ ទល់​នឹង​ស្វីស​កាល​ពី​វគ្គ​ជម្រុះ ដូច្នេះ​បើ​សិន​រក្សា​ការ​លេង​បាន​ល្អ​ ​រូបគេ​នឹង​មានឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ។ រីឯ Sturridge ដែល​ធ្លាប់​ស៊ុត​បញ្ចូល​ទី​អ៊ីតាលី​កាល​នៅ World Cup ក៏​ស្ថិត​ក្នុង​ក្រសែ ភ្នែក​គ្រូ​បង្វឹក​វ័យ ៦៨ឆ្នាំ​ផង​ដែរ ក្នុង​ន័យ​នេះ​បើ​សិន​ជា​គ្មាន​បញ្ហា​របួស Sturridge នឹង​ក្លាយ​ជា​ជម្រើស​ទៅ​ Euro។

 

ដោយ​ឡែក​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Harry Kane ប្រាកដ១០០ភាគ​រយ​ថា​នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី ស្រប​ពេល​ដែលប្រធាន​ក្រុម Wayne Rooney នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​គម្រប់​ទី​៤​ក្នុង​ក្រុម​ជម្រើសជាតិ។ យោង​តាម​ការ​វិភាគរបស់លោក Adrian Durham មកពី MailOnline បាន​អះអាង​ថា អង់គ្លេស​ដែល​មាន​ខ្សែប្រយុទ្ធ​៤​នាក់ ទៅ​ហើយ​នោះ ចង់​មិន​ចង់​ត្រូវ​ប្ដូរ​ទម្រង់​លេង​របស់​ខ្លួន​ដើម្បី​អាចបញ្ចូល​ឈ្មោះ Vardy ទៅ​ក្នុង​ក្រុមជម្រើស​ជាតិ។

 

សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា Vardy គួរ​ជាប់​ជម្រើស​ជាតិ​អង់គ្លេស ទៅ Euro ដែរ​ឬ​អត់?

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ MailOnline