Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

UEFA Champions League ​វិល​ត្រឡប់​មក​វិញ​​​ហើយ​យប់​​នេះ​។ ​គូដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ជាង​គេ​ គឺ​សត្រូវ​ចាស់​ប៉ះ​គ្នា​ជា​ថ្មី ​ក្រុម​​​​ជើង​ឯក​អង់គ្លេស​ Chelsea ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន​ Parc des Princes ​ដើម្បី​ត​ទល់​ក្រុម​ជើង​ឯក​​បារាំង​ Paris Saint-Germain ​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ ជើង​ទី​១ នា​វេលា​ម៉ោង​០២:៤៥​នាទីរំលង​អាធ្រាត្រ។

 

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

 

​នេះ​ជា​ការ​ប៉ះ​គ្នា​៣​ឆ្នាំ​ជាប់​ៗ​គ្នា​​សម្រាប់​ក្រុម​ទាំង​២​នេះ បន្ទាប់​ពី​រដូវ​កាល​មុន​​ក៏​ប៉ះ​គ្នា​នៅ​វគ្គ​​នេះ​ដែរ ដោយ​ពេល​នោះ​ PSG ​ជា​អ្នក​ឡើង​ទៅ​វគ្គ​បន្ទាប់ ក្រោយ​ឈ្នះ​​គ្រាប់​បាល់​ក្រៅ​ដី នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ដែល​ធ្វើ​ឲ្យ​ Chelsea ចុក​ចាប់​ចាំ​មិន​ភ្លេច។ ​ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​ Chelsea អាច​សង​សឹក​បាន​វិញ ឬ​យ៉ាង​ណា?

 

​សម្ដី​អ្នកចាត់ការ​ក្រុម៖

 

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

 

​Laurent Blanc អ្នកចាត់ការ​ក្រុម​ម្ចាស់​ផ្ទះ​ PSG៖ “យើង​ធ្លាប់​ប៉ះ​ Chelsea នៅ​២​រដូវ​កាល​ចុង​ក្រោយ​នេះ ហើយ​ពួកគេ​បាន​យក​ឈ្នះ​លើ​យើង​ម្ដង ​តែ​​យើង​ក៏​បាន​ទម្លាក់​​ពួកគេ​វិញ​​ម្ដង​ដូច​គ្នា ​ដែល​នេះ​បង្ហាញ​ថា​កម្រិត​នៃ​ក្រុម​ទាំង​ពីរ​ប្រហាក់​ប្រហែល​គ្នា។ ​ពេល​នេះ​ យើង​មាន​កីឡាករ​​ដែល​មាន​សមត្ថភាព​ ​ដែល​អាច​​ធ្វើ​ឲ្យ​បាន​ល្អ​​ជាង​ឆ្នាំ​មុនៗ ព្រោះ​គោល​ដៅ​របស់​ក្រុម​យើង​គឺ​ចង់​ឈ្នះ​ UEFA Champions League”។

 

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

 

Guus Hiddink អ្នកចាត់ការ​ក្រុម​ភ្ញៀវ​ Chelsea៖ “ខ្ញុំ​ជឿ​ថា ក្រុម​ទាំង​២​យប់​នេះ​សង្ឃឹម​ ៥០-៥០ ដូច​គ្នា។ PSG គឺជា​ក្រុម​ខ្លាំង​ណាស់​ឥឡូវ​នេះ ដែល​ឈ្នះ​គេ​ដាច់​នៅ​​លីគ​កំពូល​បារាំង។ ប៉ុន្តែ​ក្រុម​របស់​យើង ក៏​កាន់​តែ​ល្អ​ឡើង​ដែរ តាំង​ពី​ខែ​ធ្នូ ​ដូច្នេះ​យើង​នឹង​ចាំ​មើល​ការ​សាកល្បង​ទាំង​អស់​គ្នា”។

 

​ជើង​កីឡាករ៖

 

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

 

PSG នឹង​អវត្តមាន​​ខ្សែ​ការពារ​ Serge Aurier (ជាប់​ពិន័យ​របស់​ក្លឹប), Ezequiel Lavezzi (របួស) ខណៈ​ដែល​​ខ្សែ​បម្រើ​ Marco Verratti ​ដែល​ទើប​ត្រឡប់​ពី​របួស ប្រហែល​មិន​ទាន់​ជាប់​ជម្រើស​ដំបូង​ទេ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​ PSG យប់​នេះ​ អាច​ជា៖ Trapp; Marquinhos (Van der Wiel), Thiago Silva, David Luiz, Maxwell; Matuidi, Thiago Motta, Verratti (Rabiot); Di María, Ibrahimović, Cavani។

 

 

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

 

រីឯ​ក្រុម​ Chelsea នឹង​អវត្តមាន​ប្រធាន​ក្រុម​ John Terry (របួស​សរសៃពួរ), Kurt Zouma (របួស​ជង្គង់), Nemanja Matic (ជាប់​ពិន័យ) និង​ Alexandre Pato ​​អាច​នឹង​មិន​ជាប់​ជម្រើស​ដំបូង​ទេ​ ខណៈ​ដែល​ Oscar ​ដែល​របួស​កំភួន​ជើង​បន្តិច​បន្តួច​ បាន​ចូល​ហ្វឹកហាត់​វិញ​ហើយ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Chelsea អាច​ជា៖ Courtois; Azpilicueta, Ivanović, Cahill, Rahman; Fàbregas, Mikel; Hazard, Willian, Pedro; Costa។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

Champions League ​យប់​នេះ តើតោ​ខៀវ​ អាច​ស៊ី​ PSG បាន​​ឬ​អត់​?

 

– ក្រុម​ទាំង​២​នេះ ធ្លាប់​ប៉ះ​គ្នា​៦​ដង​ហើយ​នៅ​ UEFA Champions League ដោយ​ក្នុង​នោះ PSG ឈ្នះ​១, Chelsea ឈ្នះ​២ ​និង​ស្មើ​៣។

– រដូវ​កាល​មុន​នៅ​ទឹក​ដី​បារាំង​ បញ្ចប់​​លទ្ធផល ១-១ និង​នៅ​ទឹក​ដី​អង់គ្លេស​ជើង​ទី​២ ​បញ្ចប់​៩០​នាទី​ស្មើ​គ្នា ១-១ ទៀត ប៉ុន្តែ​បន្ថែម​១៥​នាទី​២​ដង ​ក្រុម​ទាំង​ពីរ​​ស្មើ​គ្នា ២-២ (PSG ឡើង​វគ្គ​៨​ក្រុម)។

– PSG ​២៦​ប្រកួត​​នៅ​ Ligue 1 របស់​បារាំង​រដូវ​កាល​នេះ ពុំ​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ ​មាន​៧០​ពិន្ទុ​ឈរ​កំពូល​តារាង ខណៈ​ដែល​ក្រុម​លេខ​២ Monaco ​មាន​តែ​៤៦​​ពិន្ទុ​ប៉ុណ្ណោះ។

– Chelsea ២៦​ប្រកួត​នៅ​ Premier League ​រដូវ​កាល​នេះ​ចាញ់​៩ មាន​តែ​៣៣​ពិន្ទុ​ប៉ុណ្ណោះ ស្ថិត​នៅ​លេខ​១២៕

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Paris Saint-Germain ៣-១ Chelsea , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Hazard ទទួល​ស្គាល់​ថា Chelsea ញញើត PSG

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ UEFA