Cambodian Tiger ​​មាន​កីឡាករ​ល្អ​២​នាក់ ​មិន​អាច​មើល​រំលង​បាន

Cambodian Tiger ​​មាន​កីឡាករ​ល្អ​២​នាក់ ​មិន​អាច​មើល​រំលង​បាន

ក្រុម Cambodian Tiger ​មាន​កីឡាករ​ថ្មី​ចំនួន​៦​នាក់​ក្នុង​នោះ​​​២​នាក់​ជា​ជនជាតិ​ជប៉ុន​ដែល​​មាន​សមត្ថភាព​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់​គឺ Sadakuni Tomoyuki ​ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹប​ Atlético River Plate ​និង​ម្នាក់​ទៀត​ឈ្មោះ​ថា Muramatsu Tomoki ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់​លេង​នៅ​លីគ​លំដាប់​ទី​២​ក្នុង​ប្រទេស​ជប៉ុន។

 

Cambodian Tiger ​​មាន​កីឡាករ​ល្អ​២​នាក់ ​មិន​អាច​មើល​រំលង​បាន Muramatsu

 

ខ្សែ​ប្រយុទ្ធ​ Sadakuni ​មាន​ប្រវត្តិ​ខ្លាំង ដោយ​ធ្លាប់​ទៅ​លេង​នៅ​លីគ​ធំ​ៗ​ច្រើន​នៅ​ក្រៅ​ប្រទេស​ដូចជា​ River Plate , Sport Colombia ​និង Pattalung FC ​នៅ​ប្រទេស​ថៃ​ជា​ដើម។ ​កីឡាករ Muramatsu ​វិញ ​ទើប​តែ​ចូល​ហ្វឹកហាត់​ជាមួយ​ Cambodian Tiger ​ប៉ុន្មាន​ប្រកួត​មក​នេះ​ទេ ​ប៉ុន្តែ​រូបគេ​បាន​បង្ហាញ​សមត្ថភាព​ខ្លាំង​ ដោយ​រក​បាន​៦​គ្រាប់​មក​ហើយ​ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​មក​នេះ​ជាមួយ​ក្រុម​ខ្លាំង​ៗ​នៅ​កម្ពុជា។ ដោយ​មាន​កីឡាករ​ប្រយុទ្ធ​ល្អ​២​នាក់​នេះ​ហើយ ​ទើប​ Cambodian Tiger ​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុម​ដទៃ។ ចំពោះ​កីឡាករ​ថ្មី​៤​នាក់​ទៀត​គឺ សំរិទ្ធ សីហា , ទៀង ទិនី, អូម ថាវរះ ​និង ហ៊ូ សំបូរ ។

 

សូម​បញ្ជាក់​ថា ​ប្រកួត​ដំបូង​របស់​ក្លឹប Cambodian Tiger ​គឺ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ភ្នំពេញ​ក្រោន​វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន RSN ។ ដោយ​មាន​ការ​រៀប​ចំ​ក្រុម​បាន​ល្អ​និង​មាន​កីឡាករ​ចំណូល​ថ្មី​ច្រើន ​លោក​ Masakazu Kihara ​គ្រូ​បង្វឹក​របស់​ក្រុម Cambodia Tiger ​បាន​បញ្ជាក់​ដល់​អ្នក​គាំទ្រ​ថា​ក្រុម​របស់​ខ្លួន ​មាន​ទំនុក​ចិត្ត​នឹង​ធ្វើ​បាន​ល្អ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ អ្វី​ដែល​សំខាន់​សម្រាប់​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​ដណ្ដើម​ជើង​ឯក​របស់​ក្រុម Cam Tiger ​គឺ​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន​នៅ​ថ្ងៃ​បើក​ឆាក​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ