ព​ល​រដ្ឋ​នៅ​ម​ណ្ឌ​ល​គិ​រី​ស្នើ​ឲ្យ​អា​ជ្ញា​ធ​រ​ព​ន្លឿន​ស្ថា​ប​នា​ស្ពា​ន​ដែ​ល​បំ​ផ្លា​ញ​ដោ​យ​ឡា​ន​​ដឹ​ក​​ឈើ​

មណ្ឌលគិរី៖ ក្រោ​យ​ពី​មា​ន​កា​រ​សំ​ណូ​ម​ព​រ​យ៉ា​ង​ញឹ​ក​ញា​ប់​ពី​ប្រ​ជា​ព​ល​រដ្ឋ​នៅ​ក្នុង​ឃុំ​ប៊ូ​ស្រា​ ស្រុ​ក​ពេ​ជ្រា​ដា​ខេ​ត្ត​ម​ណ្ឌ​ល​គិ​រី សុំ​អោ​យ​សា​ង​ស​ង់​ស្ពា​ន​ជា​ប​ន្ទា​ន់​ ដោ​យ​សា​រ​ប​ច្ចុ​ប្ប​ន្នពួក​គា​ត់​ធ្វើ​ដំ​ណើ​រ​ឆ្ល​ង​កាត់​តា​ម​អូរ​ផ្លា​យ​បា​ន​មែ​ន​ តែ​នៅ​រ​ដូ​វ​វស្សា​មា​​ន​ទឹ​ក​ច្រើ​ន​ពូ​ក​គា​ត់​មិ​ន​អា​ច​ឆ្ល​ង​កា​ត់​បា​ន​ទេ​ ដោ​យ​សា​រ​តែ​ទឹ​ក​ច្រើ​ន និង ជ​ន់​ហូ​រ​យ៉ា​ង​ខ្លាំ​ង​ធ្វើ​ឲ្យ​ពួ​ក​គាត់​មិ​ន​អា​ច​ឆ្ល​ង​កា​ត់​ទៅ​ម​ក​បា​ន​ ទើប​នៅ​ព្រឹ​ក​ថ្ងៃ​ទី ១៥ ខែ កុម្ភៈ នេះ​ម​ន្ទី​រ​សា​ធា​រណៈ​ការ​ និង ដឹក​ជ​ញ្ជូ​ន​ខេ​ត្ត​ម​ណ្ឌ​ល​គិ​រី​ បា​ន​ចា​ប់​ផ្តើ​ធ្វើ​កា​រ​ជួ​ស​ជុ​ល​ស្ពា​ន​អូ​រ​ផ្លា​យ​ឡើ​ង​វិ​ញ​ ។ ប្រ​ជា​ព​ល​រដ្ឋ​នៅ​ក្នុ​ង​ឃុំ​ប៊ូ​ស្រា ពេ​ល​ដែល​ឃើ​ញ​មា​ន​កា​រជួ​ស​ជុ​ល​ស្ពា​ន​ឡើង​វិ​ញ​ ពូ​កគា​ត់​ស​ប្បា​យ​ណា​ស់​ចិ​ត្ត​ជា​ខ្លាំ​ង​ ដោ​យ​សា​រ​ពូក​គា​ត់​បា​ន​ស្ពា​ន​ឆ្ល​ង​កា​ត់​វិ​ញ​ ក្នុ​ង​នោះ​គាត់​សូ​ម​ឲ្យ​ម​ន្ទី​រ​សា​ធា​រ​ណៈ​កា​រ និង​ដឹ​ក​ជ​ញ្ជូ​ន​ខេ​ត្ត​ មេ​ត្តា​ជួយ​ជួស​ជុ​ល​ស្ពា​ន​នេះ​ឲ្យ​បាន​រួច​រាល់​មុន​រ​ដូ​វ​វ​ស្សា​ចូ​ល​ម​ក​ដ​ល់​ ​។​ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី លោក ម៉ៅ ធនារក្ស បានប្រាប់ឲ្យដឹងថា ស្ពា​នដែ​ល​កំ​ពុ​ង​នឹ​ង​ជួ​ស​ជុ​លប្រភេទដែកបេឡេតិ៍ មានប្រវែង៣៩ម៉ែត្រ គម្រោងថវិការបស់រាជរដ្ឋាភិបាល ។ លោក​បាន​បន្ត​ទៀត​ថា​ ក្រោយពីក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានការស្នើសុំពីឯកឧត្តម អេង ប៊ុនហ៊ាង អ​ភិ​បា​ល​ខេ​ត្ត​ម​ណ្ឌ​ល​គិ​រី ក្រសួងបានឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការជួសជុលស្ពានជាបន្ទាន់ ហើ​យ​លោ​ក​ប្រ​ធា​ន​ម​ន្ទី​រ​នឹងជំរុញការជួសជុលស្ពាននេះឲ្យរួចរាល់នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែល​ជាបុ​ណ្យ​ប្រ​ពៃណី​ជា​តិ​ឆ្នាំ ២០១៦ ខា​ង​មុ​ខ​នេះ​ព្រោះ​ស្ពា​ន​ 1​នេះ​មា​ន​សា​រ​សំ​ខា​ន់​ណា​ស់​សំ​រា​ប់​ត​ភ្ជា​ប់​ជា​មួ​យ​ផ្លូវ 1​នេះ​ និង​សំ​ខា​ន់​សំ​រា​ប់​ភ្ញៀ​វ​ទេ​ស​ច​រ​ណ៍​ម​ក​លេ​ងកំសាន្តនៅរម្មណីយ្យដ្ឋានទឹកជ្រោះប៊ូស្រា៕ ដោយ៖ ដុស​ […]