ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ផ្តល់​រង្វាន់​ដល់​អ្នកឈ្នះ​ក្នុង​កម្មវិធី​ឆ្លើយ​សំណួរ​នៅក្នុង​កម្រង​អត្ថបទ​យល់ដឹង​ស្តីអំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​និង​អ្នក​

ភ្នំពេញ​: ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​សេវា​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ស្វែង​រកឃើញ​អ្នកឈ្នះ​រង្វាន់​ចំនួន 30 រូប ដែល​បាន​ចូលរួម​ឆ្លើយ​សំណួរ​ក្នុង​កម្មវិធី “​សេវា​ធានារ៉ាប់រង​អាយុជីវិត និង​អ្នក​”​ដែលជា​កម្រង​អត្ថបទ​យល់ដឹង​ស្តីអំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត ។​

​កម្មវិធី​ប្រគល់​រង្វាន់ និង​អបអរសាទរ​ដល់​អ្នក​ឈ្នះ​ទាំង 30 រូបនេះ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 13 កុម្ភៈ 2016 នៅឯ​សណ្ឋាគារ Raffles Hotel Le Royal  ក្រុងភ្នំពេញ ។

​រង្វាន់​ដែល​អ្នកឈ្នះ​ទទួលបាន គឺជា​ប័ណ្ណ​សម្រាប់​ជាវ​សៀវភៅ​ចំនួន 30 រង្វាន់​សរុប​ជា​ទឹកប្រាក់​ចំនួន​7250 ដុល្លារ​អាមេរិក ពី​បណ្ណាគារ Monument Books ។​

​កញ្ញា​ទេស គឹម​ឡាយ​ដែលជា​អ្នកឈ្នះ​រង្វាន់​ម្នាក់​បាន​មានប្រសាសន៍ថា​៖ “​តាម​ការអាន​អត្ថបទ​ហ្នឹង គឺ​ខ្ញុំ​ចាប់អារម្មណ៍​ថា ខ្ញុំ​អាច​យល់ដឹង​អំពី​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​របស់​ព្រូ​ដិ​នស​ល​ហ្នឹង ហើយ​ខ្ញុំ​អាច​ដឹង​អំពី​សារសំខាន់​មួយ​ផ្សេងទៀត​អំពី​គម្រោងការ​នៃ​ការកសាង​ផែនការ​នាពេល​អនាគត​សម្រាប់​គ្រួសារ​ខ្ញុំ​ផ្ទាល់ ទៅមុខទៀត នៅពេលដែល​ខ្ញុំ​មានគ្រួសារ (​ស្វាមី និង​កូន​) ។​

​កម្រង​អត្ថបទ​យល់ដឹង​ស្តីអំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​ចំនួន ១០ ភាគ ដោយ ផ្ដោតលើ​អត្ថន័យ​សំខាន់ៗ​ជាច្រើន​ធ្វើ​ឲ្យ​អ្នកអាន​មានការ​យល់ដឹង​កាន់តែច្បាស់​អំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត និង​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមគ្រួសារ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​សម្រាប់​ថ្ងៃ​អនាគត ។ 

​នៅក្នុង​អត្ថបទ​នីមួយៗ មានការ​រៀបចំ​ជា​សំណួរ​សម្រាប់​អ្នកអាន​អាច​ចូលរួម​ផ្តល់​ជា​ចម្លើយ​ហើយ​ផ្ញើ​នូវ​ចម្លើយ​របស់ខ្លួន​ដែល​ត្រឹមត្រូវ​ផ្ញើមក​កាន់​អ៊ី​ម៉ែ​ល​របស់​ក្រុមហ៊ុន​ដោយផ្ទាល់​។​អ្នកចូលរួម​ឆ្លើយ​ត្រឹមត្រូវ​ចំនួន 3 នាក់​ដំបូង​នៃ​អត្ថបទ​ចុះផ្សាយ​ក្នុង​ភាគ​នីមួយៗ​និង​ត្រូវបាន​ជ្រើសរើស​សម្រាប់​ទ​ទួលបាន​រង្វាន់​ពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​។​

​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បាន​ឲ្យ​ដឹងថា នៅក្នុង​ការចុះផ្សាយ​អត្ថបទ​យល់ដឹង​នោះ មាន​មនុស្ស​ជាច្រើន​នាក់​បាន​ចូលរួម​ឆ្លើយ​សំណួរ ហើយ​តាមរយៈ​ចម្លើយ​ដែល​ទទួលបាន បាន​បង្ហាញថា ពួកគាត់​ហាក់​មានការ​ស្វែងយល់​ច្រើន​អំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​។​

​លោក ណា​រ៉ាត់ វាសនា​ជានា​យក​ផ្នែក​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បាន​មានប្រសាសន៍ថា ៖ “​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នេះ ជា​វិស័យ​មួយ​ថ្មី​នៅឡើយ​នៅ​កម្ពុជា​យើង ដូច្នេះហើយ​បានជា​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បានរៀបចំ​ជា​អត្ថបទ​អប់រំ ទាំងនេះ​ឡើង​ដើម្បី​ជា​ជំនួយស្មារតី ក៏ដូចជា​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជន​កម្ពុជា ធ្វើយ៉ាងណា​ឲ្យ​គាត់​មានការ​យល់ដឹង​កាន់តែច្បាស់​ទៀត អំពី​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នេះ​ក៏ដូចជា​បកស្រាយ​នូវ​ចម្ងល់​នានា​បន្ថែមទៀត​ដែល​គាត់​មាន ពាក់ព័ន្ធ​នឹង​វិស័យនេះ​។​

​លោក​បាន​ថ្លែង​បន្តទៀតថា​៖ “​កន្លងមក​យើង​បាន រៀបចំ​សិក្ខាសាលា​អប់រំ​ជាច្រើន​ទាំង​នៅ​ភ្នំពេញ​ក្តី ទាំង​នៅ តាម​បណ្តា​ខេត្ត​ក្តី ដែល​សិក្ខាសាលា​អប់រំ​ទាំងនោះ​គឺ​ក្នុង​ទិស​ទៅ​ដូចគ្នា​ទេ គឺ​ធ្វើយ៉ាងណា​ជួយ​លើកកម្ពស់ អោយ​ប្រជាជន​របស់​យើង​មានការ​យល់ដឹង​កាន់តែច្បាស់​អំពី​វិស័យនេះ​បន្ថែមទៀត​។

​ជាមួយនឹង​កម្រង​អត្ថបទ​អប់រំ គួបផ្សំ​នឹង​សិក្ខាសាលា​ជា​បន្តបន្ទាប់ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុ​ជាមាន​ជឿជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ទទួលបាន​ចំណេះដឹង​កាន់តែច្បាស់​អំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត និង​ចេះ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​ក្រុមគ្រួសារ និង​អ្នកជា​ទីស្រលាញ់ តាមរយៈ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដែល​ពួកគាត់​ទុកចិត្ត ។​

ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ផ្តល់​រង្វាន់​ដល់​អ្នកឈ្នះ​ក្នុង​កម្មវិធី​ឆ្លើយ​សំណួរ​នៅក្នុង​កម្រង​អត្ថបទ​យល់ដឹង​ស្តីអំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​និង​អ្នក​

ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ផ្តល់​រង្វាន់​ដល់​អ្នកឈ្នះ​ក្នុង​កម្មវិធី​ឆ្លើយ​សំណួរ​នៅក្នុង​កម្រង​អត្ថបទ​យល់ដឹង​ស្តីអំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត​និង​អ្នក​