ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ចាប់​ក្មួយ​ស្រី​រំលោភ​បានសម្រេច​២​លើក

ភ្នំពេញ: នគរបាល​ប៉ុស្តិ៍​ឃ្មួញ សហ​ការណ៍​និង កម្លាំង​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​យោងតាម​បណ្តឹង​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះចោទប្រកាន់ថា​បាន​ចាប់​កូនស្រី​គាត់​រំលោភ​សេព​សន្ធ​វៈ​បានសម្រេច​ចំនួន​២លើក​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​បានធ្វើ​នៅវេលា​ម៉ោង​៩​និង​២៥​នាទី​យប់​ថ្ងៃទី​១៥ ខែកុម្ភៈឆ្នាំ​២០១៦​នៅ​ភូមិ​គល់ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ កែវ សុផល (ហៅ​កុយ​) ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​កម្មករ​កម្មក​រ​សំណង់​ស្នាក់នៅ​ភូមិ​គល់សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

​ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ប​.​ស​.​ដ អាយុ​៧​ឆ្នាំ មុខរបរ​ជា​សិស្ស​ស្នាក់នៅផ្លូវលំ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​ប្រភពពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឯក សោ​ភ័​ណ្ឌ អាយុ​៣៦​ឆ្នាំ​បាន​ប្រាប់អោយដឹងថា​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦គាត់​ត្រឡប់​មកពី​ធ្វើការ​វិញ​ហើយ​កូនប្រុស​គាត់​ម្នាក់ទៀត​អាយុ​១៣​ឆ្នាំ​បានប្រាប់ថា​ម៉ែ​ខ្ញុំ​ឃើញ​ពូ​កុយ (​ជនសង្ស័យ​) បាន ចាប់​ប្អូនស្រី​រំលោភ ពេលនោះ​គាត់ក៏ ហៅ​កូនស្រី​មក​សួរនាំ ហើយ​កូនស្រី​គាត់​បាន​ប្រាប់ថា ពូ​កុយ​បាន​ចាប់​ខ្ញុំ​រំលោភបានសម្រេច​ចំនួន​២​លើក​មកហើយៗ​ដោយ​យក​កូនកាំបិត​មក​ភ្ជុង​គំរាម​នាងមិនអោយ​ប្រាប់​ម្តាយ​ឡើយ​។​

​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​អោយដឹងទៀតថា ជនសង្ស័យ​ឈ្មោះ កែវ សុផល (ហៅ​កុយ​)​នេះ​ត្រូវជា​ប្អូនជីដូនមួយ​របស់គាត់​។ ហើយ​ក្រោយពី​កូនស្រី​ប្រាប់​ពីដំណើររឿង​រួចហើយ​គាត់​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​នគរបាល​រដ្ឋបាល​ឃ្មួញទាំងយប់​តែម្តង​ហើយ​លោក ញាន ណន មេ​ប៉ុស្តិ៍​ឃ្មួញ​ក៏បាន​សហការ​ណ៍​និងកម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ចុះទៅ​ឃាត់ខ្លួន​បុរស​ខាងលើ​ដល់ផ្ទះ​តែម្តង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​ពិតជាបានធ្វើ​សកម្មភាព​ចាប់​ក្មួយ​ស្រី​រំលោភ​បានសម្រេច​ចំនួន​២​លើក​ពិតប្រាកដ​មែន។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើ​ម្ប​កសាងសំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​និតិ​វិធី៕R​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ចាប់​ក្មួយ​ស្រី​រំលោភ​បានសម្រេច​២​លើក

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ចាប់​ក្មួយ​ស្រី​រំលោភ​បានសម្រេច​២​លើក