​បុរស​ម្នាក់ ល្បួង​ក្មេងស្រី អាយុ​១៤​ឆ្នាំ រំលោភ​បានសម្រេច

ព្រះសីហនុ: យុវជន​ម្នាក់ បាន​លួងលោម​ក្មេងស្រី​ម្នាក់ ដែលជា​អនីតិជន មាន​អាយុ​១៤​ឆ្នាំ រំលោភ​សេពសន្ថវៈ បានសម្រេច ត្រូវ​នគរបាល​សង្កាត់​កោះរ៉ុង ឃាត់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​សុខ​សា​ន្ថ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​ស​ង្កោះ​រ៉ុង បានអោយដឹងថា ជនសង្ស័យ ឈ្មោះ យុយ សុច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​សន្តិសុខ​ឯកជន មាន​ទីលំនៅ​បណ្តោះអាសន្ន កន្លែងកើតហេតុ​ខាងលើ​។  ជនសង្ស័យ បាន​ទូរស័ព្ទ​ទៅ​និយាយ ជាមួយ​ជនរងគ្រោះ ហើយ​ណាត់​ជនរងគ្រោះ អោយទៅ​ជួប​នៅ​ឆ្នេរ ជាប់​នឹង​មាត់សមុទ្រ និង​និយាយ​លួង​លូ​ម​ក្មេងស្រី​ម្នាក់ ដែលមាន​អាយុ​១៤​ឆ្នាំ បានសម្រេច ពេល​ម្តាយ​ក្មេងស្រី មក​ឃើញ​ទាន់ ក៏​រាយការណ៍​អោយ​សមត្ថកិច្ច​កោះរ៉ុង ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​

​ក្រោយពី​ធ្វើការ​សាកសួរ នៅ​ប៉ុស្តិ៍​ក្រោយពី​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល ក្រុងព្រះសីហនុ ក៏​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង មកកាន់​ស្នងការដ្ឋាន នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បន្ត និង​បញ្ជូន​ជនសង្ស័យ  ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​៕V

​បុរស​ម្នាក់ ល្បួង​ក្មេងស្រី អាយុ​១៤​ឆ្នាំ រំលោភ​បានសម្រេច

​បុរស​ម្នាក់ ល្បួង​ក្មេងស្រី អាយុ​១៤​ឆ្នាំ រំលោភ​បានសម្រេច

​បុរស​ម្នាក់ ល្បួង​ក្មេងស្រី អាយុ​១៤​ឆ្នាំ រំលោភ​បានសម្រេច