កូនស្រី​កើត​ជំងឺ​ចម្លែក ម្ដាយ​ក្រីក្រ​ដង្ហោយ​រក​ជំនួយ​បន្ទាន់​

Doliprane TVC

​ក្មេងស្រី​គួរឱ្យ​អាណិត​អាយុ ៩ ឆ្នាំ ម្នាក់ បានកើត​ជំ​ងឹ​ដ៏​ចម្លែក ដែលមាន​អាការ​ក្ដៅខ្លួន​តែ​បី​ថ្ងៃ​តែប៉ុណ្ណោះ ក៏​ស្រាប់តែ​ចេញ​រោគសញ្ញា ចេញ​កន្ទួល​ពេញ​ខ្លួន ហើយ​ចាប់ផ្តើម​របកស្បែក ផុយរលួយ​ទាំង​ផ្ទាំងៗ ដូចជា ត្រូវ​ស្រុសទឹកក្តៅ ១០០ អង្សារ ។យោងតាម​សម្ដី​ម្ដាយ​របស់​ក្មេងស្រី​កម្សត់​រូបនេះ ឈ្មោះ ជួប ណាវី មាន​ទីលំនៅ នៅ​ភូមិ​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បានឱ្យដឹងថា កូនស្រី​របស់គាត់​មាន​ឈ្មោះថា ធឿន លីដា អាយុ ៩ ឆ្នាំ ជា​កូនស្រី​ពៅ​ក្នុង​ចំណោម​បងប្អូន​បីនាក់ ។ បងស្រី​បន្តថា កូនស្រី​ពៅ​ម្នាក់នេះ មាន​ជំងឺ​ប្រចាំកាយ​ពី​កំណើត ដោយ​មិន​​អាច​ដើរ មិនអាច​និយាយ​អ្វី​បាន​ទាំងអស់ គឺ​បានត្រឹមតែ​ដេក​នៅ​មួយកន្លែង​ប៉ុណ្ណោះ ប៉ុន្តែ​គេ​អាច​ហូប​អាហារ​បាន ហើយ​មាន​សាច់ញាតិ​ល្អ​ដូច​ក្មេង​ធម្មតា ប៉ុន្តែ​ពេលនេះ មិនដឹងថា​នាង​មាន​ជំងឺ​អ្វី​នោះទេ បានជា​បណ្ដាលឱ្យ រលេះរលួយ​ស្បែក​អស់យ៉ាង​នេះ ។

កូនស្រី​កើត​ជំងឺ​ចម្លែក ម្ដាយ​ក្រីក្រ​ដង្ហោយ​រក​ជំនួយ​បន្ទាន់​

​ម្ដាយ​ក្មេងស្រី​អភ័ព្វ​រូបនេះ បាន​បន្ត​ទាំង​អួលអាក់​ថា ពេលនេះ គ្រូ​ពេ​ទ្រ​មិន​ព្រម​ទទួល​មើលជំងឺ​កូនស្រី​នោះ​ឡើង ហើយ​ជីវភាព​ក៏​ខ្វះខាត​ខ្លាំង មិនអាច​បញ្ជូន​កូនស្រី​ទៅណា​បាន​ក្រៅពី​ដាក់ឱ្យ​ដេក​លើ​ស្លឹកចេក រង់ចាំ​ដង្ហើម​ចុះ​ក្រោយ​នោះឡើយ ។ ម្ដាយ​ក្រីក្រ​រូបនេះ​ក៏បាន​អំពាវនាវ​ផងដែរ ដល់​បងប្អូន​សប្បុរស​ជន​ទាំង ឡាយ សូ​មេត្តាជួយ​ឧបត្ថម្ភ ជា​ថវិកា​ក្ដី ជា​ថ្នាំសង្កូវ​ក្តី​ដល់​ក្មេងស្រី​ម្នាក់នេះ​ផង ព្រោះ​បើ​ពឹង​ទៅលើ​គ្រួសារ​ដ៏ តោ​ត​យ៉ាក​នេះ គឺ​មិនមាន​អ្វី​ក្រៅពី​ទុក​បណ្ដោយឱ្យ​កូនស្រី​សំណព្វចិត្ត​ខ្លួន​ត្រូវ​ដេក​ឈឺ​រ៉ាំរ៉ៃ​លើ​ស្លឹកចេក​ដល់​ដង្ហើមចុងក្រោយ ជាមិនខាន ៕ ភូមិន្ទ

កូនស្រី​កើត​ជំងឺ​ចម្លែក ម្ដាយ​ក្រីក្រ​ដង្ហោយ​រក​ជំនួយ​បន្ទាន់​ កូនស្រី​កើត​ជំងឺ​ចម្លែក ម្ដាយ​ក្រីក្រ​ដង្ហោយ​រក​ជំនួយ​បន្ទាន់​ កូនស្រី​កើត​ជំងឺ​ចម្លែក ម្ដាយ​ក្រីក្រ​ដង្ហោយ​រក​ជំនួយ​បន្ទាន់​ កូនស្រី​កើត​ជំងឺ​ចម្លែក ម្ដាយ​ក្រីក្រ​ដង្ហោយ​រក​ជំនួយ​បន្ទាន់​