ភ្ញាក់ផ្អើល! ប្រទះឃើញ សាកសពសត្វចម្លែក មិនដឹងជាអីឲ្យប្រាកដ អណ្តែតមក ទើរលើច្រាំងនៃ បឹងមួយ ក្នុងប្រទេសអូស្ត្រាលី

អូស្ត្រាលី៖ រូបភាពដែលបង្ហាញពី មួយក្បាលបានកំពុងតែ ធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពី ដែលមើលទៅដូចជា ពាក់កណ្តាលជាសត្វក្រពើ និងពាក់កណ្តាលទៀត ជាត្រីដូហ្វីន បានអណ្តែតមកទើរ លើច្រាំងនៃបឹង Macquarie របស់ប្រទេសអូស្ត្រាលី និងបានកំពុងតែ ធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រូបថតទាំងនេះ ត្រូវបានថតដោយលោក Ethan Tipper រួចលោកបានយក វាមកបង្ហោះនៅក្នុង បណ្តាញសង្គម ហើយទន្ទឹមនឹងនេះ ក៏មានមនុស្សមួយចំនួន លើកឡើងថា រូបភាពសត្វចម្លែកនោះ អាចជាការច្នៃប្រឌិត តាមលក្ខណៈ Photoshop ប៉ុណ្ណោះ។

ភ្ញាក់ផ្អើល! ប្រទះឃើញ សាកសពសត្វចម្លែក មិនដឹងជាអីឲ្យប្រាកដ អណ្តែតមក ទើរលើច្រាំងនៃ បឹងមួយ ក្នុងប្រទេសអូស្ត្រាលី
ភ្ញាក់ផ្អើល! ប្រទះឃើញ សាកសពសត្វចម្លែក មិនដឹងជាអីឲ្យប្រាកដ អណ្តែតមក ទើរលើច្រាំងនៃ បឹងមួយ ក្នុងប្រទេសអូស្ត្រាលី
រូបភាពនៃសាកសព សត្វចម្លែកដែលធ្វើឲ្យ មនុស្សជាច្រើនមានការភ្ញាក់ផ្អើល

យ៉ាងណាមិញ លោក Mark McGrouther អ្នកប្រមូលធនធានមច្ឆា នៃសារមន្ទីរអូស្ត្រាលី បានលើកឡើងថា “ខ្ញុំសង្ស័យថា សត្វចម្លែកនោះ អាចជាសត្វអន្ទង់មួយប្រភេទ ហៅថា Pike eel ដែលពួកវាភាគច្រើន រស់នៅក្នុងទឹកជ្រៅនៃ តំបន់ឆ្នេរសមុទ្រ ភាគខាងកើត របស់ប្រទេសអូស្ត្រាលី”។

លោកបានបន្តទៀតថា “នេះគឺជាលើកទី១ហើយ ដែលខ្ញុំអាចឃើញ រូបរាងរបស់វាទាំងមូល តែយ៉ាងណាមិញ ខ្ញុំគិតថាសត្វមួយនេះ ត្រូវគេចាប់បាន រួចក៏ព្រលែងចោលវិញ ដោយក្រុមអ្នកនេសាទ”។

គូសបញ្ជាក់ផងដែរថា នេះគឺជាសត្វចម្លែកមួយទៀតហើយ ដែលបានងាប់ និងអណ្តែតមកទើរលើ ឆ្នេរសមុទ្រ ឬក៏ច្រាំងបឹង ទន្លេ នៅតាមបណ្តាប្រទេស មួយចំនួនក្នុងពិភពលោក៕

ភ្ញាក់ផ្អើល! ប្រទះឃើញ សាកសពសត្វចម្លែក មិនដឹងជាអីឲ្យប្រាកដ អណ្តែតមក ទើរលើច្រាំងនៃ បឹងមួយ ក្នុងប្រទេសអូស្ត្រាលី
ភ្ញាក់ផ្អើល! ប្រទះឃើញ សាកសពសត្វចម្លែក មិនដឹងជាអីឲ្យប្រាកដ អណ្តែតមក ទើរលើច្រាំងនៃ បឹងមួយ ក្នុងប្រទេសអូស្ត្រាលី
រូបរាងសត្វអន្ទង់ Pike eel ដែលគេប្រទះឃើញ នាពេលកន្លងមក

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត