តើគួរធ្វើបែបណា ពេលដែល​យើង​ភ្លេច Log Out គណនី Facebook លើ​ទូរស័ព្ទ​មិ​ត្ត​ភក្តិ? ដំណោះ​ស្រាយ​មាន​នៅ​ទីនេះ!

ជាធម្មតា មនុស្សយើងម្នាក់ៗ គឺសុទ្ធតែ មាននូវ​អាថ៌​កំបាំង រាងៗ​ខ្លួន ដែល​មិន​ចង់ អោយ​នរណា​ម្នាក់​ដឹង​ឡើយ។ គណនី​ហ្វេស​ប៊ុក ក៏ដូច្នោះ​ដែរ ដែល​វា​គឺ​ជា របស់​មួយ ផ្ទុក​ទៅ​ដោយ ពត៌មាន ក៏ដូច​ជា​សារ​ជា​ច្រើន របស់យើង ហើយយើង មិនចង់អោយ នរណាម្នាក់ ឆែកមើលឃើញឡើយ លើកលែងតែមនុស្ស សំខាន់​បំផុត របស់យើង ត្រូវអត់? ចុះប្រសិនបើ ក្នុងពេលណាមួយ អ្នកបានខ្ចីទូរស័ព្ទ ឬកុំព្យូទ័ររបស់ មិត្តភក្តិ​របស់អ្នក ដើម្បីប្រើប្រាស់នូវ គណនីហ្វេសប៊ុករបស់អ្នក ហើយបន្ទាប់ពីប្រើរួច អ្នកភ្លេច Log Out គណនីរបស់អ្នក ចេញពី ទូរស័ព្ទ ឬកុំព្យូទ័រ របស់មិត្តភក្តិ របស់អ្នក តើអ្នកនឹងធ្វើយ៉ាងណា ដើម្បីកុំអោយ គេដឹងពី ពត៌មាន ក៏ដូចជា របស់អ្នកទាន់នោះ? សូមកុំបារម្ភ នៅក្នុងថ្ងៃនេះ ខេមបូនឹង លើកយកនូវ វិធី​សាស្រ្តមួយ ដើម្បីការពារ បញ្ហាខាងលើនេះ ដល់អ្នកទាំងអស់គ្នា!

តើគួរធ្វើបែបណា ពេលដែល​យើង​ភ្លេច Log Out គណនី Facebook លើ​ទូរស័ព្ទ​មិ​ត្ត​ភក្តិ? ដំណោះ​ស្រាយ​មាន​នៅ​ទីនេះ!

ជាដំបូង ពេលដែលដឹងភ្លាមថា អ្នកភ្លេច Log Out គណនីហ្វេសប៊ុក របស់អ្នកចេញនោះ សូមប្រញាប់ យកទូរស័ព្ទ របស់អ្នក ឬកុំព្យូទ័រ ក៏បាន រួចភ្ជាប់ទៅកាន់ អ៊ីនធើណេត បន្ទាប់មក បើកគណនីរបស់អ្នក។ ក្រោយមកទៀត សូមអនុវត្ត តាមជំហ៊ានខាងក្រោម៖

  • បើកគណនី Facebook អ្នក > ចូលទៅកន្លែង​ Account Setting សម្រាប់​ទូរស័ព្ទ​ រឺ​ថេប្លេត​ (ហើយ​ចំពោះ​កុំព្យូទ័រ​វិញ​ចុច​ចូល​ Settings)
  • ចុចលើពាក្យ Security > Active Session រឺ (Where You’re logged in សម្រាប់​កុំព្យូទ័រ) > នោះ​អ្នក​នឹង​ ឃើញ​ព៌តមាន​ទាក់​ទង​នឹង​ ឧបករណ៍​នានា ​ដែល​បាន​បើក ​គណនី​អ្នក។​ (អ្នក​ក៏​ឃើញ​មាន ​ពី​ពេល​វេលា​ និង​លេខ​ IP Address ផង​ដែរ)
  • ប្រសិនបើអ្នកចង់បញ្ឈប់ មិនអោយទូរស័ព្ទ រឺកុំព្យទ័រទាំងនោះ ​ប្រើ​គណនី Facebook អ្នក​បាន​ទៀត​ អ្នក​គ្រាន់​តែ​ចុច​ខ្វែង​ លុប​វា​ចេញ ​ទៅ​ជា​ការ​ស្រេច
  • បន្ទាប់អ្នក ចុចខ្វែងហើយ ទូរស័ព្ទ រឺកុំព្យូទ័រទាំងនោះ ​នឹង​មិន​អាច ​ប្រើ​គណនី​ Facebook អ្នក​ទៀត​នោះ​ទេ។

តើគួរធ្វើបែបណា ពេលដែល​យើង​ភ្លេច Log Out គណនី Facebook លើ​ទូរស័ព្ទ​មិ​ត្ត​ភក្តិ? ដំណោះ​ស្រាយ​មាន​នៅ​ទីនេះ!

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

វិធីនេះមាន ភាពងាយស្រួល ហើយក៏រហ័សដែរ ដូច្នេះហើយ អ្នកមិនចាំបាច់​ ភ័យ​ព្រួយ​ថា ​អ្នក​ដទៃ​អាច ​ប្រើ​ប្រាស់​គណនី​ Facebook អ្នក​ទៀត​នោះ​ទេ​ ព្រោះអី​យើង​អាច ​គ្រប់​គ្រង ​ឧបករណ៍ ​ដែល​អាច​ប្រើ​គណនី​ យើង​បាន ​ដោយ​ងាយ​ស្រួល​​បំផុត។​ អ្នក​ទាំងអស់​គ្នា ​ក៏​គួរ​តែ​ ឧស្សាហ៍​ឆែក​មើល ​ផង​ដែរ​ ថា​មាន​នរណា​ខ្លះ​ប្រើ ​គណនី​យើង​ ព្រោះ​ជួន​កាល ​មាន​អ្នក​លួច​ Hack គណនី រឺ​លួច​ប្រើ ​គណនី​របស់​ យើង​ដែល​យើង​ មិន​អាច​ដឹង​ខ្លួន​បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តើគួរធ្វើបែបណា ពេលដែល​យើង​ភ្លេច Log Out គណនី Facebook លើ​ទូរស័ព្ទ​មិ​ត្ត​ភក្តិ? ដំណោះ​ស្រាយ​មាន​នៅ​ទីនេះ!

  • ដោយ: Mai
  • 2:50 PM, 16 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ