ពិធី​ការិនី​តៃវ៉ាន់​វះកាត់​មុខ ៦០ដង​ដើម្បី​ឲ្យ​ដូច​សង្សារ​របស់ Rain

ពិធី​ការិនី​តៃវ៉ាន់​វះកាត់​មុខ ៦០ដង​ដើម្បី​ឲ្យ​ដូច​សង្សារ​របស់ Rain

ពិធី​ការិនី Si Yong បាន​ឆ្លង​កាត់​ការ​វះកាត់​ធំ​១០ លើក និង​ការ​វះកាត់​តូច​តាច ៥០ លើក​ដើម្បី​មាន​ទម្រង់​មុខ​ដូច​តារា​សម្ដែង​​កូរ៉េ​ល្បី​ឈ្មោះ Kim Tae Hee។

 

តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន Sina ពិធី​ការិនី​ Si Yong អាយុ ៣៩ ឆ្នាំ​គឺ​ជា​តារា​​ដែល​បាន​ឆ្លង​កាត់​ការ​វះកាត់​កែ​សម្ផស្ស​ច្រើន​ជាង​គេ​នៅ​ក្នុង​វិស័យ​សិល្បៈ​ចិន។ ក្នុង​អំឡុង​ពេល ២១ ឆ្នាំ​កន្លង​ទៅ​នេះ នាង​បាន​ឆ្លង​កាត់​ការ​វះ​កាត់​ធំ​ៗ​ចំនួន​១០ដង និង​ការ​វះកាត់​តូចៗ​៥០​ដង ដោយ​ក្នុង​នោះ​រួម​មាន កែ​ភ្នែក កែ​ច្រមុះ និង​បូម​ខ្លាញ់​ចេញ​ពី​ខ្លួន​​ជា​ដើម។ ដើម​ឡើយ នាង​ពឹង​ពាក់​ដល់​មុខ​កាំបិត​នេះ​ដោយ​គ្រាន់​តែ​ចង់​ឲ្យ​មើល​ទៅ​ចុះ​សម្រុង​នឹង​គេ ប៉ុន្តែ​ក្រោយ​មក Si Yong បាន​ដាក់​​គោល​ដៅ​របស់​ខ្លួន​ថា ត្រូវ​តែ​ស្អាត​ដូច​តារា​សម្ដែង​ស្រី​កូរ៉េ Kim Tae Hee ឲ្យ​ទាល់​តែ​បាន។

 

ពិធី​ការិនី​តៃវ៉ាន់​វះកាត់​មុខ ៦០ដង​ដើម្បី​ឲ្យ​ដូច​សង្សារ​របស់ Rain

 

“ខ្ញុំ​បាន​ឆ្លង​កាត់​​ការ​វះកាត់​ធំ​១០ ដង​និង​តូច​៥០ ដង។ ខ្ញុំ​ចង់​ស្អាត​ក៏​ដោយ​សារ​ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​ការងារ​របស់​ខ្ញុំ។ ក្នុង​នាម​ជា​ពិធី​ការិនី​ម្នាក់ អ្នក​ត្រូវ​តែ​មាន​រូប​សម្បត្តិ​ទាក់​ទាញ។ ចាប់​ពី​ឆ្នាំ ២០០៧ មក គោលដៅ​របស់​ខ្ញុំ​នោះ​គឺ​ត្រូវ​តែ​ស្អាត​ដូច​មិត្ត​ស្រី​របស់ Rain”។ Si Yong រ៉ាយរ៉ាប់។

 

ពិធី​ការិនី​តៃវ៉ាន់​វះកាត់​មុខ ៦០ដង​ដើម្បី​ឲ្យ​ដូច​សង្សារ​របស់ Rain

 Kim Tae Hee

 

ពិធី​ការិនី​កើត​ឆ្នាំ ១៩៧៧ បាន​ចែក​រំលែក​ថា​តម្លៃ​សរុប​ដែល​នាង​ចំណាយ​លើ​ការ​វះកាត់​ទាំង​អស់​នេះ​គឺ ៣៧​ម៉ឺន​យាន់(៥៦៨០០ដុល្លារ)។ “មនុស្ស​មួយ​ចំនួន​សួរ​ថា ហេតុ​អី​ខ្ញុំ​ចាំ​បាច់​ទៅ​កែកុន​មុខ។ ការ​ពិត​ទៅ ពេល​មាន​អាយុ​១៨ ឆ្នាំ ត្បិត​​ពេល​ខ្ញុំ​ទើប​ចាប់​អាជីព​នេះ​ដំបូង ខ្ញុំ​តែង​តែ​ត្រូវ​គេ​ចំអក​ព្រោះ​មាន​​រូប​សម្បត្តិ​​អាក្រក់។ នោះ​គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​យក​មុខ​កាំបិត​ធ្វើ​ជា​មិត្ត។ ឆ្នាំ ២០០៧ ខ្ញុំ​ទៅ​ប្រទេស​កូរ៉េ​កែ​មុខ ហើយ​នេះ​ក៏​ជា​លើក​វះកាត់​ដែល​ឈឺចាប់​បំផុត​សម្រាប់​ខ្ញុំ​ដែរ។ អ្វី​ដែល​ខ្ញុំ​ឆ្លង​កាត់​គឺ​ពិត​ជា​គួរ​ឲ្យ​ខ្លាច មាន​អារម្មណ៍​ថា​​ដូច​ត្រូវ​ឡាន​បុក​កណ្ដាល​ទ្រូង។ សំណាង​ល្អ អ្វី​ៗ​ក៏​កន្លង​ផុត​ទៅ” Si Yong រំលឹក​ឡើង​វិញ។

 

ពិធី​ការិនី​តៃវ៉ាន់​វះកាត់​មុខ ៦០ដង​ដើម្បី​ឲ្យ​ដូច​សង្សារ​របស់ Rain

 

យ៉ាងណាមិញ ពិធី​ការិនី​អាយុ ៣៩ ឆ្នាំ​ក៏​នឹក​ស្ដាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដែរ។ “ការ​វះកាត់​ច្រើន​ដង​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្ងង់​ខ្លៅ​របស់​ខ្ញុំ។ អ្វី​ៗ​ត្រូវ​តែ​មាន​កម្រិត​របស់​វា។ ផ្ទៃ​មុខ​ខ្ញុំ​ឥលូវ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង មុខ​រឹង​កំព្រឹស កម្រើក​សឹង​មិន​រួច វា​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សង្ឃឹម​ខ្លាំង​ណាស់”។ ពិធី​ការិនី​និយាយ​ទាំង​ស្ដាយ​ក្រោយ៕

 

ចុចអាន៖ដំណើរ​ពី​ស្រី​បម្រើ​រហូត​ក្លាយ​ជា​រាជិនី​សិល្បៈ​​របស់ Fan Bing Bing

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing