ទើប​រៀន​ចប់​ថ្មី​ៗ ដាក់​ពាក្យ​ធ្វើ​គ្រូ​ប៉ះ​ថ្នាក់​ខ្មោច​លង​


ទើប​រៀន​ចប់​ថ្មី​ៗ ដាក់​ពាក្យ​ធ្វើ​គ្រូ​ប៉ះ​ថ្នាក់​ខ្មោច​លង​

ការងារ​ដែល​ស្រួល​រក​ជាង​គេ​ក្រោយ​ប្រឡង​បាក់ឌុប​ជាប់​ មាន​តែ​ធ្វើ​ជា​គ្រូ​បង្រៀន​អង់គ្លេស​ក្រៅ​ម៉ោង​ពេល​ល្ងាច​ៗ​។ អ្នក​គ្រូ​វ័យ​​ក្មេង​ទើប​ប្រឡង​ចប់​ម្នាក់​បាន​ដាក់​ពាក្យ​ធ្វើ​គ្រូ​នៅ​សាលា​ឯកជន​មួយ​កន្លែង​ ដែល​មាន​សិស្ស​តូចៗ​ជាង​២០​នាក់​។

 

តុ​រៀន​ក្នុង​ថ្នាក់​របស់​នាង​វែង​ៗ ដូច​នេះ​សិស្ស​តូច​ៗ​អាច​អង្គុយ​បាន​ច្រើន​គ្នា ត្រឹម​តុ​ទី​៣​ក៏​អស់​សិស្ស​។ ចូល​បង្រៀន​បាន​ពីរ​ខែ​ដំបូង​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​ទេ តែ​ក្រោយ​ពី​ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​រហូត​ត្រូវ​អង្គុយ​តុ​ទី៤​នៅ​ខាង​ក្រោយ​នោះ សិស្ស​ថ្មី​ដែល​ចូល​មក​តែង​មក​រៀន​បាន​តែ​មួយ​ថ្ងៃ លុះ​ស្អែក​ឡើង​ក៏​បាត់​ មិន​ឃើញ​មក​រៀន​ទៀត។

 

ទើប​រៀន​ចប់​ថ្មី​ៗ ដាក់​ពាក្យ​ធ្វើ​គ្រូ​ប៉ះ​ថ្នាក់​ខ្មោច​លង​
 

តែ​មុន​ពេល​ឈប់​លែង​មក​រៀន សិស្ស​ថ្មី​ទាំង​នោះ​ក៏​ត្រូវ​របួស​ឬ​មាន​បញ្ហា​ដោយ​សារ​តែ​រឿង​ទៅ​អង្គុយ​តុ​ទី​៤​នោះ​ដែរ​។ អ្នក​គ្រូ​ក្មេង​ក៏​បាន​ស្រាវ​ជ្រាវ​ប្រវត្តិ​តុ​រៀន​នោះ​ រហូត​ការពិត​មួយ​បាន​ធ្វើ​ឱ្យ​នាង​តក់ស្លុត​ជា​ខ្លាំង​។ តើ​អ្វី​ទៅ​នៅ​ក្រោយ​តុ​រៀន​ទី​៤​មួយ​នោះ? ជា​ខ្មោចដូច​ចំណង​ជើង​ខាង​លើ ​ឬ​តុ​នោះ​វា​បាក់បែក​ខុស​បច្ចេកទេស?

 
កុំ​ភ្លេច​រង់ចាំ​អាន​រឿង «តុ​រៀន​កូនភ្លោះ» ដែល​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ សប្ដាហ៍​នេះ​​ហើយ នៅ​ប្រលោមលោក Sabay!