​សីតុណ្ហភាព​នៃ​ខ្លួន​ជា​គន្លឹះ​សំខាន់​ក្នុងការ​ពន្យារកំណើត​

​សីតុណ្ហភាព​នៃ​ខ្លួន​ជា​គន្លឹះ​សំខាន់​ក្នុងការ​ពន្យារកំណើត​

​មាន​នារី​ខ្លះ​តែងតែ​ប្រើ​ថ្នាំ​បន្យារ​កំណើត​នៅ​ពេល​ដែល​រួមភេទ​ជានិច្ច ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​ប្រសិនជា​អ្នក​ប្រើ​ច្រើន វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ពន្យារកំណើត​មួយ​ដោយ​ប្រើការ​វាស់​សីតុណ្ហភាព​ក្នុង​ខ្លួន​អ្នក នោះ​អ្នក​នឹង​មិន​ចាំបាច់​ប្រើ​ថ្នាំ​ទៀត​ទេ​។​
​ដំបូង​អ្នក​ត្រូវ​តែ​ត្រៀម​បា​រ៉​ត​វាស់​កម្តៅ​មួយ ដោយ​យក​វា​មក​វាស់​កម្តៅ​អ្នក​ចាប់​ពី​ពេល​ដែល​អ្នក​មក​រដូវ​ថ្ងៃ​ដំបូង វាស់​ជា​រៀងរាល់​ព្រឹក​ពេល​ដែល​អ្នក​ក្រោក​ពី​គេង​ចំនួន​១០​ថ្ងៃ ក្រោយពេល​ដែល​វា​ស់រួច អ្នក​ត្រូវ​តែ​ធ្វើ​កំណត់​ត្រាទុក ប៉ុន្តែ​អ្នក​ត្រូវតែ​គេង​ឲ្យលើស​ពី​៨​ម៉ោង ហើយ​ត្រូវតែ​វាស់​នៅ​ពេលវេលា​តែ​មួយ​ក្នុង​រយៈពេល​១០​ថ្ងៃនេះ​។ បន្ទាប់​មក​អ្នក​ត្រូវតែ​សង្កេត​មើលថា​តើ​នៅក្នុង​រយៈពេល​១០​ថ្ងៃនេះ ថ្ងៃ​ណា​មួយ​ដែល​អ្នក​មាន​សីតុណ្ហភាព​ក្នុង​ខ្លួន​ខ្ពស់​ជាងគេ ហើយ​អ្នក​ត្រូវតែ​យក​សីតុណ្ហភាព​ដែល​ខ្ពស់​នេះ​មក​បូក​នឹង​០.១៥​អង្សា​សេ វា​ជា​សីតុណ្ហភាព​ដែល​អ្នក​យក​វា​មក​ដើម្បី​ត្រៀម​ទុក​ប្រៀបធៀប​នៅពេល​ក្រោយ ប៉ុន្តែ​ប្រសិនជា​ក្នុង​រយៈពេល​១០​ថ្ងៃនេះ អ្នក​មាន​អាការៈ​ក្តៅខ្លួន នោះ​ចំនួន​ទាំងនោះ​នឹង​ត្រូវ​ទុក​ជា​អសា​បង់ហើយ មិនអាច​យកមក​ប្រើប្រាស់​បានទេ​។

​ចុងក្រោយ​បើ​ក្នុង​រយៈពេល​១០​ថ្ងៃនោះ អ្នក​គ្មាន​អាការៈ​ក្តៅខ្លួន នោះ​អ្នក​ត្រូវតែ​បន្ត​វាស់​កម្តៅ​ចំនួន​៣​ថ្ងៃ​ទៀត បើ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ សីតុណ្ហភាព​អ្នក​ខ្ពស់​ជាង​សីតុណ្ហភាព​ដែល​អ្នក​បូក​០.១៥ នោះ​ចាប់ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​អ្នក​មក​រដូវ​ម្តងទៀត​គឺជា​ថ្ងៃ​សុវត្ថិភាព​របស់​អ្នក​ក្នុងការ​រួមភេទ​ហើយ វា​នឹង​មិន​ធ្វើឲ្យ​អ្នក​មាន​កូន​ទេ​។​​

បញ្ជាក់ ៖ អ្នក​ត្រូវ​តែ​វាស់​នៅ​ពេលវេលា​ដូចគ្នា​ជា​រៀងរាល់ថ្ងៃ ឧទាហរណ៍ ៖ បើ​អ្នក​ក្រោក​ពី​គេង​នៅ​ម៉ោង​៧​ព្រឹក អ្នក​ត្រូវ​តែ​វាស់​នៅពេលនោះ​ជា​រៀងរាល់ថ្ងៃ ម្យ៉ាង​ទៀត​ត្រូវតែ​គេង​ឲ្យ​គ្រប់ ទើប​វា​អាច​មាន​ប្រសិទ្ធភាព​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី16  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។