រដ្ឋ​មន្ត្រីម៉ាឡេស៊ី​ច្រាន​​ចោល ដំណឹង​​អះ​អាង​ថា​រក​ឃើញអ្នក​បើក​​យន្តហោះ​ MH370

រដ្ឋ​មន្ត្រីម៉ាឡេស៊ី​ច្រាន​​ចោល ដំណឹង​​អះ​អាង​ថា​រក​ឃើញអ្នក​បើក​​យន្តហោះ​ MH370

ការ​​អះ​អាង​ជា​ច្រើន​​​​ថា​​ អ្នក​បើក​​យន្តហោះ​ MH370 លោក Zaharie Ahmad Shah កំពុង​​សម្រាក​ព្យាបាល​​​​នៅ​មន្ទីរពេទ្យ​​​​​​​មួយ​នៅ​តៃវ៉ាន់ បន្ទាប់​ពី​​អ្នក​​​​ភូមិ​​ ថា​បាន​​រក​​ឃើញ​​​ ​អ្នក​បើក​​យន្តហោះ​រូប​នោះ​​​​មាន​សភាព​​​ខ្សោយ​ និង​​បាត់​ការ​ចង​ចាំ ក្លាយ​ជា​​ដំណឹង​​​មួយ​ល្បី​ពេញ​បណ្ដាញ​អ៊ីនធឺណិត ប៉ុន្តែត្រូវ​​​បាន​ច្រាន​ចោល​ដោយ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ របស់ Express។

 

រដ្ឋ​មន្ត្រីម៉ាឡេស៊ី​ច្រាន​​ចោល ដំណឹង​​អះ​អាង​ថា​រក​ឃើញអ្នក​បើក​​យន្តហោះ​ MH370
 

អត្ថបទ​​សារព័ត៌មាន​​​មួយ ​បាន​សរសេរ​ចំណង​ជើង​ថា ” តៃវ៉ាន់: អ្នក​បើក​យន្តហោះ​ MH370 ​បង្ហាញ​ខ្លួន​​​ជា​ថ្មី​ដោយ​​អាថ៌កំបាំង បន្ទាប់​ពី​​​ជើង​ហោះ​ហើរ​របស់​គាត់​បាន​បាត់​ដំណឹង​ នៅ​សមុទ្រ​ចិន អស់​រយៈ​ពេល​ជិត​ ២​ឆ្នាំ” រួម​ជា​មួយ​រូប​ថត​​បុរស​ម្នាក់​មាន​រុំ​របួស​​​ធ្ងន់ធ្ងរ សម្រាក​លើ​គ្រែ​​មន្ទីរ​ពេទ្យ។ ក្នុង​​អត្ថន័យ​នៃ​សារព័ត៌មាន​នោះ បាន​និយាយ​ពី​ អ្នក​ភូមិ​តៃវ៉ាន់​មួយ​ក្រុម​ បាន​រក​ឃើញ លោក Shah នៅ​ក្បែរ​ ទន្លេ Tangshui និង​បាន​នាំ​គាត់​ទៅ​​​ព្យាបាល​ភ្លាម​ៗ និង​មាន​ស្រង់​សម្ដី​របស់​​គ្រូ​ពេទ្យ​ថា​ អ្នក​បើក​យន្ត​ហោះ​​វ័យ​ ៥៣​ឆ្នាំ​នោះ គឺ​មាន​​បញ្ហា​​បាត់​ការ​ចង​ចាំ នៅ​មាន​​សភាព​​ខ្សោយ និង​ឈឺ​ ។

 

រដ្ឋ​មន្ត្រីម៉ាឡេស៊ី​ច្រាន​​ចោល ដំណឹង​​អះ​អាង​ថា​រក​ឃើញអ្នក​បើក​​យន្តហោះ​ MH370
 

ដោយ​ឡែក​ រដ្ឋ​មន្ត្រី​​​ក្រសួង​ដឹក​ជញ្ជូន​​​ម៉ាឡេស៊ី លោក Datuck Seri Liow Tiong Lai បាន​ច្រាន​ចោល​​ព័ត៌មាន​ខាង​លើ​នោះ ដោយ​​​លោក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា៖ ” ក្រសួង​នឹង​ផ្ដល់​ព័ត៌មាន​ថ្មី​ចុង​ក្រោយ ទាក់​ទង​នឹង​ យន្តហោះ​ MH370 ។ រាល់​ព័ត៌មាន​ដែល​ទាក់​ទង​ ត្រូវ​តែ​​​​​មាន​ការ​បញ្ជាក់​​ពី​ក្រសួង។ សូម​កុំ​ធ្វើ​ការ​ប៉ាន់​ស្មាន” ។

 

យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាល​ពី​ថ្ងៃ​ទី០៨ ខែ​មិនា ឆ្នាំ២០១៤ ហើយ​ឆក់​យក​ជីវិត​មនុស្ស ២៣៩​នាក់ ពេល​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​កូឡាឡុំពួរ ទៅ​កាន់​​ទីក្រុង​ប៉េកាំង ប្រទេស​ចិន៕

រដ្ឋ​មន្ត្រីម៉ាឡេស៊ី​ច្រាន​​ចោល ដំណឹង​​អះ​អាង​ថា​រក​ឃើញអ្នក​បើក​​យន្តហោះ​ MH370
 

ចុចអាន៖ ពត៌មានមុនៗទាក់ទងនឹងយន្តហោះ MH370

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ express, channelnewsasia

​​​​
​​​​​​​​​​​​​​​