កៅអី​វៃ​ឆ្លាត​របស់​ Nissan សមត្ថភាព​ពិត​ជា​អស្ចារ្យ​


កៅអី​វៃ​ឆ្លាត​របស់​ Nissan សមត្ថភាព​ពិត​ជា​អស្ចារ្យ​

ក្រុមហ៊ុន​ Nissan ទើប​​បញ្ចេញកៅអី​វៃ​ឆ្លាត ដែល​​មាន​សមត្ថភាព​អាច​ផ្លាស់​ទី​បាន​ដោយ​ស្វ័យប្រវត្តិ​ ហើយ​វា​នឹង​ចូល​ចត​នៅ​កន្លែង​ដើម​ក្រោយ​ពេល​អ្នក​ឈប់​ប្រើ​។
 


via GIPHY​
 

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​​ខ្លួន​​បាន​យក​បច្ចេកវិទ្យា​ចត​រថយន្ត​ស្វ័យប្រវត្តិ​ ​មក​បំពាក់​លើ​កៅអី​ប្រភេទ​នេះ​។​ លើស​ពី​នេះ​ វា​មាន​បំពាក់​នូវ​ប្រភេទ​កាមេរ៉ា​ដែល​អាច​មើល​បាន​ ៣៦០ដឺក្រេ និង Sensor មួយ​ចំនួន​សម្រាប់​ផ្ដល់​នូវ​សមត្ថភាព​នានា​ដល់​កៅអី​វៃ​ឆ្លាត​​។

 
កៅអី​ប្រភេទ​នេះ នឹង​​ផ្លាស់​ទី​ចូល​កន្លែង​ដើម​វិញ ​ក្រោយ​ពេល​អ្នក​ទះដៃ​ជា​សញ្ញា​បញ្ជា​ដល់​វា​។ ទោះ​ជា​យ៉ាង​ណា​ក្រុមហ៊ុន​មិន​មាន​គម្រោង​ដាក់​លក់​​នៅ​ឡើយ​ទេ ព្រោះ​នេះ​គ្រាន់​តែ​ជា​ការ​សាក​ល្បង​នៃ​បច្ចេកវិទ្យា​ចត​រថយន្ត​ដោយ​ស្វ័យ​ប្រវត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ៕
 

 
ប្រែ​សម្រួល៖រដ្ឋ
ប្រភព៖techinsider