ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖ ក្រោយ​ពី​មានការ​សំណូមពរ​យ៉ាង​ទ​ទូច​ពីប្រជាពលរដ្ឋ​ នៅ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​សុំ​​ឱ្យ​​មន្ទីរ​​សា​ធា​រណ​​ការ ​មានការ​សាងសង់​ស្ពាន​​ ឆ្ពោះទៅ​កាន់​ស្រុក​ពេជ្រ​ដាជា​​បន្ទាន់ ដោយសារ​តែ​បច្ចុប្បន្ន​ ពួក​​​គាត់​​អាច​ធ្វើ​ដំណើរ​ផ្លូវ​វាង​​ដែល​ឆ្លងកាត់​តាម​​ទឹកអូរ​ផ្លា​យ​​បាន​​ពិត​មែន តែ​នៅ​រដូវវស្សា​គឺ​មានទឹក​ហូរ​ច្រើន ​ដែល​ពួក​គាត់​​មិន​អាច​ឆ្លងកាត់​​បាន​នោះ​ទេ​ ។

​​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ​នេះ មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​ខេត្តមណ្ឌលគិរី បាន​ចាប់​ផ្តើម​ធ្វើការ​ជួស​ជុល​ស្ពាន​អូរ​ផ្លា​យ​នេះ​ឡើង​វិញ ។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ប៊ូ​ស្រា ពេល​ដែល​ឃើញ​មានការ​ជួសជុល​​ស្ពាន​ឡើង​វិញ ពួក​​គាត់​មានការ​សប្បាយ​ចិត្តជា​ខ្លាំងដោយ​សារ​ពូក​គាត់​បាន​ស្ពាន​ឆ្លងកាត់​ថ្មី​វិញ ក្នុង​នោះ​គាត់​សុំឱ្យ​​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត មេត្តា​ជួយ​ជួសជុល​ស្ពាន​នេះ ឱ្យ​​បាន​​រួចរាល់​ មុន​រដូវវស្សា​ចូល​មក​ដល់ ។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តមណ្ឌលគិរី លោកម៉ៅ ធនា​រក្ស បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ពាន​ដែល​កំពុង​នឹង​ជួសជុល​ប្រភេទ​ដែក​បា​​ឡេ​តិ៍ មាន​ប្រវែង​៣៩​ម៉ែត្រ និង​ជា​គម្រោង​ថវិកា​របស់​រាជរដ្ឋាភិបាល ។ លោក​បាន​ឱ្យ​ដឹង​បន្ត​​ថា ក្រោយ​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនទទួល​បានការ​ស្នើ​សុំ​ពីលោក​ អេ​ង ប៊ុ​ន​ហ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី ក្រសួង​បាន​ឱ្យ​​មន្ទីរសាធា​រណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត ធ្វើការ​ជួសជុល​ស្ពាន​​ជា​បន្ទាន់ ហើយ​លោក​ប្រធាន​មន្ទីរ​​នឹង​ជម្រុញ​ការ​ជួសជុល​ស្ពាន​នេះ ឱ្យ​យ​រួចរាល់​នៅ​មុន​​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ជា​បុណ្យប្រពៃណី​ជាតិ​ឆ្នាំ​២០១៦​ នេះ​ ។