ចាប់​​ក្មេង​ស្រី​ អាយុ​៨​​ឆ្នាំ ​​រំលោភ​សេព​សន្ថវៈ​ ត្រូវ​​សមត្ថកិច្ច វាយខ្នោះ

ខេត្តកណ្ដាល​ ៖​ ​ជន​សង្ស័យ​ម្នាក់ ​​​​​​​ត្រូវ​បាននគរបាល​ ស្រុក​កោះធំ ​ឃាត់​ខ្លួន​​ពី​​​បទ​ ចាប់​ក្មេង​ស្រី​ អាយុ​៨​ឆ្នាំ​​រំលោភ​សេពសន្ថវៈ ​កាលពី​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ កុ​ម្ភៈ ​​ស្ថិត​នៅ​ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ​ ។​

​​លោក​ ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ ស្រុក​កោះធំ​ បានឱ្យ​ដឹង​ថា​​ ជនសង្ស័យ​​​ឈ្មោះ កង ណូ ​អាយុ​២៤​ឆ្នាំ ​ជា​​កសិករ​ មាន​ទីលំនៅ​​ ភូមិ​កើតហេតុ​ខាងលើ​ ។​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ អាយុ​៨​ឆ្នាំ​​ ជាសិស្ស​ ​មាន​ទី​លំនៅ​ស្រុក​កោះ​ធំ ។

លោក​អធិការ​ បាន​បន្ត​​ថា​ ​​មុន​ពេល​​កើតហេតុ ​ជនសង្ស័យ​ បាន​យក​គោ​ទៅ​ឃ្វាល ​នៅ​​​ចំណុច​កើតហេតុ​ ខាងលើ ពេល​ចង​គោ​​​ បាន​ដើរ​​​ទៅ​​ផ្ទះ មួយសន្ទុះក្រោយ​មក ​ក៏វិល​ត្រឡប់ ​ទៅ​កន្លែង​ចង​គោ​វិញ ​ស្រប​ពេល​នោះ​ ក្មេង​ស្រី​រង​គ្រោះ ​កំពុង​ដើរ​តែ​ម្នាក់ឯង ​ទៅ​ហៅ​មិត្តភក្ដិ ​ទៅ​សាលារៀន​ ​ដោយ​នៅ​តាមផ្លូវ​ស្ងាត់​​ ជនសង្ស័យឃើញ ក៏ធ្វើ​សកម្ម​ភាព​ ចាប់​ក្មេង​ស្រី​​ផ្តួល ​ទៅ​​លើ​ដី ​​ហើយ​ស្រាត​ខោ​ក្មេង​ស្រី និង​ស្រាត​ខោខ្លួន​ឯង​ រួច​ឡើង​ពោប​ពីលើ​​ ដោយ​យក​​ដៃ​ខ្ទប់​មាត់​ក្មេងស្រី​​ កុំឱ្យ​ស្រែក ​បំណង​ចាប់រំលោភ ​។​ ប៉ុន្តែ​​ត្រូវ​ក្មេង​​ស្រី​​​​​ រើបំរះ និង​​ស្រែក​​ ឱ្យ​គេ​ជួយ​ យ៉ាង​ខ្លាំង ​ខណៈនោះ​ មាន​ស្ត្រី​ម្នាក់​ នៅ​ក្បែរ​កន្លែង​កើត​ហេតុ​​​​ ឮ​សំឡេង​ក្មេង​ស្រី ​ស្រែក​ឱ្យ​ជួយ ក៏​ប្រញាប់​ រត់​​ទៅមើល​ ឃើញជន​សង្ស័យ ​ធ្វើ​សកម្មភាព ​​ទៅ​លើ​ក្មេង​ស្រី​​រង​គ្រោះ ​​ក៏​ស្រែក​​ឆោឡោ ធ្វើ​ឱ្យ​​ជនសង្ស័យ​​ ភ័យ​ស្លន់​ស្លោ​​ លើក​ខោ​រត់គេច​ ។

​ក្រោយ​កើតហេតុ ​ក្មេង​ស្រី​រង​គ្រោះ បានរ​ត់ទៅ​ប្រាប់ ​ឪពុក​ម្ដាយ ​ហើយ​ឪពុក​ម្តាយ​​ ក៏​​ទៅ​ប្ដឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន ជន​ស​ង្យ័​យ​តែ​ម្តង​ ។ ​

ជនសង្ស័យ ត្រូវ​បាន​នគរបាល ​ស្រុក​កោះធំ ​​ក​សាង​​សំណុំ​រឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕

ចាប់​​ក្មេង​ស្រី​ អាយុ​៨​​ឆ្នាំ ​​រំលោភ​សេព​សន្ថវៈ​ ត្រូវ​​សមត្ថកិច្ច វាយខ្នោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត