កិច្ចប្រជុំកំពូល អាស៊ាន-អាម៉េរិក ក៏ផ្តោតលើការ បង្កើនសុវត្ថិភាព នៅសមុទ្រចិនខាងត្បូងដែរ

សាន់នីឡែន ៖ ក្នុងនាមលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅរមណីយដ្ឋាន សាន់នីឡែន រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលបានដំណើរការកាលពីថ្ងៃចន្ទ ម្សិលមិញនេះ និងមានការអញ្ជើញចូលរួមពី បណ្តាថ្នាក់ដឹកនាំអាស៊ានទាំង១០ ចូលរួមនោះ ក៏បានផ្តោតសំខាន់ លើការបង្កើនសុវត្ថិភាព នៅសមុទ្រចិនខាងត្បូងដែរ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ថា ទឹកដីសាន់នីឡែន ជាកន្លែងដែលទទួលបានការពេញចិត្តពីសំណាក់លោកអតីតប្រធានាធិបតី សហរដ្ឋអាម៉េរិក Dwight Eisenhower ដោយទំហំផ្ទៃដីនៃតំបន់ទេសចរណ៍មួយនេះ មានប្រមាណ៨១ហិកតា ហើយត្រូវបានគេចាត់ទុក ជាកន្លែង សម្រាប់រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំធំៗមកពី បណ្តាប្រទេសនានាលើជុំវិញពិភពលោក ហើយសម្រាប់ កិច្ច ប្រជុំកំពូលអាស៊ាន-អាម៉េរិក ក៏ជ្រើសរើសយកទីតាំងនេះសម្រាប់ពិភាក្សាគ្នាផងដែរ ។

សេតវិមានយល់ឃើញថា សម្រាប់កិច្ចប្រជុំកំពូលនេះ នឹងនាំមកនូវឳកាសដ៏ប្រសើរមួយសម្រាប់លោក អូបាម៉ា ដែបានចាត់ទុកថា "ជាស្នូលមួយសម្រាប់អាស៊ី" និងសារៈសំខាន់ខ្លាំងណាស់ ចំពោះដំណើរការកិច្ចប្រជុំ ជាមួយអាស៊ាន នៅមុនពេលដែលោកនឹងលាលែងពីមុខតំណែង នៅក្នុងខែមករា ឆ្នាំ២០១៧ខាងមុខ ។

ប៉ុន្តែអ្វីដែលគេបានដឹងទៀតនោះ កិច្ចប្រជុំចង់បាន នឹងធ្វើយ៉ាងណាឲ្យមានសន្តិសុខ និងការបង្រួបបង្រួមមួយ ចំពោះការប្រឆាំងនឹងចិន ជុំវិញការស្ថាបនាសំណង់នានានៅលើដែនកោះជម្លោះនោះ ដែលនេះជាប្រធានបទមួយ ផងដែរសម្រាប់ការប្រកាសអំពីអធិបតេយ្យភាពនោះ ។

សម្រាប់សេតវិមាន រំពឹងថា ចិន នឹងមិនចង់បាននូវការបង្កឲ្យមានភាពវឹកវរនៅក្នុងតំបន់មួយ ដោយរំពឹងទៀតថា ចិននឹងគោរពទៅតាមច្បាប់ ដែលមានសម្ព័ន្ធប៉ាស៊ីហ្វិកត្រូវបានកំណត់ឡើងជាផ្លូវការស្រាប់ ៕

កិច្ចប្រជុំកំពូល អាស៊ាន-អាម៉េរិក ក៏ផ្តោតលើការ បង្កើនសុវត្ថិភាព  នៅសមុទ្រចិនខាងត្បូងដែរ