​ថៃ​ចាប់​ខ្មែរ ៤ នាក់​លួច​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​

Doliprane TVC

កងកម្លាំង​ទាហាន​ថៃ​នៅ​តំបន់​ចា​រ៉ាត់ ស្រុក​បួ​ឆេ​ត ខេត្ត​សុរិន្ទ បានចេញ​ប្រតិបត្តិ​ការចាប់​ជនជាតិខ្មែរ ៤ នាក់​ដែល​លួច​ចូលទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ នៅ​តំបន់​អភិរក្ស​ពូជ​សត្វ ហួយ​ថាប់​ថា​ន់​-​ហួយ​សាំ​រា​ន្ត មាន​ទាំងអស់ ១៨ ដុំ ដែល​ដុំ​ខ្លះ​មាន​ប្រវែង​ពី កន្លះ​ម៉ែត្រ ទៅ ១ ម៉ែត្រ ។​

​ថៃ​ចាប់​ខ្មែរ ៤ នាក់​លួច​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​

​ជនជាតិខ្មែរ​ទាំង ៤ នាក់​នោះ​មាន​ស្រី ២ ប្រុស ២ នាក់ គឺ ១- ឡ​ន ប្រាក់ (​ប្រុស​) អាយុ ២០ ឆ្នាំ ២- កុង កុយ អាយុ ២៥ ឆ្នាំ (​ប្រុស​) ៣- ទិ​ត ម៉ាប់ (​ស្រី​) និង​ទី ៤- ណា​រឿន (​ស្រី​) អាយុ ២៣ ឆ្នាំ ។ ពួកគេ​ទាំង​បួន​នាក់​នេះ រស់នៅក្នុង​ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​​តាម​ព័ត៌មាន​ដេលី​ញូ​វ បាន​និយាយថា ជនជាតិខ្មែរ​ទាំង ៤ នាក់​នោះបាន​សារភាពថា ពេល​កាប់​ឈើ​បាន​ហើយ មាន​មេ​ឈ្មួញ​ធំ​ម្នាក់​រង់ចាំ​ទទួល​ទិញ​ឈើ​គ្រញូង​នៅ​ខាង​ទឹកដី​កម្ពុជា តម្លៃ ១ គីឡូក្រាម ១០០-១៨០ បាទ ។ ដេលី​ញូ​វ​ថា រយៈពេល ៣ ថ្ងៃ ជាប់​គ្នា មាន​ជនជាតិខ្មែរ​ជាច្រើន​ក្រុម បាន​បំបែក​គ្នា​លួច​ចូល​កាប់​ឈើ​នៅក្នុង​ទឹកដី​ថៃ ទើប​កម្លាំងចម្រុះ​ថៃ​ចេញ​ប្រតិបត្តិ​ការបង្ក្រាប ។ រយៈពេល​ពីថ្ងៃ​ទី ១-១៤ កុម្ភៈ ឆ្នាំ ២០១៦ នេះ កម្លាំង​ថៃ​ចាប់បាន ៩ នាក់​រួចមកហើយ ក្នុងនោះ​មាន​ទាំង​ជនជាតិខ្មែរ និង ជនជាតិ​ថៃ​ផងដែរ ដែល​ឈើ​គ្រញូង​ចាប់បាន​នោះ​មានតម្លៃ​រាប់លាន​បាទ ៕សូរ្យកាន្ត (​ដេលី​ញូ​វ​)

​ថៃ​ចាប់​ខ្មែរ ៤ នាក់​លួច​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​