​ម៉ូតូ​កង់​បី​បញ្ជេញកំហឹងដាក់​ម៉ូតូ​ ២ ​គ្រឿង ​និង ​រថយន្ត​កាមរី​បា​ឡែ​ន ​១ ​គ្រឿង​ ស្ត្រី​ ២ ​នាក់​រងរបួស​ធ្ងន់

Doliprane TVC

​ភ្នំពេញ : ម៉ូតូ​កង់​បី​មួយគ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹង​ទាំង​ថ្ងៃ បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូចហោះ ​ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​ម៉ូតូ ២ គ្រឿង និង រថយន្ត​កាមរី​បា​ឡែ​ន ១ គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ក្នុងទិសដៅ​ច្រាស់​គ្នា​ពី​ត្បូង​ទៅ​ជើង​ជា​ បន្តបន្ទាប់ បណ្ដាល​ឲ្យ​ស្ត្រី ២ នាក់រងរបួស​ធ្ងន់​ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ ​កាលពី​វេលា​ម៉ោង ២ និង ១០ នាទី រសៀល ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅលើ​កំណាត់​មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុច​មុខ​ហាង​បាញ់ឆែវ​ម្លប់​ត្នោត ស្ថិតក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ម៉ូតូ​កង់​បី​បញ្ជេញកំហឹងដាក់​ម៉ូតូ​ ២ ​គ្រឿង ​និង ​រថយន្ត​កាមរី​បា​ឡែ​ន ​១ ​គ្រឿង​ ស្ត្រី​ ២ ​នាក់​រងរបួស​ធ្ងន់

​ម៉ូតូ​កង់​បី​នោះ​ម៉ាក TO KYO សេ​-១៥០ ពណ៌​ក្រហម និង ទ្រុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-1605 ចំណែក​អ្នកបើកបរ មិនបាន​ប្រាប់​ឈ្មោះ​នោះឡើយ ទោះបី​ប៉ូលិស​សួរនាំ​បែបណា ក៏​មិនបាន​ឆ្លើយ​ដែរ ធ្វើ​ដូចជា​មនុ​ស្សគ​អញ្ចឹង ហើយ​គេ​សង្ស័យ​ស្រវឹងស្រា​ថែម​ទៀតផង​។ បុរស​នោះ បាន​បើក​ម៉ូតូ​កង់​បី​ជ្រុល​ទៅបុក​រះ​ម៉ូតូ ២ គ្រឿង​ជា​បន្តបន្ទាប់​ក្នុងនោះ​មាន​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល 1F-0148 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សឿន ចិន្ដា អាយុ ២៧ ឆ្នាំ ហើយ​បុរស​នេះ មិនបាន​រងរបួស​នោះឡើយ រីឯ​ប្រពន្ធ​របស់គេ​ឈ្មោះ ជា ស្រីអូន អាយុ ២៦ ឆ្នាំ រងរបួស​ធ្ងន់ ។ អ្នក​ទាំងពីរ​ស្នាក់​នៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់មក​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក Today ពណ៌​ក្រហម ១ គ្រឿង​ទៀត​ពាក់​ស្លាក​លេខ ភ្នំពេញ 1FO- 7234 ជិះ​ដោយ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ដែរ ។

​ម៉ូតូ​កង់​បី​បញ្ជេញកំហឹងដាក់​ម៉ូតូ​ ២ ​គ្រឿង ​និង ​រថយន្ត​កាមរី​បា​ឡែ​ន ​១ ​គ្រឿង​ ស្ត្រី​ ២ ​នាក់​រងរបួស​ធ្ងន់

​ក្រោយមក​ម៉ូតូ​កង់​បី​នោ នៅតែ​មិនបាន​ឈប់​ស្ងៀម​ឡើយ បាន​ជ្រុល​បន្ត​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ១ គ្រឿង​ទៀត​ពណ៌​ស្ករ​ពាក់ ស្លាក​លេខ 2AA-7206 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ឃឺ​យ ឃួន អាយុ​៥៣ ឆ្នាំ ជា​មន្ត្រីប៉ូលិស​មាន​ឋានន្តរៈសក្ដិ វរៈសេនីយ៍ត្រី​មាន​ទីលំនៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្ដាលឱ្យ​រថយន្ត​គាត់​រង​ការខូចខាតយ៉ាងដំណំ ៕

​ពោធិ៍​សែន​ជ័យ​