ក្រុមវ័យចាស់ ខណ្ឌពោធិ៍សែនជ័យ ប្រកួតមិត្តភាព ក្រុមសាលាភ្ញីមាស នារសៀលថ្ងៃទី២០ នៅខេត្តតាកែវ

ភ្នំពេញ៖ ក្រុមកីឡាបាល់ទាត់វ័យចាស់ ខណ្ឌពោធិ៍សែនជ័យនឹង ប្រកួតលក្ខណៈមិត្តភាព ជាមួយក្រុមបាល់ទាត់សាភ្ញីមាស បឋមសិក្សាអនុវិទ្យាល័យ-វិទ្យាល័យភ្ញីមាស នារសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ស្ថិតក្នុងបរិវេណ វិទ្យាល័យភ្ញីមាស ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។

ក្នុងឱកាសនោះក៏មានការ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែន ក៏មានការ សំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បឋមសិក្សា អនុវិទ្យាល័យ-វិទ្យាល័យភ្ញីមាស ព្រមទាំងលោកគ្រូ-អ្នកគ្រូដែលបានចូលនិវត្តន៍ ដើម្បីរំលឹកគុណដល់អ្នកគ្រូ-លោកគ្រូ និងក៏ដូចជារំលឹកអនុស្សាវរីយ៍ដែលបានឆ្លងកាត់ ការសិក្សាកន្លងមកជាមួយគ្នា ព្រមទាំងជាការបង្ហាញកាយវិការនេះទុកជាគំរូដល់ប្អូនៗ ជាសិស្សជំនាន់ក្រោយផងដែរ។ លោក ហែម ដារិទ្ធិក៏បានសូមអំពាវនាវដល់ អតីតសិស្ស និងសិស្សសាលាភ្ញីមាសទាំងអស់ចូលរួមទស្សនា លើកទឹកចិត្តដល់កីឡាករក្នុងការប្រកួតឲ្យកុះករទៀតផង  ៕